ជនជាតិ លឺ នៅខេត្ត ឡាយចូវ មានមុខម្ហូបដ៏ ល្អឯក ជាច្រើន ប៉ុន្តែលេចធ្លោជាងគេគឺបាយ ដំណើប បញ្ចពណ៌ (បាយដំណើប ៥ ពណ៌រួមមាន ពណ៌ស ស្វាយ បៃតង លឿងនិងក្រហម)។ បាយដំណើបបញ្ចពណ៌ត្រូវបានជនជាតិ លឺ ថែរក្សា អភិវឌ្ឍទៅជាវប្បធម៌ភោជនាហារ។
តែងតែត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មី បាយដំណើបបញ្ចពណ៌ តំណាងឱ្យ សាមគ្គីភាពរបស់ជនជាតិ លឺ និយាយដោយឡែក និងសហគមន៍បណ្តាជនជាតិនិយាយ រួម។ គ្រឿងផ្សំ សំខាន់ៗ សម្រាប់ធ្វើបាយដំណើបបញ្ចពណ៌ គឺអង្ករ ដំណើបនិងប្រភេទដើមឈើព្រៃមួយ ចំនួនប្រើសម្រាប់ លាយពណ៌។
ជាធម្មតា ពណ៌ក្រហមធ្វើ ពីផ្លែហ្វាក់ ខាវ ពណ៌បៃតងយកពីស្លឹកខ្ញីឬ ស្លឹកតើយ ពណ៌លឿង ធ្វើពីមើមរមៀត ពណ៌ស្វាយយកពីស្លឹក កណ្ដៀរ ហើយ ពណ៌សជាពណ៌បាយដំណើប ធម្មជាតិ។ វិធីធ្វើបាយ ដំណើបបញ្ចពណ៌ក៏ងាយ ស្រួលណាស់ ដែរ។ អង្ករ ដំណើបត្រូវការត្រាំរយៈ ពេល ៦ ដល់ ៨ ម៉ោងមុននឹង យកទៅលាយពណ៌ បន្ទាប់មកចែក ជា ៥ ចំណែក ស្មើៗ គ្នា រួចហើយយកទៅចំហុយ។
ដើម្បីធ្វើបាយ ដំណើបបញ្ចពណ៌ អង្ករពណ៌ណា ដែលងាយហើរ ពណ៌បំផុតគឺដាក់ចូលចំហុយមុនគេ បន្ទាប់មកទើបដល់ពណ៌ផ្សេងៗ ទៀត។ បាយ ដំណើបត្រូវ បានលាយពណ៌ពីស្លឹក មើម ពេលបរិភោគ មានក្លិន ក្រអូបនិងមានរសជាតិពិសេសដាច់ដោយឡែកនៃព្រៃភ្នំ។
ទោះបីគ្រាន់តែជាអាហារដ៏សាមញ្ញក៏ដោយ ក៏ប៉ុន្តែ ចំពោះជនជាតិ លឺ បាយដំណើបបញ្ចពណ៌ បែរជាបង្ហាញពីសិល្បៈនៃការប្រព្រឹត្តរវាងមនុស្ស និងធម្មជាតិ ស្មារតីពលកម្មដោយការព្យាយាមដ៏ ខ្នះខ្នែងដើម្បីផលិតបានគ្រាប់អង្ករទាំងនោះ ទឹក ចិត្តកតញ្ញូរបស់កូនចៅចំពោះឪពុកម្តាយ សាច់សាលោហិតក្នុងគ្រួសារ...៕
អត្ថបទនិងរូបថត៖ វៀត ហ្វាង - ឌិញ ធុយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង