ពោតកិនរួចស្រេចត្រូវបានយកទៅរែងដើម្បីជ្រើសយកភ្នាសនិងធូលីចេញចោល បន្ទាប់ពីនោះចាក់ចូលទៅក្នុងចង្អេរ រួចច្របល់ជាមួយទឹកបន្តិចបន្តួច។ ដំណាក់កាលច្របល់ម្សៅទាមទារអ្នកធ្វើត្រូវមានបទពិសោធន៍ មិនត្រូវទុកម្សៅឲ្យស្ងួត ឬខះកកខ្លាំងពេក។ ប្រសិនបើម្សៅស្ងួតខ្លាំងនឹងពិបាកឆ្អិនពេលចំហុយ ម្សៅខះកកពេកនោះគឺមុខអាហារនឹងត្រូវបែកខ្ទេចខ្ទី មិនឆ្ងាញ់ឡើយ។
មិនដូចមុខអាហារផ្សេងៗ ទៀត ម៉ែនម៉ែន ត្រូវតែបានចំហុយពីរដងទើបឆ្ងាញ់។ បន្ទាប់ពីចំហុយឆ្អិនរួច ម៉ែនម៉ែន ត្រូវបានចាក់ចេញទៅចង្អេរ ចាំម្សៅអន់ក្តៅហើយញីច្របាច់ឲ្យបែកចេញ។ ពេលម្សៅបែកទៅជាដុំតូចៗ វិញក៏បន្តដាក់ចូលក្នុងឆ្នាំងរបួលដើម្បីចំហុយលើកទីពីរ។ ជាធម្មតាបងប្អូនជនជាតិ ម៉ុង ច្របល់បាយជាមួយ ម៉ែនម៉ែន នៅពេលទទួលទានពីព្រោះវាលាយបញ្ចូលគ្នាបានរសជាតិផ្អែម ម្លាន់ ឈ្ងុយរបស់ពោតនិងរសជាតិទន់ល្មួតរបស់បាយ។
ទោះបីរបៀបច្នៃមិនហ្មត់ចត់ផ្ចិតផ្ចង់ប៉ុន្តែមុខអាហារ ម៉ែនម៉ែន របស់បងប្អូនជនជាតិ ម៉ុង បែរជាធ្វើឲ្យភ្ញៀវទេសចរជាច្រើនពិបាកនឹងបំភ្លេចបានទោះបីជាបានភ្លក្សតែមួយដងក៏ដោយ៕
អត្ថបទនិងរូបថត៖ ណាមថៃ
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់