ដោយមានផ្ទៃដីសរុបជាង ៤.០០០ ម៉ែត្រការ៉េ មណ្ឌលផ្ទះសំណាញ់ដាំត្រសក់ផ្អែមសំណាញ់របស់ក្រុមហ៊ុន ហ្គ្រីនហ្វាម ត្រូវបានបង ឡឹម រៀបចំប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ អនុវត្តបច្ចេកវិទ្យាជឿនលឿន។
ផ្តោតសំខាន់លើការដាំដុះកសិកម្មតាមទិសដៅស្អាត សុវត្ថិភាព ផ្តល់ផលិតផលមានគុណភាព បង ឡឹម ជ្រើសរើសពូជត្រសក់ផ្តល់ផ្លែទន់ រូបរាងស្អាត មិនដាំលើដីតែដាំគ្រាប់ពូជនៅលើដីបណ្តុះស្រកីដូង។ ដើម្បីត្រសក់លូតលាស់និងអភិវឌ្ឍល្អ បង ឡឹម បានប្រើបច្ចេកវិទ្យាស្រោចស្រពតំណក់ទឹករបស់ អ៊ីស្រាអែល។
ដោយមានគំរូដាំដុះនេះ បង ឡឹម ទទួល បានរង្វាន់លេខ ១ នៅក្នុងពិធីប្រឡងប្រណាំង "គំនិតធុរកិច្ចថ្មីច្នៃប្រឌិតយុវជន ត្វៀនក្វាង ឆ្នាំ ២០១៩"។ ដើម្បីឆ្លើយតបការនិយមចូលចិត្តអតិថិជន កសិដ្ឋានរបស់បង ឡឹម បច្ចុប្បន្នដាំ ៨ ប្រភេទ ត្រសក់ផ្អែមសំណាញ់មានសម្បកខាងក្រៅពណ៌បៃតង លឿង ឬប្រផេះដ៏ទាក់ភ្នែកទៀត ព្រមទាំងចងសម្ពន្ធគ្នាជាមួយនឹងអង្គភាពដាំត្រសក់ផ្អែមសំណាញ់ចំនួន ៤ ផ្សេងទៀត នៅតំបន់ភូមិភាគខាងជើង។
រហូតមកទល់ពេលនេះ ផលិតផល ត្រសក់ផ្អែមសំណាញ់ របស់បង ឡឹម ត្រូវបានឃុំ ខាញ់ញឹត ជ្រើសរើសជាផលិតផល OCOP ទទួលបាន ប័ណ្ណសម្គាល់ OCOP ផ្កាយ ៤៕
អត្ថបទនិងរូបថត៖ ក្វាងកឿង
បញ្ចូលទិន្នន័យពីកាសែតបោះពិម្ពខែ កក្កដា៖ យ័ញលើយ