ជនជាតិ មឿង ថែរក្សាមុខរបរផលិតក្រដាសចន្ទន៍ Balansa

សំបកដើមកូហ្សូត្រូវបានត្រាំទឹកចំនួន ២ ដល់ ៣ ថ្ងៃ បន្ទាប់មកត្រាំទឹកកំបោររួចហើយដាំអោយពុះក្នុងរយៈពេលជាង ១០ ម៉ោង ត្រូវបានឆ្លងកាត់ការផ្អាប់ ១ ថ្ងៃ ១ យប់ រួចបន្តត្រាំទឹកស្អាតពី ៧ ដល់ ១០ ថ្ងៃ ដើម្បីជម្រុះជ័រឈើចោល
សំបកដើមកូហ្សូត្រូវបានត្រាំទឹកចំនួន ២ ដល់ ៣ ថ្ងៃ បន្ទាប់មកត្រាំទឹកកំបោររួចហើយដាំអោយពុះក្នុងរយៈពេលជាង ១០ ម៉ោង ត្រូវបានឆ្លងកាត់ការផ្អាប់ ១ ថ្ងៃ ១ យប់ រួចបន្តត្រាំទឹកស្អាតពី ៧ ដល់ ១០ ថ្ងៃ ដើម្បីជម្រុះជ័រឈើចោល

មុខរបរផលិតក្រដាសចន្ទន៍ Balansa នៅភូមិ សួយ-ក ឃុំ ហ៊ើបហ្វា បច្ចុប្បន្នគឺឃុំ កាវសឺន ស្រុក លឿងសឺន (ខេត្ត ហ្វាប៊ិញ) បានមានពីយូរលង់ណាស់មកហើយ ត្រូវបានជនជាតិ មឿង ក្នុងភូមិអភិរក្សថែរក្សារាប់រយឆ្នាំកន្លងមកហើយ។

គ្រួសារលោក ង្វៀន វ៉ាន់ជុក គឺជាក្រុមគ្រួសារមួយក្នុងចំណោមក្រុមគ្រួសារចំនួន ៥ កំពុងផលិតក្រដាសចន្ទន៍ Balansa នៅភូមិ សួយ-ក។ យោងតាមលោក ជុក វត្ថុធាតុដើមសម្រាប់ផលិតក្រដាចន្ទន៍ Balansa ជាធម្មតាយកពីដើមចន្ទន៍ Balansa និងដើមកូហ្សូ។ នៅពេលជ្រើសរើសបានដើមចន្ទន៍ Balansa ដើមកូហ្សូសមស្របជាងធ្វើការបកសំបកហាលឱ្យស្ងួតត្រាំទឹកពី ២ ដល់ ៣ ថ្ងៃ បន្ទាប់មកត្រាំទឹកកំបោរខាប់បន្តទៀតស្រង់មកលាងឱ្យស្អាតរួចត្រាំទឹកពី ៧ ដល់  ១០ ថ្ងៃទៀតដើម្បីជម្រុះជ័រឈើចោល។

ជនជាតិ មឿង ថែរក្សាមុខរបរផលិតក្រដាសចន្ទន៍ Balansa ảnh 1សំបកដើមកូហ្សូត្រូវបានត្រាំទឹកចំនួន ២ ដល់ ៣ ថ្ងៃ បន្ទាប់មកត្រាំទឹកកំបោររួចហើយដាំអោយពុះក្នុងរយៈពេលជាង ១០ ម៉ោង ត្រូវបានឆ្លងកាត់ការផ្អាប់ ១ ថ្ងៃ ១ យប់ រួចបន្តត្រាំទឹកស្អាតពី ៧ ដល់ ១០ ថ្ងៃ ដើម្បីជម្រុះជ័រឈើចោល

បន្ទាប់មកសំបកឈើត្រូវបានកិនជាម្សៅដើម្បីផលិតក្រដាស។ ដំណាក់កាលប្រលៀតក្រដាសជាធម្មតាទទួល បន្ទុកដោយស្ត្រី មឿង។ ត្រូវបានផលិតពីវត្ថុធាតុដើមធម្មជាតិបានជាក្រដាសចន្ទន៍ Balansa នៅភូមិ សួយ-ក មានគុណភាពល្អជាប់បានយូរមិនត្រូវកាត់កោរដោយសត្វកណ្ដៀរឬសត្វកន្លាតឡើយ។

ជនជាតិ មឿង ថែរក្សាមុខរបរផលិតក្រដាសចន្ទន៍ Balansa ảnh 2លោកស្រី ហ្វាង ធីហូវ (ភរិយារបស់លោក ង្វៀន វ៉ាន់ជុក) ប្រើស៊ុមពុម្ភដើម្បីខ្មាញ់ក្រដាសចន្ទន៍ Balansa ប្រលៀតស្តើងហើយទុកអោយស្ងួតទឹកស្រឡះ
ជនជាតិ មឿង ថែរក្សាមុខរបរផលិតក្រដាសចន្ទន៍ Balansa ảnh 3លោក ង្វៀន វ៉ាន់ជុក នៅភូមិ សួយ-ក ពិនិត្យមើលគុណភាពក្រដាសចន្ទន៍ Balansa ផលិតផលសម្រេច

ក្រដាស់ចន្ទន៍ Balansa តែងបានសិប្បករជ្រើសរើសដើម្បីគូរគំនូរខាងជំនឿបម្រើការគោរពបូជាតែងលម្អផលិតផលឬកញ្ចប់អំណោយ។ល។ យោងតាមលោក ហ្វាង វ៉ាន់ដូ ប្រធានភូមិ សួយ-ក ស្រុក លឿងសឺន កំពុងដាក់ដំណើរការគោលនយោបាយជួយឧបត្ថម្ភបណ្តាគ្រួសារនៅភូមិ សួយ-ក អភិវឌ្ឍរបរធ្វើក្រដាសចន្ទន៍ Balansa បង្កបង្កើតពាណិជ្ជសញ្ញាកសាងភូមិសិប្បកម្មពីមួយជំហានទៅមួយជំហានឆ្ពោះទៅរកការបង្កើតគោលដៅទេសចរណ៍ឆ្លងកាត់បទពិសោធន៍សហគមន៍បង្កើតប្រាក់ចំណូលបន្ថែមជូនប្រជាជនមូលដ្ឋាន៕

អត្ថបទនិងរូបថត៖ លឺវ ត្រុងដាត
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍