ក្រអូបត្រជាក់ចាហួយខ្មៅ  ឡេធុយ

ស្ដង់ដារ OCOP ផ្កាយ ៣ ថ្នាក់ខេត្តឆ្នាំ ២០២០ ពានរង្វាន់ "ពាណិជ្ជសញ្ញាមាសកសិកម្ម វៀតណាម" ឆ្នាំ ២០២២
ស្ដង់ដារ OCOP ផ្កាយ ៣ ថ្នាក់ខេត្តឆ្នាំ ២០២០ ពានរង្វាន់ "ពាណិជ្ជសញ្ញាមាសកសិកម្ម វៀតណាម" ឆ្នាំ ២០២២

ខេត្ត កាវបាំង មិនត្រឹមតែល្បីឈ្មោះដោយមានកេរដំណែលរមណីយដ្ឋានដ៏មហាសាលជាច្រើនប៉ុណ្ណោះទេ ថែមទាំងត្រូវបានមនុស្សម្នាជាច្រើនដឹងឮដល់តាមរយៈមុខម្ហូបដ៏ឆ្ងាញ់ ទាក់ទាញ ក្នុងនោះមានចាហួយខ្មៅ ទៀតផង។

ចាហួយខ្មៅគឺជាអាហារសម្រន់ក្រអូបត្រជាក់ ត្រូវបានមនុស្សជាច្រើននិយមពិសានៅអំឡុងថ្ងៃនៃខែប្រាំង។ គ្រឿងផ្សំសំខាន់ដើម្បីធ្វើចាហួយខ្មៅគឺដើមចាហួយខ្មៅ។ បន្ទាប់ពីដាំបានប្រហែល ៤ ខែ ដើមចាហួយខ្មៅត្រូវបានប្រមូលផលរួចយកទៅហាលឲ្យស្ងួត។ ដើម្បីយកទឹកខ្ទិះចាហួយ ចុងភៅត្រូវចម្អិនដើមចាហួយខ្មៅដែលត្រូវបានហាលស្ងួតប្រហែល ៣ ម៉ោង បន្ទាប់នោះ ច្រោះឱ្យស្អាតជាតិកាកកខ្វក់។

ក្រអូបត្រជាក់ចាហួយខ្មៅ  ឡេធុយ ảnh 1ផលិតផលចាហួយខ្មៅ ឡេធុយ ត្រូវបានទទួលស្គាល់សម្រេចស្ដង់ដារ OCOP ផ្កាយ ៣ ថ្នាក់ខេត្តឆ្នាំ ២០២០ ពានរង្វាន់ "ពាណិជ្ជសញ្ញាមាសកសិកម្ម វៀតណាម" ឆ្នាំ ២០២២

ចំណែកទឹកខ្ទិះចាហួយនេះបន្តត្រូវបានដាំឱ្យពុះ បន្ថែមស្ករបន្តិចបន្ទាប់ពីនោះបន្ថយភ្លើងហើយបន្ថែមម្សៅប្លុងបន្តិច។ ពេលទឹកចាហួយកកមកហើយគឺពន្លត់ភ្លើងចង្ក្រានរួចចាក់ចូលទៅក្នុងប្រអប់និងរក្សាទុកក្នុងថតត្រជាក់នៃទូទឹកកក។

ក្រអូបត្រជាក់ចាហួយខ្មៅ  ឡេធុយ ảnh 2ដំណាក់កាលចម្អិនដើមចាហួយខ្មៅនៅសិប្បកម្មផលិតកម្ម ឡេធុយ នៅទីរួមស្រុក ដុងឃេ ស្រុក ថាច់អាន (ខេត្ត កាវបាំង)
ក្រអូបត្រជាក់ចាហួយខ្មៅ  ឡេធុយ ảnh 3ចាហួយខ្មៅ ឡេធុយ ត្រូវបានផលិតតាមវិធីសាស្រ្តហត្ថកម្មប្រពៃណី មិនប្រើសារធាតុរក្សាទុក សារធាតុបង្កើតពណ៌ ទន់ល្មួតនិងក្រអូបត្រជាក់

លោកស្រី ណុង ធីឡេធុយ ម្ចាស់សិប្បកម្មផលិតចាហួយខ្មៅ ឡេធុយ នៅភូមិ ចាងឃ្វៀន ទីរួមស្រុក ដុងឃេ ស្រុក ថាច់អាន មានប្រសាសន៍ថា៖ សិប្បកម្មនីមួយៗ តែងតែមានរូបមន្តសម្ងាត់ផ្ទាល់ខ្លួនដើម្បីចម្អិនចាហួយខ្មៅ។

ចំពោះ សិប្បកម្មផលិតចាហួយខ្មៅ ឡេធុយ ផលិតផលនេះត្រូវបានផលិតតាមវិធីសាស្រ្តហត្ថកម្មប្រពៃណី មិនប្រើសារធាតុរក្សាទុក សារធាតុបង្កើតពណ៌ ក៏ប៉ុន្តែនៅតែទន់ល្មួត ក្រអូបត្រជាក់។ អាស្រ័យហេតុដូច្នេះ ចាហួយខ្មៅ ឡេធុយ ត្រូវបានទទួលស្គាល់សម្រេចស្ដង់ដារ OCOP ផ្កាយ ៣ ថ្នាក់ខេត្តឆ្នាំ ២០២០ ពានរង្វាន់ "ពាណិជ្ជសញ្ញាមាសកសិកម្ម វៀតណាម" ឆ្នាំ ២០២២ ជាដើម៕

អត្ថបទនិងរូបថត៖ ជូហៀវ
បញ្ចូលទិន្នន័យដោយ៖ ចន្ថា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍