ភូមិសិប្បកម្មនៅ ហាណូយ ផ្សារភ្ជាប់ជាមួយការកសាងពាណិជ្ជសញ្ញាផលិតផល OCOP

នាពេលថ្មីៗ នេះ ការសិក្សាស្រាវជ្រាវ ការច្នៃបង្កើតថ្មីបានជួយអោយបច្ចេកទេសតម្បាញផ្លាស់ប្តូរជាបណ្តើរៗ ទៅរកផលិតកម្មមានលក្ខណៈឧស្សាហកម្ម ជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍភូមិសិប្បកម្មសូត្រប្រពៃណី វ៉ានភុក ស្ថិតលើភូមិសាស្ត្រសង្កាត់វ៉ានភុក ខណ្ឌ ហាដុង (ក្រុង ហាណូយ)
នាពេលថ្មីៗ នេះ ការសិក្សាស្រាវជ្រាវ ការច្នៃបង្កើតថ្មីបានជួយអោយបច្ចេកទេសតម្បាញផ្លាស់ប្តូរជាបណ្តើរៗ ទៅរកផលិតកម្មមានលក្ខណៈឧស្សាហកម្ម ជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍភូមិសិប្បកម្មសូត្រប្រពៃណី វ៉ានភុក ស្ថិតលើភូមិសាស្ត្រសង្កាត់វ៉ានភុក ខណ្ឌ ហាដុង (ក្រុង ហាណូយ)

នាពេលបច្ចុប្បន្ននេះ ហាណូយ មានភូមិសិប្បកម្មនិងភូមិមាន មុខរបរសិប្បកម្មចំនួន ១.៣៥០ ដោយមានមុខរបរសិប្បកម្ម ចំនួន ៤៧ ក្នុងចំណោមមុខរបរសិប្បកម្មប្រពៃណីទាំង ៥២ ក្នុងទូទាំងប្រទេស។

ភូមិសិប្បកម្មនៅ ហាណូយ ផ្សារភ្ជាប់ជាមួយការកសាងពាណិជ្ជសញ្ញាផលិតផល OCOP ảnh 1ភូមិសិប្បកម្មផលិតកុលាលភាជន៍ បាតត្រាង គឺជាភូមិសិប្បកម្មគ្រាប់ពេជ្រដ៏ផូរផង់មួយក្នុងចំណោម ភូមិសិប្បកម្មគ្រាប់ពេជ្រដ៏ផូរផង់នៃដែនដី ថាំងឡុង - ហាណូយ។ ក្នុងរយៈពេលពីរបីឆ្នាំថ្មីៗ នេះ ភូមិសិប្បកម្មមួយនេះមានផលិតផលជាច្រើនត្រូវបានទទួលស្គាល់ជា OCOP ផ្កាយ ៤ ផ្កាយ ៥ មិនត្រឹមតែបញ្ជាក់ពីតម្លៃផលិតផលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យពាណិជ្ជសញ្ញាគ្រឿងកុលាលភាជន៍ បាតត្រាង ឈោងឈានទៅឆ្ងាយផងដែរ

ក្នុងចំណោមនោះ មានភូមិសិប្បកម្ម ភូមិសិប្បកម្មប្រពៃណីចំនួន ៣១៨ ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ ទទួលស្គាល់ ដោយមាន ប្រាក់ចំណូលសម្រេចបានជាង ២០.០០០ ពាន់លានដុង ក្នុងមួយឆ្នាំ។ នេះជាឧត្តមភាពដ៏ធំធេងរបស់ ហាណូយ ក្នុងការ ឧទ្ទេសនាម ឃោសនាផ្សព្វផ្សាយក៏ដូចជាកសាងពាណិជ្ជសញ្ញា ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។

ភូមិសិប្បកម្មនៅ ហាណូយ ផ្សារភ្ជាប់ជាមួយការកសាងពាណិជ្ជសញ្ញាផលិតផល OCOP ảnh 2នាពេលថ្មីៗ នេះ ការសិក្សាស្រាវជ្រាវ ការច្នៃបង្កើតថ្មីបានជួយអោយបច្ចេកទេសតម្បាញផ្លាស់ប្តូរជាបណ្តើរៗ ទៅរកផលិតកម្មមានលក្ខណៈឧស្សាហកម្ម ជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍភូមិសិប្បកម្មសូត្រប្រពៃណី វ៉ានភុក ស្ថិតលើភូមិសាស្ត្រសង្កាត់វ៉ានភុក ខណ្ឌ ហាដុង (ក្រុង ហាណូយ)

ភូមិសិប្បកម្មនីមួយៗ នៅ ហាណូយ មានអត្តសញ្ញាណខុសៗ គ្នា ផលិតផលសម្បូរបែប ភាគច្រើនមានគំរូម៉ូ ដែលដ៏ស្រស់ស្អាតគុណ ភាពល្អ។ ទីក្រុង ហាណូយ មានភូមិសិប្បកម្មល្បី ឈ្មោះជាច្រើនដូចជា កុលាលភាជន៍ បាតត្រាង (យ៉ាឡឹម) សូត្រ វ៉ានភុក (ហាដុង) ហត្ថ កម្មវិចិត្រសិល្បៈ សឺនដុង (ហ្វាយឌឹក) ។ល។ មានពាណិជ្ជសញ្ញា ដ៏រឹងមាំហើយ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ភូមិសិប្បកម្មនៅ ហាណូយ ផ្សារភ្ជាប់ជាមួយការកសាងពាណិជ្ជសញ្ញាផលិតផល OCOP ảnh 3ផលិតផលប្រកបដោយសក្តានុពល OCOP ផ្កាយ ៥ បំពង់បឺតធ្វើពីបន្លែ មើម ផ្លែឈើរបស់សហករណ៍កសិកម្មនៅទន្លេ ហុង

ផលិតផល OCOP របស់ភូមិសិប្បកម្មនៅទីក្រុង ហាណូយ បាន នឹងកំពុងរួមវិភាគទានមិនតិចឡើយក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធ សេដ្ឋកិច្ចនៅជនបទ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលករ ប្រែក្លាយគោលដៅកសាងនិងអភិវឌ្ឍន៍ទីក្រុង ហាណូយ អោយទៅ ជាភាពជាក់ស្ដែងពីមួយជំហានទៅមួយជំហាន អោយកាន់តែចីរភាព ពីមួយថ្ងៃទៅមួយថ្ងៃ។

ភូមិសិប្បកម្មនៅ ហាណូយ ផ្សារភ្ជាប់ជាមួយការកសាងពាណិជ្ជសញ្ញាផលិតផល OCOP ảnh 4ផលិតផលតែបៃតង OCOP អៀនបាយ របស់ឃុំ អៀនបាយ ស្រុក បាវី (ក្រុង ហាណូយ) ជាកន្លែងដែលមានកូនភ្នំតែ ចម្ការតែខៀវស្រងាត់ធំល្វឹងល្វើយរបស់បងប្អូនជនជាតិស្ថិតនៅជើងភ្នំ បាវី

ទីក្រុង ហាណូយ រំពឹងទុកថាដល់ឆ្នាំ ២០២៥ នឹង មានផលិតផល OCOP ចំនួន ២.០០០ ប្រភេទបន្ថែម ទៀតត្រូវបាន ទទួលស្គាល់បញ្ជាក់សម្រេចពីផ្កាយ ៣ ឡើងទៅ ក្នុងនោះ ខិតខំប្រឹងប្រែង អោយមាន ៣% នៃផលិតផលប្រកបដោយសក្តានុពលផ្កាយ ៥ ចូល រួមក្នុងការវាយតម្លៃ ចាត់ចំណាត់ថ្នាក់ OCOP ថ្នាក់ជាតិ៕

អត្ថបទ៖ ង្វៀន ហ្វាងមី

រូបថត៖ ង្វៀន ហ្វាងមី - ត្រុងដាត - មិញក្វៀត

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍