ប្រហិតត្រី ភឿកហាយ

ការកែច្នៃប្រហិតត្រីនៅសិប្បកម្មប្រហិតត្រី មឿយ ភឿកហាយ នៅទីរួមស្រុក ភឿកហាយ ស្រុក ដឹត-ដ (ខេត្ត បារៀ - វុងតៅ)
ការកែច្នៃប្រហិតត្រីនៅសិប្បកម្មប្រហិតត្រី មឿយ ភឿកហាយ នៅទីរួមស្រុក ភឿកហាយ ស្រុក ដឹត-ដ (ខេត្ត បារៀ - វុងតៅ)

មិនត្រឹមតែជាមុខម្ហូបសាមញ្ញៗ ធ្លាប់ញ៉ាំនិងស្គាល់យ៉ាងទូលំទូលាយ សម្រាប់ប្រជាជនស្រុកទេសតំបន់សមុទ្រ បារៀ - វុងតៅ ប៉ុណ្ណោះទេ ប្រហិត ត្រី ភឿក ហាយ ថែមទាំងត្រូវបានអតិថិជនក្នុងទូទាំងប្រទេសស្គាល់ដោយ សារមានឳជារសឈ្ងុយឆ្ងាញ់ពិសេស ដាច់ដោយឡែក។

ប្រហិតត្រី ភឿកហាយ ảnh 1ការកែច្នៃប្រហិតត្រីនៅសិប្បកម្មប្រហិតត្រី មឿយ ភឿក ហាយ នៅទីរួមស្រុក ភឿកហាយ ស្រុក ដឹត-ដ (ខេត្ត បារៀ - វុងតៅ)

ប្រហិតត្រី ភឿកហាយ ត្រូវបានផលិតភាគច្រើននៅសិប្បកម្មចំនួន ១៥ នៅទីរួមស្រុក ភឿកហាយ ស្រុក ដឹត-ដ ដោយមានបរិមាណផលសរុបជិត ២ តោនក្នុងមួយថ្ងៃ។ យោងតាមលោកស្រី ត្រឹន ធីមឿយ ម្ចាស់ សិប្បកម្ម មឿយ ភឿកហាយ គ្រឿងផ្សំសំខាន់ៗ សម្រាប់ផលិតប្រហិតត្រីគឺត្រីស្រស់ចំនួន ៣ ប្រភេទត្រូវបានប្រជានេសាទក្នុងតំបន់ទើបតែនេសាទមកនោះ គឺត្រីស្បៃកា ត្រីដងខ្ទែងនិងត្រីនួនចាន់។

ប្រហិតត្រី ភឿកហាយ ảnh 2

បន្ទាប់ពីចៀន បំពងរួចហើយ ប្រហិតត្រី ភឿកហាយ នៅតែរក្សាបានភាពទន់ស្អិតល្មួត រសជាតិផ្អែមដដែល

បន្ទាប់ពីសម្អាតរួចរាល់ ត្រីត្រូវបានកាត់ក្បាល កាត់កន្ទុយ ពោះវៀន ហើយប្រលេះយកឆ្អឹងចេញទាំងអស់។ ដើម្បីបាន ប្រហិត ត្រីឈ្ងុយ ឆ្ងាញ់ សាច់ត្រីត្រូវបានកិនអោយម៉ត់រួចយកទៅប្រឡាក់ ជាមួយគ្រឿង ទេសជាច្រើនដូច ជា ម្រេច ស្ករ ប៊ីចេង ខ្ទឹមក្រហម ខ្ទឹមស។ល។ បន្ទាប់ពីចៀន បំពងរួចហើយ ប្រហិតត្រី ភឿកហាយ នៅតែរក្សាបានភាពទន់ ស្អិតល្មួត រសជាតិផ្អែមដដែល។

ប្រហិតត្រី ភឿកហាយ ảnh 3អតិថិជនទិញប្រហិតត្រីនៅសិប្បកម្មប្រហិតត្រី មឿយ នៅទីរួមស្រុក ភឿកហាយ

នាពេលបច្ចុប្បន្ននេះ ប្រហិតត្រីភឿកហាយ មានផលិតផលចំនួន ៣ ប្រភេទ គឺប្រហិតត្រីចៀន ប្រហិតត្រីចំហុយនិងប្រហិតត្រីឆៅ (ប្រហិតត្រីសម្រាប់ ធ្វើជាគ្រឿងផ្សំ)។ កាលពីឆ្នាំ ២០១៨ ប្រហិតត្រី ភឿកហាយ បានចូល រួមក្នុង ខ្សែចង្វាក់សុវត្ថិភាពម្ហូបអាហារ ហើយកំពុងត្រូវបានលើកសំណើរដាក់ បញ្ចូល ក្នុងកម្មវិធីឃុំមួយផលិតផលមួយនៃមូលដ្ឋាន៕

អត្ថបទ និងរូបថត៖ វូហា - អានហៀវ

 បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍