ដំណើប តាន មឿងវ៉ា ជាពូជស្រូវពិសេសប្រចាំតំបន់របស់ស្រុក សូបកូប (ខេត្ត សឺនឡា)។ ត្រូវបានសាបព្រោះលើវាលស្រែទីកណ្តាលឃុំ មឿងវ៉ា ប្រភេទដំណើបនេះកាន់តែផ្តល់ទិន្នផលនិងគុណភាពខ្ពស់ជាង។
ដំណើប តាន មឿងវ៉ា មានច្រើនប្រភេទដូចជា៖ តានហ៊ីន តានញ៉ែ តាន ក្រហម។ល។ ល្បីឈ្មោះដោយមានឱជារសខ្លាំងហើយឈ្ងុយឆ្ងាញ់ពិសេសដាច់ដោយឡែក។ បាយដំណើបត្រូវបានចំហុយពីអង្ករដំណើបតាន មឿងវ៉ា ទុក តាំងពីព្រឹកដល់យប់នៅតែរក្សាភាពទន់ដដែល មិនស្អិតជាប់ដៃ គ្រាប់អង្ករ មានស្រទាប់ប្រេងធ្វើឱ្យមានរសជាតិទ្រលាន់ទាក់ទាញ។
ក្រៅពីការត្រូវបានចំហុយដើម្បីទទួលទានជារៀងរាល់ថ្ងៃគឺក្នុងបណ្តាឱកាសបុណ្យទានដូចជាបុណ្យ ឃូវ ហ (បុណ្យបាយកញ្ចប់) ថ្ងៃបុណ្យរបស់ភូមិ មឿង នឹងមិនអាចខ្វះស្ពកបាយដំណើបតានបានឡើយ។ ដំណើបតានត្រូវបានផ្តល់វិញ្ញាបនបត្រការពារពាណិជ្ជសញ្ញា "ដំណើប មឿងវ៉ា - សូបកូប"។ ដំណើបតាន មឿងវ៉ា ក៏ជាផលិតផលមួយក្នុងចំណោមផលិតផល OCOP (កម្មវិធី ឃុំមួយផលិតផលមួយ) របស់ ខេត្ត សឺន ឡា ផងដែរ។
លោកស្រី ត្រឹន ធីង៉ុក នាយិការងមជ្ឈមណ្ឌល សេវាកម្មកសិកម្មស្រុក សូបកូប បានឲ្យដឹងថា៖ "ឆ្លងតាមរយៈការកសាងពាណិជ្ជសញ្ញា និងអភិវឌ្ឍទៅជាផលិតផល OCOP ទីផ្សារ និងបណ្តាញចែកចាយអង្ករដំណើបតានក៏ត្រូវបានពង្រីកទូលាយជាបណ្តើរៗ ផងដែរ។
ក្រៅពីការរក្សាទុកប្រភពហ្សែននៃពូជ ស្រូវពិសេសប្រចាំតំបន់ អាជ្ញាធរមូលដ្ឋានបានឧបត្ថម្ភបងប្អូនជនជាតិប្រើវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងផលិតកម្មដើម្បីលើកកម្ពស់តម្លៃផលិតផល ជួយបងប្អូនជនជាតិមានប្រភពចំណូលបន្ថែមពីការធ្វើស្រែ"៕
អត្ថបទ និងរូបថត៖ ហ៊ឺវក្វៀត
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង