ការចិញ្ចឹមមាន់ស្រុក ជួយបងប្អូនជនជាតិបង្កើនប្រាក់ចំណូល

កម្មាភិបាលជំរុញកសិកម្មខេត្ត ហាយ៉ាង ពិនិត្យដំណើរការធំធាត់របស់មាន់ស្រុក - មាន់ ហ្មុង
កម្មាភិបាលជំរុញកសិកម្មខេត្ត ហាយ៉ាង ពិនិត្យដំណើរការធំធាត់របស់មាន់ស្រុក - មាន់ ហ្មុង

ដើម្បីកែលម្អចម្ការដំណាំមិនផ្តល់ផល អភិវឌ្ឍសេដ្ឋកិច្ចចម្ការលក្ខណៈគ្រួសារ លើកបង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិ ឆ្នាំ ២០២២ មជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត ហាយ៉ាង បានដាក់ដំណើរការគំរូចិញ្ចឹមមាន់ស្រុក - មាន់ ហ្មុង លក្ខណៈពាណិជ្ជកម្មប្រើទ្រនាប់ទ្រាប់តាមទិសដៅសុវត្ថិភាពជីវសាស្រ្ត។

ជាពូជក្នុងស្រុក ជាប្រភពហ្សែនដ៏មានតម្លៃហើយក៏ត្រូវបានចិញ្ចឹមតាំងពីយូរណាស់មកហើយ ទើបមាន់ ហ្មុង មានកម្លាំងការពាររាងកាយល្អ តម្លៃសេដ្ឋកិច្ចខ្ពស់ សាច់ឈ្ងុយឆ្ងាញ់និងត្រូវបានអតិថិជននិយមចូលចិត្ត។

ការចិញ្ចឹមមាន់ស្រុក ជួយបងប្អូនជនជាតិបង្កើនប្រាក់ចំណូល ảnh 1

កម្មាភិបាលជំរុញកសិកម្មខេត្ត ហាយ៉ាង ពិនិត្យដំណើរការធំធាត់របស់មាន់ស្រុក - មាន់ ហ្មុង

តាមលោកស្រី ផាម ធីថ្វ នាយិកាមជ្ឈមណ្ឌលជំរុញកសិកម្មខេត្ត ហាយ៉ាង ចូលរួមក្នុងគំរូនេះ បងប្អូនជនជាតិត្រូវបានជួយឧបត្ថម្ភចំនួន ៥០ ភាគរយនៃកូនពូជ ចំណី វ៉ាក់សាំង ប្រាក់កម្រៃក្នុងពលកម្ម ផ្ទេរនិងណែនាំបច្ចេកទេស។ល។

ក្រោយរយៈពេលចិញ្ចឹមជាង ៣ ខែ មាន់មានទម្ងន់ប្រហែល ២,៥ គីឡូក្រាម។ ដោយមានតម្លៃលក់ចាប់ពី ១៨០.០០០ ដល់ ២០០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រុមគ្រួសារ ចិញ្ចឹមមាន់ក្នុងស្រុកមានប្រាក់ចំណូលខ្ពស់ហើយ។ តួយ៉ាងដូចជាគ្រួសារអ្នកស្រី វី ធីង៉្វាន នៅភូមិ គឺម ២ ឃុំ ង៉ុកឌឿង ទីក្រុង ហាយ៉ាង ដោយមានហ្វូងមាន់ចំនួន ៨០០ ក្បាលផ្តល់ប្រាក់ចំណូលជិត ១០០ លានដុង។

ការចិញ្ចឹមមាន់ស្រុក ជួយបងប្អូនជនជាតិបង្កើនប្រាក់ចំណូល ảnh 2

ជាពូជក្នុងស្រុក ជាប្រភពហ្សែនដ៏មានតម្លៃ ហើយក៏ត្រូវបានចិញ្ចឹមតាំងពីយូរណាស់មកហើយ ទើបមាន់ ហ្មុង មានកម្លាំងការពាររាងកាយល្អ តម្លៃសេដ្ឋកិច្ចខ្ពស់ សាច់ឈ្ងុយឆ្ងាញ់និងត្រូវបានអតិថិជននិយមចូលចិត្ត

គំរូចិញ្ចឹមមាន់ក្នុងស្រុកដោយជោគជ័យបានជួយបងប្អូនជនជាតិផ្លាស់ប្តូរគំនិត ការយល់ដឹងក្នុងការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះចិញ្ចឹមសត្វ ជាពិសេសគឺបណ្តាប្រភេទដំណាំ កូនពូជពិសេសប្រចាំតំបន់មានលក្ខណៈយូរ អង្វែងនិងចីរភាព។ គំរូបានបើកចេញមុខរបរថ្មីមួយក្នុងការចិញ្ចឹម បង្កើតការងារធ្វើបន្ថែមជូនបងប្អូនជនជាតិនៅលើភូមិសាស្រ្តខេត្ត៕

អត្ថបទនិងរូបថត៖ ណាមថាយ
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍