ជនជាតិ រើង៉ាវ ជាមែកធាងមួយនៃជនជាតិ បាណា រស់នៅប្រមូលផ្តុំនៅភូមិ កនត្រាងឡុងឡយ ស្រុក ដាក់ហា (ខេត្ត កនទុម)។

នាពេលចុងឆ្នាំសហគមន៍ជនជាតិ រើង៉ាវ ក៏រៀបចំពិធីសែន "ដំណក់ទឹក" (ប្រភពទឹក បង្កប់) ម្តងទៀតកុ្នងគោលបំណងលាបំណន់ យ៉ាងអៀ (អារក្សទឹក) និងបួងសួងសុំអោយរដូវកាលអំណោយផលល្អស្រស់បំព្រងនឹងចូលមកដល់កុ្នងឆ្នាំថ្មី។

ចំពោះជនជាតិ រើង៉ាវ ពិធីសែន "ដំណក់ទឹក" ត្រូវបានចាត់ទុកដូចជា ឱកាស "បុណ្យចូលឆ្នាំថ្មី" របស់សហគមន៍ជនជាតិនៅទីនេះ។ ព្រឹទ្ធាចារ្យភូមិ នឹងកំណត់ថ្ងៃជាពេលាល្អសម្រាប់ប្រារព្ធពិធីបុណ្យនិងជូនដំណឹងដល់អ្នក ភូមិដើម្បីចូលរួមវិភាគទានគ្រឿងសំណែនផ្សេងៗ ជាមួយគ្នាដូចជាជ្រូក មាន់ អង្ករដំណើបនិងស្រាឱទិន (ស្រាអេក)។ល។

នៅពេលដែលអ្វីៗ គ្រប់យ៉ាងបានត្រៀមរួចរាល់ ជាស្រេចហើយ ក្នុងសម្លៀកបំពាក់សង្កិមព្រឹទ្ធាចារ្យភូមិ អាធូយ អញ្ជើញឈរចំពោះមុខ "តំណក់ទឹក" ហើយចាប់ផ្តើមបួងសួងបន់ស្រន់ ដើម្បីអញ្ជើញទេពារក្សមកធ្វើជាសាក្សី ចូលរួមពិធីបុណ្យជាមួយអ្នកភូមិ។

បន្ទាប់មកទៀតគឺវគ្គលេងកម្សាន្តនៅផ្ទះ រ៉ុង ក្នុងសំឡេងគងឃ្មោះគឹកកងលាន់រំពងឡើង អ្នកភូមិប្រមូលផ្ដុំគ្នាជុំវិញផ្ទះ រ៉ុង ដាក់តាំងមុខម្ហូបគ្រប់ប្រភេទដូចជាទំពាំងឆា សាច់អាំង ស្លឹកដំឡូងមីឆា... ហើយអ្វីដែលមិនអាចខ្វះបាននោះគឺស្រាឱទិន។ អ្នករាល់គ្នាសម្របខ្លួនចូលទៅក្នុងក្បាច់រាំ ស្វង រួមជាមួយនឹងចង្វាក់គងឃ្មោះលាន់រំពងកណ្តាលភ្នំក្រំថ្ម បង្កើតបរិយាកាសពិធីបុណ្យដ៏គគ្រឹកគគ្រេងពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ រើង៉ាវ៕
អត្ថបទនិងរូបថត៖ ខ្វាចឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង