សិល្បករជនជាតិ បាណា ម្នាក់ធ្វើសេដ្ឋកិច្ចពូកែ

សិល្បករជនជាតិ បាណា ម្នាក់ធ្វើសេដ្ឋកិច្ចពូកែ

អ្នកភូមិ កនម៉ាហ៍ ឃុំ ហាតី ស្រុក ជឺប៉ាហ៍ (ខេត្ត យ៉ាឡាយ) អ្នកណាក៏ស្រលាញ់ រាប់អានបង អ៊ីសូ សិល្បករមួយរូបដែលចេះប្រើឧបករណ៍ភ្លេងប្រពៃណីជាច្រើនប្រភេទរបស់ជនជាតិ បាណា យ៉ាងស្ទាត់ជំនាញផង ចេះធ្វើសេដ្ឋកិច្ចពូកែទៀតផង។

សិល្បករជនជាតិ បាណា ម្នាក់ធ្វើសេដ្ឋកិច្ចពូកែ ảnh 1ក្នុងគ្រាលំបាកលំបិន ការប្តេជ្ញាចិត្តរួចផុតពីភាពក្រីក្រកាន់តែខ្លាំងក្លាឡើង បង អ៊ីសូ ព្យាយាមយ៉ាងពេញទំហឹងផ្ដោតទៅលើការដាំដំណាំកៅស៊ូ ក្រពុលបាយ

កាលពីដើម គ្រួសារបង អ៊ីសូ ក្រីក្រណាស់! ដើម្បីរួចផុតពីភាពក្រីក្រ ភាព អត់ឃ្លាន បងបានក្លាហានហ៊ានដាំដំណាំក្រពុលបាយ កៅស៊ូនិងចិញ្ចឹមសត្វពា ហនៈ បក្សីស្រុក...។

ក្រោយពីទទួលបានជោគជ័យក្នុងរដូវកាលជាច្រើន បងបានចាប់ផ្តើមពង្រីកផលិតកម្មហើយរហូតមកទល់សព្វថ្ងៃមានចម្ការកៅស៊ូជាង ៤,៥ ហិកតា ក្រពុលបាយ ៣ ហិកតា ចេក ស្វាយចន្ទី ដំឡូងមីជិត ៣ ហិកតា ហើយមានចិញ្ចឹមគោ មាន់ ទា... បន្ថែមទៀត ផ្ដល់ប្រាក់ចំណូលជិត ៤០០ លានដុងក្នុងមួយឆ្នាំ។

សិល្បករជនជាតិ បាណា ម្នាក់ធ្វើសេដ្ឋកិច្ចពូកែ ảnh 2មិនត្រឹមតែធ្វើមានធ្វើបានអោយសាមីខ្លួនឯងប៉ុណ្ណោះទេ បង អ៊ីសូ ថែមទាំងជួយឧបត្ថម្ភមាមីងឈានឡើង។ នោះគឺជាប្រការគួរឲ្យគោរពនិងសក្តិសមសម្រាប់មនុស្សរាល់គ្នាសិក្សារៀនសូត្រ

មិនត្រឹមតែពូកែធ្វើសេដ្ឋកិច្ចប៉ុណ្ណោះទេ បង អ៊ីសូ ថែមទាំងល្បីឈ្មោះជាមួយនឹងទេពកោសល្យវាយគង ឃ្មោះ។ បងតែងតែសកម្មជាមួយការងារអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។

ក្រោមការណែនាំរបស់បង កុមារជាច្រើននៅភូមិ កនម៉ាហ៍ បានចេះវាយ គងឃ្មោះនិងចូលរួមសម្តែងនៅតាមពិធីសមោសរ មហោស្រពជាច្រើនដែលបានរៀបចំឡើងនៅក្នុងនិងក្រៅខេត្ត។

សិល្បករជនជាតិ បាណា ម្នាក់ធ្វើសេដ្ឋកិច្ចពូកែ ảnh 3ជារៀងរាល់សប្តាហ៍ បង អ៊ីសូ ចំណាយពេលហាត់សិល្បៈ ណែនាំបច្ចេកទេសវាយគងឃ្មោះជូនក្មេងជំនាន់ក្រោយរបស់ភូមិ កនម៉ាហ៍ ឃុំ ហាតី ស្រុក ជឺប៉ាហ៍ (ខេត្ត យ៉ាឡាយ)

អាស្រ័យដោយពូកែធ្វើសេដ្ឋកិច្ចផងសកម្មក្នុងការអភិរក្សវប្បធម៌ប្រពៃ ណីផង បង អ៊ីសូ ត្រូវបានប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរជាច្រើន៕

អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - ហ្វាងហា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍