ស្វាយ កាតហ្វាឡុក

ស្វាយ កាតហ្វាឡុក

ស្វាយកាតហ្វាឡុក ជាប្រភេទផ្លែឈើពិសេសល្បីឈ្មោះប្រចាំតំបន់វាលទំនាបទន្លេ គឺវឡុង ក៏ដូចជារបស់ឃុំ ថូសឺន ស្រុក ហនដឹត (ខេត្ត គៀនយ៉ាង)។ នេះជាប្រភេទផ្លែឈើមួយក្នុងចំណោមប្រភេទផ្លែឈើត្រូវបាននិយមចូលចិត្តព្រោះតែពណ៌សម្បុរគួរឱ្យទាក់ទាញ ក្លិនពិដោរក្រអូប រសជាតិឈ្ងុយឆ្ងាញ់ហើយមានតម្លៃអាហារូបត្ថម្ភខ្ពស់។

ស្វាយ កាតហ្វាឡុក ảnh 1ទម្រង់រូបភាពដាំស្វាយ កាតហ្វាឡុក តាមស្តង់ដារ VietGA P របស់សហករណ៍ស្វាយ កាត ហ្វាឡុក ហនដឹត (ខេត្ត គៀនយ៉ាង)

ឃុំ ថូសឺន ជាមូលដ្ឋានមានផ្ទៃដីដាំស្វាយធំបំផុតនៅខេត្ត គៀនយ៉ាង ដោយមានទំហំប្រមាណ ៤០០ ហិកតា ភាគច្រើនជាពូជស្វាយកាត ហ្វាឡុក។ យោងតាមបណ្ដាអ្នកឯកទេសខាងកសិកម្ម អាស្រ័យអនុវត្តតាមស្តង់ដារ VietGAP មិនប្រើថ្នាំការពាររុក្ខជាតិទើបស្វាយ កាតហ្វាឡុក នៅទីនេះមានផ្លែធំ សម្បកពណ៌លឿងស្រស់ សាច់ម៉ដ្ឋ ណែន រសជាតិផ្អែមល្ហឹម គ្មានសរសៃ... ត្រូវបានទីផ្សារនិយមចូលចិត្តយ៉ាងខ្លាំង។ 

ស្វាយ កាតហ្វាឡុក ảnh 2ស្វាយ កាត ហ្វាឡុក ដល់រដូវប្រមូលផលត្រូវបានរុំផ្លែត្រឹមត្រូវតាមស្តង់ដារ VietGAP

ដោយមានតម្លៃលក់ចាប់ពី ៥៥.០០០ ដល់ ៧០.០០០ ដុងក្នុងមួយគីឡូក្រាម ស្វាយ កាតហ្វាឡុក បានជួយអោយបណ្ដាក្រុមគ្រួសារដាំស្វាយទទួលបានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយរដូវ។

ស្វាយ កាតហ្វាឡុក ảnh 3ផលិតផលស្វាយកាតហ្វាឡុក តាមស្តង់ដារ VietGAP

បច្ចុប្បន្ននេះ សមាគមកសិករស្រុក ហនដឹត កំពុងស្នើសុំមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត គៀនយ៉ាង ជួយឧបត្ថម្ភក្នុងការកសាងពាណិជ្ជសញ្ញាសមូហភាពស្វាយ កាតហ្វាឡុក ហនដឹត ផ្ដើមពីនោះ ជម្រុញការផ្សព្វផ្សាយ រួមចំណែកលើកកម្ពស់តម្លៃពាណិជ្ជកម្មសម្រាប់ផលិតផលស្វាយ កាតហ្វាឡុក៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍