អង្ករ សែងគូ មឿង-ឡ

អង្ករ សែងគូ មឿង-ឡ ត្រូវបានអតិថិជនជាច្រើននៅទូទាំងប្រទេសនិយមចូលចិត្ត
អង្ករ សែងគូ មឿង-ឡ ត្រូវបានអតិថិជនជាច្រើននៅទូទាំងប្រទេសនិយមចូលចិត្ត

ដោយមានផ្ទៃដីជាង ៣.១០០ ហិកតា ស្ថិតនៅកម្រិតកម្ពស់ ២៥០ ម៉ែត្រ បើធៀបនឹងនីវ៉ូទឹកសមុទ្រហើយត្រូវបានចរន្តទឹកជ្រោះតូចៗ ជាច្រើនពាំនាំមកនូវកករល្បាប់បំពូនបន្ថែមដូចជា ង៉យធៀ ណាំដុង ណាំតុក វាលស្រែ មឿង-ឡ ទីរួមខេត្ត ងៀឡូ (ខេត្ត អៀនបាយ) សមស្របសម្រាប់ការដាំដុះពូជស្រូវពិសេសៗ ប្រចាំតំបន់នេះណាស់ ជាពិសេសគឺ សែងគូ។

អង្ករ សែងគូ មឿង-ឡ ảnh 1អង្ករ សែងគូ មឿង-ឡ ត្រូវបានអតិថិជនជាច្រើននៅទូទាំងប្រទេសនិយមចូលចិត្ត

ត្រូវបានដាំសាកល្បងតាំងពីឆ្នាំ ១៩៩៨ បច្ចុប្បន្ន សែងគូ គឺជាពូជស្រូវចម្បងរបស់វាលស្រែ មឿង-ឡ ស្មើនឹងជាង ៤៥% នៃផ្ទៃដីដាំដុះ បរិមាណផលសម្រេចបានប្រហែល ១០.០០០ តោនក្នុងមួយឆ្នាំ។ អង្ករ សែងគូ មិនត្រឹមតែ មានក្លិនក្រអូប ឆ្ងាញ់ធម្មជាតិប៉ុណ្ណោះទេថែមទាំងមានផ្ទុកសារធាតុវីតាមីនខ្ពស់ជាងអង្ករធម្មតាដល់ទៅ ៣ ដង។

អង្ករ សែងគូ មឿង-ឡ ảnh 2អង្ករ សែងគូ មឿង-ឡ មានទីតាំងរឹងមាំនៅលើទីផ្សារពេលក្លាយជាពាណិជ្ជសញ្ញាផលិតផល OCOP លំដាប់ផ្កាយ ៤ របស់ខេត្ត អៀនបាយ

ពេលចម្អិនគ្រាប់បាយឡើងរលោង ទន់ល្មួត ផ្អែម ក្រអូប ពេលចាប់មិនជាប់ដៃ។ អង្ករ សែងគូ មឿង-ឡ ល្បីឈ្មោះពេញតំបន់ តីបាក់ តាំងពីយូរយារណាស់មកហើយ ត្រូវបានប្រជាប្រិយដំណាលបទចម្រៀងតៗ គ្នាថា "បើចង់ញ៉ាំបាយសទឹកថ្លា ឆ្លងកាត់ ឌាវអាច់ ឆ្ពោះទៅ មឿង-ឡ"។

អង្ករ សែងគូ មឿង-ឡ ảnh 3បណ្តាសមាជិកនៃសហករណ៍សេវាកម្មកសិកម្ម អានសឺន ពិនិត្យមើលដំណើរការលូតលាស់របស់ស្រូវ សែងគូ មឿង-ឡ

អាស្រ័យដោយគុណភាពអង្ករក្រអូបឆ្ងាញ់ពិសេសខែ មករា ឆ្នាំ ២០១៨ នាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) បានផ្តល់ជូនវិញ្ញាបនបត្រសម្គាល់ភូមិសាស្រ្តអង្ករ មឿង-ឡ អោយ សែងគូ។ អង្ករ សែងគូ មឿង-ឡ បាននិងកំពុងឈោងឈានទៅឆ្ងាយ ត្រូវបានទទួលស្គាល់ថាជាផលិតផល OCOP លំដាប់ផ្កាយ ៤ របស់ខេត្ត អៀនបាយ៕

អត្ថបទនិងរូបថត៖ វៀតយុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍