ទឹកដមផ្កាដូងផលិតផលពិសេសប្រចាំតំបន់

ទឹកដមផ្កាដូងជាផលិតផលដ៏បរិសុទ្ធនិងមានតម្លៃត្រូវបានប្រមូលដោយហត្ថកម្មពីផ្កាដូងទាំងឡាយ
ទឹកដមផ្កាដូងជាផលិតផលដ៏បរិសុទ្ធនិងមានតម្លៃត្រូវបានប្រមូលដោយហត្ថកម្មពីផ្កាដូងទាំងឡាយ

ជាផលិតផលថ្មី បានបង្ហាញខ្លួនលើកដំបូងនៅប្រទេស វៀតណាម ទឹកដមផ្កាដូងរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ត្រាវិញ ហ្វាម (Sokfarm) នៅស្រុក ទៀវកឹន (ខេត្ត ត្រាវិញ) កំពុងទទួលបានការឆ្លើយតបជាវិជ្ជមានពីអតិថិជន ហើយបានគណៈកម្មការប្រជាជនខេត្ត ត្រាវិញ អនុម័តទទួលស្គាល់សម្រេចគុណភាព OCOP (កម្មវិធីឃុំមួយផលិតផលមួយ)។

យោងតាមអ្នកស្រី ថាច់ ធីចន្ធី ជនជាតិ ខ្មែរ នាយិកាក្រុមហ៊ុន សុខហ្វាម ដើម្បីប្រមូលបានទឹកដមផ្កាដូង កម្មករត្រូវឡើងដើមដូងម៉ាស្សាផ្កាដូងពីរដងក្នុងមួយថ្ងៃជំនួយរំញោចការបញ្ចេញទឹកដមស្រស់។ ក្រោយពេលប្រមូលបានទឹកដមកម្មករនាំយកទៅរោងចក្រកែច្នៃបឋម ហើយរម្ងាស់ឲ្យខាប់ (ទឹកដមស្រស់ចំនួន ៨ លីត្រផ្តល់ទឹកដមខាប់ចំនួន ១ លីត្រ)។

ទឹកដមផ្កាដូងផលិតផលពិសេសប្រចាំតំបន់ ảnh 1ដំណាក់កាលវេចខ្ចប់ផលិតផលសម្រេចនៃទឹកដមផ្កាដូង

ទឹកដមផ្កាដូងមានរសជាតិផ្អែមស្រទន់ សម្បូរទៅដោយសារធាតុរ៉ែ វីតាមីន សន្ទស្សន៍ជាតិស្ករក្នុងឈាមទាបទើបអាចប្រើប្រាស់បានទាំងអ្នកហូបតម អ្នកកើតជំងឺទឹកនោមផ្អែម។ បច្ចុប្បន្ន សុខហ្វាម មានផលិតផលចំនួន ៦ ពីទឹកដមផ្កាដូងគឺ៖ ភេសជ្ជៈទឹកដមផ្កាដូង (OCOP ផ្កាយ ៤) ទឹកដមផ្កាដូងខាប់ (OCOP ផ្កាយ ៣) ស្ករទឹកដមផ្កាដូង (OCOP ផ្កាយ ៤)  ទឹកដមផ្កាដូងធ្វើអោយឡើងអង់ស៊ីម   កាកាវ សម្ងួតទឹកដមផ្កាដូងនិងទឹកខ្មេះទឹកដមផ្កាដូង។

ទឹកដមផ្កាដូងផលិតផលពិសេសប្រចាំតំបន់ ảnh 2ផលិតផល OCOP មួយចំនួនត្រូវបានចម្រាញ់ចេញពីផ្កាដូងដូចជាភេសជ្ជៈទឹកដមផ្កាដូង ទឹកដមផ្កាដូងខាប់ ស្ករទឹកដមផ្កាដូង
ទឹកដមផ្កាដូងផលិតផលពិសេសប្រចាំតំបន់ ảnh 3ទឹកដមផ្កាដូងជាផលិតផលដ៏បរិសុទ្ធនិងមានតម្លៃត្រូវបានប្រមូលដោយហត្ថកម្មពីផ្កាដូងទាំងឡាយ

សុខហ្វាម ក៏បានចងសម្ពន្ធជាមួយក្រុមគ្រួសារដាំដូងដើម្បីផ្ទេរបច្ចេកទេសប្រមូលទឹកដម ប្រមូលទិញទឹកដមស្រស់ ជួយបង្កើនប្រាក់ចំណូលដល់អ្នកដាំដូង ស្របពេលនោះដែរ ដោះស្រាយការងារធ្វើជូនពលករចំនួន ២០ នាក់ជាប្រចាំដោយមានប្រាក់ខែក្នុងមនុស្សម្នាក់ជាង ៥ លានដុងក្នុងមួយខែ។ សុខហ្វាម បានរួមចំណែកអភិរក្សមុខរបរប្រពៃណីមួយរបស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)៕

អត្ថបទនិងរូបថត៖ ថាញ់ហ្វា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍