ជនជាតិ ចាម មាននំប្រពៃណីជាច្រើនប្រភេទត្រូវបានធ្វើនាឱកាសពិធីបុណ្យទាន បុណ្យ រីយ៉ា ណាហ្ការ៍ (ពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ចាម) ដូចជានំ តាប៉ៃ អានុង នំ តាប៉ៃ ប៊ីលិក នំ តាប៉ៃ កហ៍ នំ សាកាយ៉ា នំ ហ្គិន រ្វាំង លាយ៉ា និងនំកាដាវរ៍។ល។

នំ តាប៉ៃ អានុង ត្រូវបានធ្វើ ពីម្សៅ អង្ករដំណើប ស្នូលសណ្តែកខៀវ ឬ សណ្តែកដី ដូចជានំអន្សមក្នុងបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ វៀតណាម។ នំ តាប៉ៃ ប៊ីលិក បែរជាដូចនំគម ត្រូវបានធ្វើពីម្សៅអង្ករដំណើប ស្នូលផ្អែមធ្វើពីដូង ឬសណ្តែកខៀវ។
នំ សាកាយ៉ា ជាប្រភេទនំប្រពៃណីពិសេស ជាទូទៅ ត្រូវបានជនជាតិ ចាម យកទទួលស្វាគមន៍ភ្ញៀវកិត្តិយស បព្វជិត មនុស្សវ័យចំណាស់។ នំ សាកាយ៉ា ត្រូវបានធ្វើពីស៊ុត ស្ករ សណ្តែកដីលីងនិងខ្ញីបុកហ្មត់។
នំ ហ្គិនរ្វាំង កាយ៉ា - នំមើមខ្ញីត្រូវបានធ្វើពីអង្ករដំណើប ខ្ញី ស៊ុតមាន់ ស្ករ ប៉ុន្តែត្រូវឆ្លងកាត់ដំណាក់កាលកែច្នៃយ៉ាងហ្មត់ចត់ផ្ចិតផ្ចង់ជាច្រើន។ នំ ហ្គិន រ្វាំង កាយ៉ា គឺជាការរួមបញ្ចូលរសជាតិផ្អែមនៃស្ករ រសជាតិទ្រលាន់នៃស៊ុតនិងក្លិនក្រអូបរបស់ខ្ញី។ នំ ហ្គិនរ្វាំង កាយ៉ា គឺជាប្រភេទនំដ៏ល្អឯក បង្ហាញពីភាពដ៏ប៉ិនប្រសប់របស់ស្ត្រី ចាម។
នាឱកាសពិធីមង្គលការ ស្តីដណ្ដឹង បុណ្យចូលឆ្នាំថ្មី នំ ហ្គិនរ្វាំង កាយ៉ានិងនំ សាកាយ៉ា តែងតែត្រូវបានជនជាតិ ចាម សែនជូនបុព្វការីជនមុនបង្អស់ដោយមានបំណងប្រាថ្នាសុំអោយជីវភាពរស់នៅកាន់តែកក់ក្ដៅសម្បូរសប្បាយនិងសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ អ៊ីស្វាន កម្ប៉ា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ