ដោយមានគោលបំណងលើកកម្ពស់តម្លៃកសិផល វៀតណាម អ្នកគ្រូ បាច់ ធីគីម ង៉ឹន គ្រូបង្រៀនគីមីវិទ្យានៃអនុវិទ្យាល័យទីរួមស្រុក ជូ ស្រុក លុកង៉ាន (ខេត្ត បាក់យ៉ាង) បានស្រាវជ្រាវនិងផលិតដោយជោគជ័យនូវផលិតផលទឹកខ្មេះពីផ្លែគូលែន។
ត្រូវបានកែច្នៃតាមបច្ចេកវិទ្យាធ្វើអោយឡើងអង់ស៊ីមឋិតិវន្ត ប៉ាស្ទ័ររ៉ាយ ភាពចាស់បានជាទឹកខ្មេះគូលែន គីមង៉ឹន ទុកកាន់យូរកាន់តែក្រអូប។ វត្ថុធាតុដើមសំខាន់ៗ ធ្វើទឹកខ្មេះគូលែន គីមង៉ឹន គឺសាច់គូលែននិងទឹកឃ្មុំ។
គ្រឿងផ្សំទាំងពីរប្រភេទនេះក្រោយអំឡុងពេលផ្អាប់ ធ្វើអោយឡើងអង់ស៊ីមទឹកខ្មេះពី ៣ ដល់ ៦ ខែ នឹងបង្កើតចេញជាផលិតផលពីធម្មជាតិ ១០០% មិនប្រើថ្នាំជ្រលក់ សារធាតុរក្សាទុក មានប្រយោជន៍ដល់សុខភាពយ៉ាងខ្លាំង។
បច្ចុប្បន្ននេះ រោងចក្រផលិតទឹកខ្មេះ គូលែន គីមង៉ឹន អភិវឌ្ឍស្រឡាយផលិតផលចំនួន ៥៖ ទឹកខ្មេះគូលែន ទឹកខ្មេះពុទ្រា ទឹកខ្មេះហ័រថន ទឹកខ្មេះព្រូននិងទឹកខ្មេះមើមខ្ទឹមសម្ទេស។
ជាផលិតផលសរីរាង្គស្អាត គុណភាពខ្ពស់ ទឹកខ្មេះគូលែន គីមង៉ឹន ត្រូវបានដាក់តាំងលក់នៅតាមខ្សែចង្វាក់ហាងភោជនាហារស្អាតជាច្រើននៅទូទាំង ប្រទេស ផ្សារទំនើបធំៗ ដូចជា Vinmart Aeon Fivimart ជាដើម។
ផលិតផលទឹកខ្មេះ គីមង៉ឹន ត្រូវបានប្រគល់ពានរង្វាន់ជាច្រើនដូចជា៖ មេដាយមាសភោជនាហារគុណភាពដើម្បីសុខភាពសហគមន៍ ពានមាសផលិតផលគុណភាព អាស៊ាន។ល។ ត្រូវបានខេត្ត បាក់យ៉ាង វាយតម្លៃសម្រេចគុណភាព OCOP ផ្កាយ ៤ (កម្មវិធីឃុំមួយផលិតផលមួយ)៕
អត្ថបទ៖ ហុងភុក
រូបថត៖ អានថាញ់ដាត
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ