អ៊ីម៉ាំ ដុងបា - អ្នកមានកិត្យានុភាពគំរូនៅតំបន់បងប្អូនជនជាតិ ចាម

អ៊ីម៉ាំ ដុងបា កែសម្រួលបណ្តាឯកសារអំពីទំនៀមទម្លាប់ពិធីកិច្ចប្រពៃណីជាភាសា ចាម
អ៊ីម៉ាំ ដុងបា កែសម្រួលបណ្តាឯកសារអំពីទំនៀមទម្លាប់ពិធីកិច្ចប្រពៃណីជាភាសា ចាម

អ៊ីម៉ាំ (អ្នកមើលការខុសត្រូវក្នុងវិហារ ចាម) ដុងបា នៅឃុំ ភឿកហូវ ស្រុក និញ ភឿក ជាអនុប្រធានក្រុមប្រឹក្សាសមណសក្តិ ចាម កាន់ព្រហ្មញ្ញសាសនា សមាជិកក្រុមប្រឹក្សាប្រជាជនស្រុក និញភឿក សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត និញធន់ គឺជាអ្នកមានកិត្យានុភាពគំរូនៅតំបន់បងប្អូនជនជាតិ ចាម។

អ៊ីម៉ាំ ដុងបា - អ្នកមានកិត្យានុភាពគំរូនៅតំបន់បងប្អូនជនជាតិ ចាម ảnh 1អ៊ីម៉ាំ ដុងបា កែសម្រួលបណ្តាឯកសារអំពីទំនៀមទម្លាប់ពិធីកិច្ចប្រពៃណីជាភាសា ចាម

អ៊ីម៉ាំ ដុងបា បច្ចុប្បន្នកំពុងទទួលបន្ទុកគ្រប់គ្រងប្រាសាទ ប៉ូក្លងហ្គារ៉ាយ ទទួលភារកិច្ចលើរាល់សកម្មភាពខាងវប្បធម៌ជំនឿសាសនារបស់បងប្អូនជនជាតិ ចាម ប្រមាណ ៤.០០០ គ្រួសារ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អ៊ីម៉ាំ តែងតែផ្សព្វផ្សាយចលនា បងប្អូនជនជាតិសាមគ្គី ប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី អនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេសទៅក្នុងការបង្កបង្កើនផល។

អ៊ីម៉ាំ សកម្មចលនាបងប្អូនជនជាតិក្នុងការលើកកម្ពស់អត្តសញ្ញាណជនជាតិ លុបបំបាត់ទម្លាប់ចាស់គំរឹល អំពើអាបាយមុខសង្គមឆ្លងតាមទម្រង់អង្គការស្វ័យគ្រប់គ្រងដូចជា៖ វង្សត្រកូលជនជាតិ ចាម គ្មានអ្នកប្រព្រឹត្តអំពើល្មើសនឹងច្បាប់ភូមិ ចាម សុខក្សេមក្សាន្ត ...។

អ៊ីម៉ាំ ដុងបា - អ្នកមានកិត្យានុភាពគំរូនៅតំបន់បងប្អូនជនជាតិ ចាម ảnh 2អ៊ីម៉ាំ ដុងបា ផ្ដោះប្តូរជាមួយមាមីងបងប្អូននៅភូមិ ភឿកដុង ២ ឃុំ ភឿកហូវ ស្រុក និញភឿក (ខេត្ត និញធន់) ដើម្បីក្តាប់បានពីស្ថានភាពនៃជីវភាពរស់នៅ

គណៈកម្មាធិការប្រជាជនខេត្ត និញធន់ គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀត ណាម ខេត្តបានប្រគល់ប័ណ្ណសរសើរជាច្រើនដល់ អ៊ីម៉ាំ ដោយមានស្នាដៃឆ្នើមក្នុងការងារផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិភាគតិចនៅលើភូមិសាស្ត្រខេត្តនិងក្នុងការអនុវត្តចលនាប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី ទីក្រុងប្រកបដោយស៊ីវិល័យ...៕

អត្ថបទនិងរូបថត៖ ង្វៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍