បង តឹន សៃផា សមាជិកសហករណ៍ឃុំ បៀនកឿន អង្គភាពដំបូងគេនៅស្រុក ផុងថូ ប្រមូលទិញ កែច្នៃត្រួយតែព្រឹក្សចំណាស់បានអោយដឹងថា សហករណ៍កំពុងផលិតផលិតផលតែចំនួន ៤ គឺ តែ ស តែផ្កាឈូក តែលឿង និងតែបៃតងក៏មានរហូតដល់ ៣ ផលិតផលតែព្រឹក្សចំណាស់រួមមាន៖ តែផ្កាឈូក ស្ហាន មោស៊ីសាន តែលឿង ស្ហានមោស៊ីសាន តែបៃតង ស្ហានមោស៊ីសាន ត្រូវបានទទួលស្គាល់សម្រេចស្តង់ដារ OCOP ផ្កាយ ៣ (កម្មវិធី "ឃុំមួយផលិតផលមួយ") លំដាប់ថ្នាក់ខេត្តឆ្នាំ ២០២០។
ចាប់តាំងពីមានផលិតផលតែ OCOP មក ឃុំ មោស៊ីសាន បានធ្វើចលនា ផ្សព្វផ្សាយដើម្បីប្រជាជនក្នុងឃុំកាន់តែមានការយល់ដឹងបន្ថែមទៀតក្នុងការប្រមូលផលផង ថែទាំតែផ្សារភ្ជាប់ជាមួយនឹងការពារព្រៃឈើផង។
ដើម្បីអភិវឌ្ឍផលិតផលពីតែព្រឹក្សចំណាស់ នាពេលខាងមុខ ស្រុក ផុងថូ នឹងជំរុញសកម្មភាពជំរឿនផ្សព្វផ្សាយយ៉ាងខ្លាំងក្លា បុរេសកម្មចូលរួមផ្សារណាត់ តាំងពិព័រណ៍ សន្និសីទក្នុងនិងក្រៅខេត្តក៏ដូចជាការចូលទៅកាន់វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច។
គោលដៅឆ្នាំនេះទូទាំងស្រុកមានពី ៦ ដល់ ១០ ផលិតផលតែព្រឹក្សចំណាស់សម្រេចស្តង់ដារ OCOP ផ្កាយ ៣ លំដាប់ថ្នាក់ខេត្ត ឆ្លងតាមរយៈនោះរួមចំណែកបង្កបង្កើតពាណិជ្ជសញ្ញាតែព្រឹក្សចំណាស់ពិសេសនៃព្រៃភ្នំតំបន់ជាយដែន ផុងថូ៕
អត្ថបទ៖ ឌិញធុយ
រូបថត៖ វៀតហ្វាង - គ្វីទ្រុង
បញ្ចូលទិន្នន័យ៖ យ័ញលើយ