ចាប៉ី ទីញ - ឧបករណ៍ភ្លេងដ៏ល្អឯករបស់ជនជាតិ តៃ

ចាប៉ី ទីញ - ឧបករណ៍ភ្លេងដ៏ល្អឯករបស់ជនជាតិ តៃ

ចាប៉ី ទីញ គឺជាប្រភេទចាប៉ីខ្សែ រួមមានបីផ្នែកសំខាន់៖ ប្រអប់ស្នូក ដងចាប៉ីនិងខ្សែចាប៉ី។ ដើម្បីធ្វើបានចាប៉ី ទីញ ពិរោះ សំខាន់បំផុតគឺរកបានប្រអប់ស្នូកល្អ។ ប្រអប់ស្នូកធ្វើអំពីមួយចំហៀងសំបកផ្លែឃ្លោកក្រៀម។
ណែនាំវិធីដេញចាប៉ី ទីញ អោយស្រទាប់យុវវ័យ
ណែនាំវិធីដេញចាប៉ី ទីញ អោយស្រទាប់យុវវ័យ

ត្រូវជ្រើសយកផ្លែឃ្លោកចាស់ មូលស្មើ សំបកគ្មានស្លាកស្នាម ឬប៉ោងឡើង ផតចូលទើបចាប៉ីមានសម្លេងខ្ទររណ្ដំត្រូវតាម ស្តង់ដារ។ ដងចាប៉ីត្រូវបានធ្វើអំពីឈើ ត្រង់ហើយស្រាល ចុងម្ខាងធ្លាយចូលប្រអប់ស្នូក ឯចុងម្ខាងទៀតពត់កោងរាងផ្លែកណ្ដៀវ។
ខេត្ត ឡាងស៊ើន បានបញ្ចូលចំរៀងថែន -ដេញចាប៉ី ទីញ ចូលទៅក្នុងកម្មវិធីបង្រៀន តាមសាលារៀន
ខេត្ត ឡាងស៊ើន បានបញ្ចូលចំរៀងថែន -ដេញចាប៉ី ទីញ ចូលទៅក្នុងកម្មវិធីបង្រៀន
តាមសាលារៀន

ដងចាប៉ីកាន់តែវែងគឺកំរិតខ្ទរកាន់តែខ្លាំង។ ចាប៉ី ទីញ ធម្មតាមានខ្សែ ៣ ត្រូវបានធ្វើអំពីសរសៃសូត្រវេញចូលគ្នាដែលតំណាងអោយឪពុកម្តាយនិងមាតុភូមិ។ 
 
ប្រើប្រាស់ចាប៉ី ទីញ យ៉ាងប៉ិនប្រសប់គឺជាមោទនភាពរបស់ស្រ្តីជនជាតិ តៃ
ប្រើប្រាស់ចាប៉ី ទីញ យ៉ាងប៉ិនប្រសប់គឺជាមោទនភាពរបស់ស្រ្តីជនជាតិ តៃ

សព្វថ្ងៃនេះ បណ្តាសកម្មភាពវប្បធម៌ស្ទើរតែទាំងអស់របស់ជនជាតិ តៃ ដូចជា៖ រៀបអាពាហ៍ពិពាហ៍ ចំរើនជន្មាយុ មហោ ស្រពសិល្បៈ ហើយជាពិសេសគឺច្រៀង ថែន។ល។ សុទ្ធតែមានវត្តមានរបស់ចាប៉ីទីញ។ សូរសម្លេងចាប៉ី ទីញ ល្វតល្វន់ ពុះកញ្ជ្រោល បង្កើតជាព្រលឹងនៃប្រជាចំរៀងប្រជារបាំដ៏វិសេសវិសាល៕
 
ប្រអប់ស្នូកចាប៉ី ទីញ បានធ្វើអំពីមួយចំហៀងសំបកផ្លែឃ្លោកក្រៀម
ប្រអប់ស្នូកចាប៉ី ទីញ បានធ្វើអំពីមួយចំហៀងសំបកផ្លែឃ្លោកក្រៀម
ច្នៃបង្កើតចាប៉ី ទីញ ទាមទារជាងត្រូវមានក្ដីអំណត់ មានបាតដៃដ៏ចំណានទាំងគូ ហើយមានការយល់ដឹងអំពីចាប៉ី
ច្នៃបង្កើតចាប៉ី ទីញ ទាមទារជាងត្រូវមានក្ដីអំណត់ មានបាតដៃដ៏ចំណានទាំងគូ
ហើយមានការយល់ដឹងអំពីចាប៉ី

អ្នកប្រហែលជាចាប់អារម្មណ៍