រកឃើញប្រភេទ ភើរីឡា (Perilla) អន្តោគ្រាម តាភីន មានគុណភាពលេចធ្លោ ជាងគេបើធៀបជាមួយនឹងបណ្តាប្រភេទ ភើរីឡា ត្រូវបានដាំនៅតំបន់ទំនាប អ្នកស្រី ត្រឹន អាញ់ស៊ន់ នៅភូមិ សាសែង ឃុំ តាភីន ទីរួមខេត្ត សាប៉ា (ខេត្ត ឡាវកាយ) បានក្លៀវក្លាហ៊ានបង្កើតសហករណ៍ សាប៉ា Secrets។
ក្តីសុបិនពាំនាំគន្ធពិដោររុក្ខោសថទៅឆ្ងាយត្រូវបានអ្នកស្រី ស៊ន់ ជាមួយមាមីងបងប្អូន អ្នកភូមិធ្វើឱ្យក្លាយជាការពិតជាក់ស្ដែងនៅពេលសហករណ៍សិក្សា និងអភិវឌ្ឍ ដោយជោគជ័យជិត ២០ ផលិតផលពី ភើរីឡា ផលចំណូលសម្រេចបានរាប់ ពាន់លានដុងក្នុងមួយឆ្នាំ។
ផ្តើមពីសមាជិកដំបូងចំនួន ៦ មកទល់ពេលនេះសហករណ៍មានសមាជិកជាង ១០០ បង្កើតការងារធ្វើជាប់ជាប្រចាំជូនពលករនៅមូលដ្ឋាន ១៥ នាក់ ដោយមានប្រាក់ចំណូលពី ៧ ដល់ ៩ លានដុងក្នុងមួយខែ បង្កើតការងារធ្វើ ប្រចាំ ថ្ងៃជូនបងប្អូននារីចំនួន ៦០ នាក់ដោយមានប្រាក់ចំណូល ២៥០.០០០ ដុងក្នុងមួយថ្ងៃ។ សហករណ៍កំពុងចងសម្ពន្ធគ្នាក្នុងផលិតកម្ម ដោយមានក្រុម គ្រួសារក្រីក្រនិងជិតខ្សែបន្ទាត់នៃភាពក្រីក្រចំនួន ៣០ គ្រួនៅលើភូមិសាស្រ្ត ដាំដំណាំ ភើរីឡា ដើម្បីរួចផុតពីភាពក្រីក្រដោយវិធីផ្គត់ផ្គង់ពូជ ផ្ទេរបច្ចេកទេស ណែនាំគោលការណ៍ថែទាំ ប្រមូលផល ព្រមទាំងប្រមូលទិញផលិតផល។
អ្នកស្រី ស៊ន់ កំណត់គោលដៅជានិច្ចកាលរបស់សហករណ៍គឺកសាងនិង អភិវឌ្ឍតំបន់វត្ថុធាតុដើមសម្រេចស្តង់ដារសរីរាង្គបម្រើការផលិតកម្ម ប្រើ បច្ចេកវិទ្យាទំនើបក្នុងការកែច្នៃរុក្ខោសថ បន្តសិក្សា ហើយបើកទូលាយបណ្តា ផលិតផលពីខ្លឹមប្រេង និងរុក្ខោសថធម្មជាតិដូចជាត្រាំជើង រុក្ខោសថងូតទឹក។ល។ បង្កើតការងាររកស៊ីចិញ្ចឹមជីវិតជូនប្រជាជនឃុំ តាភីន ជាពិសេសគឺស្ត្រី ជួយឱ្យ ស្ត្រីជឿជាក់លើខ្លួនឯង ធ្វើម្ចាស់ការថែមទៀតក្នុងគ្រួសារ៕
អត្ថបទ និងរូបថត៖ ហឿងធូ
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង