ដើម្បីលើកកម្ពស់តម្លៃផ្លែទៀបបារាំងពាំនាំមកនូវប្រសិទ្ធិភាពសេដ្ឋកិច្ចស័ក្តិសមជាមួយនឹងកម្លាំងពលំរបស់មាមីងកសិករ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃកសិផល គីមញៀន នៅឃុំ ធើយហ៊ឹង ស្រុក គើ-ដ (ទីក្រុង កឹនធើ) បានខិតខំស្រាវជ្រាវនិងអោយចេញទីផ្សារនូវផលិតផលតែទៀបបារាំង គីមញៀន។
តែទៀបបារាំង គីមញៀន មានរចនាសម្បកវេចខ្ចប់គួរអោយទាក់ភ្នែកដោយមានអក្សរ OCOP (កម្មវិធីឃុំមួយផលិតផលមួយ) ផ្កាយ ៤ ត្រូវបានបោះពុម្ពយ៉ាងលេចធ្លោ។ ប្រើផលិតផល អតិថិជនទទួលអារម្មណ៍បានរសជាតិផ្អែមស្រទន់ធម្មជាតិនៃផ្លែទៀបបារាំង។
យោងតាមអ្នកស្រី ង្វៀន ធីគីមញៀន នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃកសិផល គីមញៀន៖ "ត្រូវបានដាំពីតំបន់លក្ខណៈដីធ្លីសមស្រប គោលការណ៍ផលិតកម្មតាមទិសដៅសរីរាង្គហើយដោយ មានរូបមន្តសម្ងាត់ក្នុងរបៀបសម្ងួត ផ្អាប់បានជាតែមានក្លិនក្រអូបលក្ខណៈពិសេសផង លក្ខណៈដាច់ដោយឡែកផង"។
អ្នកស្រី ង្វៀន ធីគីមញៀន នាយិកាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃកសិផល គីមញៀន ទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
តែទៀបបារាំង គីមញៀន ជួយបង្កើនកម្លាំងការពាររាងកាយ គេងលក់ស្រួល ជំនួយតុល្យភាពនៃសម្ពាធឈាមជាដើម ជាផលិតផលតែមួយគត់នៃទីក្រុង កឹនធើ បានទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទអំពីស្នាដៃឆ្នើមក្នុងការអនុវត្តកម្មវិធី OCOP ដំណាក់កាល ២០១៨ - ២០២០៕
អត្ថបទនិងរូបថត៖ ថាញ់លៀម
បញ្ចូលទិន្នន័យ៖ អៀនថាញ់