ខូវសែន គឺជាប្រភេទនំពិសេសដាច់ដោយឡែករបស់ជនជាតិ ថៃ ស នៅទីរួមខេត្ត មឿងឡាយ (ខេត្ត ឌៀនបៀន)។ នំនេះជាធម្មតាត្រូវបានធ្វើក្នុងរយៈពេលចាប់ពីខែទី ១០ ដល់ខែទី ១២ (ចន្ទគតិ) ជារៀងរាល់ឆ្នាំ។
វត្ថុធាតុដើមសម្រាប់ធ្វើនំ ខូវសែន ជាចម្បងគឺអង្ករដំណើបចម្ការភ្នំ អង្ករដំណើបខ្មៅ អង្ករដំណើប តាំ និងដំឡូងមី។ ក្រោយពេលចម្អិនឆ្អិន ត្រូវបានកិនឱ្យម៉ត់ទាំងអស់រួចលាយជាមួយគ្រឿងផ្សំមួយចំនួនធ្វើពីផ្លែហ្វាក់ខាវនិងស្លឹកឈើព្រៃគ្រប់ប្រភេទបង្កើតជាពណ៌លឿង ស ក្រហម ឬស្វាយ។
ដើម្បីធ្វើឱ្យនំកាន់តែមានឱជារសថែមទៀត ជនជាតិ ថៃ ស ដាក់អំបិល ស៊ុត ស្ករ ទឹកដោះគោបន្ថែម។ ល្បាយម្សៅបន្ទាប់ពីនោះត្រូវបានត្បៀតឱ្យស្តើង ហាលស្ងួតរួចកាត់តាមពុម្ពជារូបជាក់លាក់ណាមួយ។ នំ ខូវសែន ពេលចៀននឹងរីកប៉ោងឡើង ហូបស្រួយខ្ញោក ដិតដោយឱជារសនៃអង្ករដំណើប ដំឡូងមីស្រស់។
មិនត្រឹមតែជាមុខម្ហូបពិសេសដាច់ដោយឡែករបស់ជនជាតិ ថៃ ស ប៉ុណ្ណោះទេ នំ ខូវសែន ក៏ជាផលិតផលត្រូវបានមនុស្សម្នាជាច្រើនរកទិញពេលអញ្ជើញមកកាន់ទីរួមខេត្ត មឿងឡាយ ម្តងៗ ទៀតផង។ ឆ្នាំ ២០១៨ នំ ខូវសែន ត្រូវបានទីរួមខេត្ត មឿងឡាយ ជ្រើសរើសជាផលិតផលពិសេសដាច់ដោយឡែករបស់មូលដ្ឋានចូលរួមក្នុងកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP)៕
អត្ថបទនិងរូបថត៖ ស៊ន់ទឺ
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់