មានប្រាក់ចំណូលខ្ពស់ពីការចិញ្ចឹមទាយកពងលក់

ខេត្ត ដុងថាប ខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២២ រក្សាស្ថិរភាពហ្វូងទាសរុបជាង ៧ លានក្បាល ព្រមទាំងកសាងយីហោ "ពងទា ដុងថាប" ពីមួយជំហានទៅមួយជំហាន
ខេត្ត ដុងថាប ខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២២ រក្សាស្ថិរភាពហ្វូងទាសរុបជាង ៧ លានក្បាល ព្រមទាំងកសាងយីហោ "ពងទា ដុងថាប" ពីមួយជំហានទៅមួយជំហាន

ក្នុងរយៈពេលថ្មីៗ កន្លងទៅ ប្រជាកសិករជាច្រើនក្រុមគ្រួសារនៅតាមបណ្ដាស្រុក ថាបមឿយ កាវឡាញ់ តាមណុង និង ថាញ់ប៊ិញ (ខេត្ត ដុងថាប) បានពង្រីកយ៉ាងខ្លាំងក្លាគំរូចិញ្ចឹមទាយកពងលក់ កែលម្អប្រាក់ចំណូលយ៉ាងច្បាស់ក្រឡែត។

មានប្រាក់ចំណូលខ្ពស់ពីការចិញ្ចឹមទាយកពងលក់ ảnh 1ការចិញ្ចឹមទាយកពងដោយធ្វើការបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតជាបន្តបន្ទាប់តាមរដូវនៅស្រុក កាវឡាញ់

ឆ្លៀតទាញយកផលពីប្រព័ន្ធព្រែក ប្រឡាយ វាលស្រែ... ក្នុងអំឡុងពេលជាង ១០ ឆ្នាំកន្លងទៅ អ្នកស្រី ង្វៀន ធីត្រាង នៅឃុំ ភូលើយ ស្រុក ថាញ់ ប៊ិញ បានចិញ្ចឹមទាតាមបែបផែនបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតជាបន្តបន្ទាប់តាមរដូវ។

អាស្រ័យដោយប្រភពចំណីដែលមានស្រាប់ដូចជាស្រូវជ្រុះខ្ចាយក្រោយពេលប្រមូលផល ត្រី កំពឹស បង្គា ក្តាម។ល។

ហើយក៏មិនត្រូវវិនិយោគច្រើនពេកទៅលើទ្រុងក្រោលនោះទេ បានជាគ្រួសារអ្នកស្រី ត្រាង សន្សំសំចៃចំណាយក្នុងការចិញ្ចឹមបានច្រើនជាបង្គួរ។

មានប្រាក់ចំណូលខ្ពស់ពីការចិញ្ចឹមទាយកពងលក់ ảnh 2ក្រុមគ្រួសារអ្នកស្រី ង្វៀន ធីត្រាង នៅឃុំ ភូលើយ ស្រុក ថាញ់ប៊ិញ (ខេត្ត ដុងថាប) ចិញ្ចឹមទាយកពងលក់ជាង ៣.០០០ ក្បាលតាមបែបបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតជាបន្តបន្ទាប់តាមរដូវទទួលបានប្រាក់ចំណេញជាង ១ លានដុងក្នុងមួយថ្ងៃ

រហូតមកទល់ពេលនេះ ក្រុមគ្រួសារអ្នកស្រី ត្រាង មានហ្វូងទាចំនួន ៣.០០០ ក្បាល ផ្តល់ពងចំនួន ២.០០០ គ្រាប់ក្នុងមួយថ្ងៃទទួលបានប្រាក់ចំណេញជាង ១ លានដុង។

ប្រជាកសិករជាច្រើនក្រុមគ្រួសារនៅស្រុក ថាបមឿយ ក៏កំពុងផ្តោតទៅ លើការអភិវឌ្ឍហ្វូងទាយកពងតាមទិសដៅផលិតកម្មលក្ខណៈពាណិជ្ជកម្ម។

យោងតាមលោក ឡេ វ៉ាន់ង៉ត អនុប្រធានណៈកម្មាធិការប្រជាជនស្រុក ថាបមឿយ នាពេលបច្ចុប្បន្ននេះ ទូទាំងស្រុកមានហ្វូងទាសរុបជាង ៧៣.០០០ ក្បាលនិងក្រុមសហការចំនួន ៣ ចិញ្ចឹមទាជិត ៩៤.០០០ ក្បាល ផ្តល់បរិមាណផលពងជិត ២០ លានគ្រាប់ក្នុងមួយឆ្នាំ។

មានប្រាក់ចំណូលខ្ពស់ពីការចិញ្ចឹមទាយកពងលក់ ảnh 3ខេត្ត ដុងថាប ខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២២ រក្សាស្ថិរភាពហ្វូងទាសរុបជាង ៧ លានក្បាល ព្រមទាំងកសាងយីហោ "ពងទា ដុងថាប" ពីមួយជំហានទៅមួយជំហាន

ខេត្ត ដុងថាប ខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២២ រក្សាស្ថិរភាពហ្វូងទាសរុបជាង ៧ លានក្បាល ព្រមទាំងកសាងយីហោ "ពងទា ដុងថាប" ពីមួយជំហានទៅមួយជំហាន៕

អត្ថបទនិងរូបថត៖ ង្វៀន វ៉ាន់ទ្រី - ចឿងដាយ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍