សមុទ្រ ផានធៀត មានត្រីបណ្តូលអំពៅជាច្រើនប្រភេទដូចជា៖ ឆ្នូតគ្រាប់ម្រេច ត្រីបណ្តូលអំពៅធ្យូង ត្រីបណ្តូលអំពៅក្រហមឆ្នូតលម្អង លម្អងខ្មៅ ត្រីបណ្តូលអំពៅសំប៉ែត ...។ ប៉ុន្តែប្រភេទល្អបំផុតដើម្បីផលិតទឹកត្រីត្រូវរំលឹកដល់ត្រីបណ្តូលអំពៅធ្យូងនិងត្រីឆ្នូតគ្រាប់ម្រេច។
ទឹកត្រី ផានធៀត ល្បីឈ្មោះឈ្ងុយឆ្ងាញ់ដោយមានពណ៌លឿងចំបើងឬពណ៌លឿងត្នោត មានរសជាតិផ្អែមខ្លាំងនៃប្រូតេអ៊ីន ថ្លាល្មួតនិងកម្រិតប្រូតេអ៊ីនមិនក្រោមចំនួន ១៥ ក្រាមក្នុងមួយលីត្រ។ ទឹកត្រី ផានធៀត ត្រូវបានផលិតតាមធម្មជាតិទាំងស្រុង មិនប្រើសារធាតុរក្សាទុក បានជាគុណភាពផលិតផលត្រូវបានធានា។ ចំណុចខុសប្លែកគ្នា នេះត្រូវបានបង្កើតឡើងផ្តើមពីដំណើរការផ្អាប់ធ្វើអោយឡើងអង់ស៊ីមត្រីស្រស់ក្រោមពន្លឺព្រះអាទិត្យនិងខ្យល់សីតុណ្ហភាពជាមធ្យមខ្ពស់ សំណើមទាប។
បច្ចុប្បន្នទីក្រុង ផានធៀត មានពាណិជ្ជសញ្ញាទឹកត្រីជាច្រើនសម្រេចទទួលបានប័ណ្ណសម្គាល់ OCOP ផ្កាយ ៤ (កម្មវិធីឃុំមួយផលិតផលមួយ) ដូចជា៖ ទឹកត្រី ទីន ទឹកត្រី ផានធៀត មូយនា ទឹកត្រីត្រីបណ្តូលអំពៅ សូជី សុទ្ធសាធ ទឹកត្រី បាហាយ ទឹកត្រី ទន់ហឿង ជាដើម។ ដោយមានគុណភាពនិងរសជាតិដ៏ប្រណិតអស្ចារ្យទឹកត្រី ផានធៀត បានក្លាយជាពាណិជ្ជសញ្ញាមួយត្រូវបាននិយមចូលចិត្ត៕
អត្ថបទនិងរូបថត៖ ង្វៀនថាញ់
បញ្ចូលទិន្នន័យ៖ សឺនហេង