នំកំប៉ុង ដាយតឹម ឈ្ងុយឆ្ងាញ់

ដើម្បីឱ្យនំស្រួយហើយមានពណ៌លឿងស្រអាប់ អ្នកធ្វើនំស្រង់នំចេញពីពុម្ព បន្តចៀនប្រហែល ២ នាទីទៀត ទើបស្រង់ចេញដាក់ឱ្យសម្រស់ប្រេងឆា
ដើម្បីឱ្យនំស្រួយហើយមានពណ៌លឿងស្រអាប់ អ្នកធ្វើនំស្រង់នំចេញពីពុម្ព បន្តចៀនប្រហែល ២ នាទីទៀត ទើបស្រង់ចេញដាក់ឱ្យសម្រស់ប្រេងឆា

វាលទំនាបទន្លេ គឺវឡុង មានផលិតផលពិសេសប្រចាំតំបន់ មុខម្ហូបល្បីឈ្មោះជាច្រើន ក្នុងនោះមាននំកំប៉ុង ដាយតឹម ផងដែរ។ នេះគឺជាមុខម្ហូបមានតាំងពីយូរយារណាស់មកហើយ លក្ខណៈពិសេសដាច់ដោយឡែករបស់បងប្អូនជនជាតិ ខ្មែរ នៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)។

យោងតាមអ្នកស្រី ត្រឹន ធីដាវ អ្នកធ្វើនំកំប៉ុងយូរឆ្នាំនៅឃុំ ដាយតឹម ម្នាក់បានឲ្យដឹងថា ឈ្មោះនំនេះកើតចេញពីទម្រង់នៃពុម្ពធ្វើនំមានរាងជាស៊ីឡាំង បាតស្មើ កម្ពស់ប្រហែល ៥ សង់ទីម៉ែត្រនិងស្រដៀងបំពង់។ គ្រឿងផ្សំធ្វើនំ សាមញ្ញគួរសមរួមមាន៖ ម្សៅអង្ករ សណ្តែកសៀង សណ្តែកខៀវ បង្គា សាច់ជ្រូក ដំឡូងមី ត្រាវ ខ្ទឹមក្រហមនិងគ្រឿងទេសមួយចំនួន។

នំកំប៉ុង ដាយតឹម ឈ្ងុយឆ្ងាញ់ ảnh 1ដើម្បីឱ្យនំស្រួយហើយមានពណ៌លឿងស្រអាប់ អ្នកធ្វើនំស្រង់នំចេញពីពុម្ព បន្តចៀនប្រហែល ២ នាទីទៀត ទើបស្រង់ចេញដាក់ឱ្យសម្រស់ប្រេងឆា

ដើម្បីធ្វើនំកំប៉ុង អ្នកធ្វើនំត្រូវចំណាយច្រើនដំណាក់កាលគួរសម ចាប់ពីការលាយម្សៅធ្វើស្នូលរហូតដល់ចៀននំ។ បន្ទាប់ពីចាក់ម្សៅនិងស្នូលពេញទៅក្នុងពុម្ព អ្នកធ្វើនំដាក់បង្គានៅពីលើមួយគ្រាប់ហើយចៀនលិចក្នុងប្រេងឆាប្រហែល ៥ នាទី។ ដើម្បីឱ្យនំស្រួយហើយមានពណ៌លឿងស្រអាប់ អ្នកធ្វើនំស្រង់នំចេញពីពុម្ពបន្តចៀនប្រហែល ២ នាទីទៀត រួចទើបស្រង់ចេញដាក់ឱ្យសម្រស់ប្រេងឆា។

នំកំប៉ុង ដាយតឹម ឈ្ងុយឆ្ងាញ់ ảnh 2គ្រឿងផ្សំធ្វើនំកំប៉ុង ដាយតឹម សាមញ្ញហើយជិតស្និទគួរសម
នំកំប៉ុង ដាយតឹម ឈ្ងុយឆ្ងាញ់ ảnh 3អតិថិជនឈប់សម្រាកញ៉ាំនំកំប៉ុងក្តៅៗ ក្លិនឈ្ងុយនៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)

នំកំប៉ុងធម្មតាញ៉ាំជាមួយបន្លែស្រស់ ស្ពៃក្តោប ជីរឆ្អាប ទឹកត្រីខ្ទឹមសម្ទេស គ្រឿងជូរធ្វើពីស្ពៃមើមនិងការ៉ុតហាន់ជាសរសៃៗ ត្រាំទុកជូរបន្តិច។ ញ៉ាំនំមួយមាត់ ភ្ញៀវទេសចរមានអារម្មណ៍ថាការគួបផ្សំរវាងសម្បកនំស្រួយលាយ ស្នូលទន់ដោយមានរសជាតិជូរអែមរបស់ទឹកជ្រលក់។ ទាំងអស់បង្កើត  បានជាការឆ្លងកាត់បទពិសោធន៍ភោជនាហារមួយទាំងភាពជិតស្និទ្ធផង ទាំងឈ្ងុយឆ្ងាញ់ផង៕

អត្ថបទ និងរូបថត៖ ភុកថាញ់
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍