ស្រូវអង្ករ បួនច្វហ៍

រដូវស្រូវទុំនៅលើវាលស្រែឃុំ បួនច្វហ៍
រដូវស្រូវទុំនៅលើវាលស្រែឃុំ បួនច្វហ៍

អាស្រ័យដោយដងទន្លេ ក្រុងណូ រីកដុះដាលនិងបំពូនកករល្បាប់បន្ថែម និងភាពឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាកលំបិនរបស់កសិករ វាលស្រែឃុំ បួនច្វហ៍ ស្រុក ក្រុងណូ បានក្លាយជាតំបន់ផលិតស្បៀងអាហារគោលដៅដ៏សំខាន់របស់ខេត្ត ដាក់ណុង។

ស្រូវអង្ករ បួនច្វហ៍ ảnh 1កសិករនៅឃុំ បួនច្វហ៍ ស្រុក ក្រុងណូ (ខេត្ត ដាក់ណុង) ប្រមូលផលស្រូវរដូវដើមឆ្នាំ

នេះក៏ជាមូលដ្ឋានដែលមាន បរិមាណផល ទិន្នផលនិងគុណភាពគ្រប់ស្រូវស្ថិតក្នុងប្រភេទខ្ពស់ជាងគេបំផុតនៅតំបន់ តីង្វៀន។

បច្ចុប្បន្ន ឃុំ បួនច្វហ៍ មានផ្ទៃដីធ្វើស្រែជាង ៧០០ ហិកតា។ ក្នុងគោលបំណងបង្ករបត់ក្នុងផលិតកម្មកសិកម្ម កសិករឃុំ បួនច្វហ៍ បានងាកទៅដាំពូជស្រូវ ST24 និង ST25 ទិន្នផលជាមធ្យមពី ១១ ដល់ ១២ តោនក្នុងមួយហិកតា។

ដាំដុះត្រឹមត្រូវតាមបច្ចេកទេស គោរពត្រឹមត្រូវតាមគោលការណ៍ VietGAP បានជាគ្រាប់អង្ករឃុំ បួនច្វហ៍ តែងតែក្រអូបឆ្ងាញ់។

ស្រូវអង្ករ បួនច្វហ៍ ảnh 2រដូវស្រូវទុំនៅលើវាលស្រែឃុំ បួនច្វហ៍

ខែ ធ្នូ ឆ្នាំ ២០២០ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ណុង បានទទួលស្គាល់ផលិតផលអង្ករ បួនច្វហ៍ សម្រេចស្តង់ដារ OCOP ផ្កាយ ៤។

ខែ មករា ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្ត ដាក់ណុង បន្តទទួលស្គាល់តំបន់ដាំដុះស្រូវឃុំ បួនច្វហ៍ គឺជាតំបន់ផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ១ ក្នុងចំណោមតំបន់ផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ទាំង ៣ របស់ខេត្ត។

ស្រូវអង្ករ បួនច្វហ៍ ảnh 3ផលិតផលអង្ករ ST24 - ផលិតផលនៃផលិតកម្មសម្រេចតាមស្តង់ដារ VietGAP ពីវាលស្រែឃុំ បួនច្វហ៍

ដើម្បីបន្តលើកកម្ពស់វិស័យគ្រាប់អង្ករ បួនច្វហ៍ ឡើងដល់កម្រិតមួយទៀត អាជ្ញាធរនិងប្រជាជនឃុំ បួនច្វហ៍ បំណងចង់អោយគ្រប់ផ្នែក សមត្ថកិច្ចទាំងអស់ បន្តជួយឧបត្ថម្ភដល់ការវិនិយោគលើខ្សែចង្វាក់កែច្នៃបឋម វេចខ្ចប់ផលិតផល អង្ករក៏ដូចជាការកសាងពាណិជ្ជសញ្ញា ជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផលចេញទៅទីផ្សារ៕

អត្ថបទនិងរូបថត៖ ហ៊ឹងធិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍