សម្លម្សៅស្លឹកយ៉ាវមានវត្ថុធាតុដើម គ្រឿងផ្សំជាច្រើនដូចជា៖ សាច់ឬឆ្អឹងជ្រូកឬគ្រឿងក្នុងគោ (ត្រង់ក្បាលនៃពោះវៀនតូច) ដើមត្រាវ (ប្រភេទត្រាវមានស្លឹកវែងតូច ដុះជាគុម្ព) ត្រប់ល្វីងហាលស្ងួត ល្ហុងខ្ចី អង្ករ ស្លឹកយ៉ាវ (ស្លឹកឈើព្រៃមួយប្រភេទមានរសជាតិផ្អែម ក្លិនក្រអូប មានសណ្ឋានដូចស្លឹកម្លូ) បណ្ដូលដើមចេក មើមខ្ទឹមសមូល អំបិល ម្ទេស ប៊ីចេង។
គ្រឿងផ្សំសម្រាប់ស្លសម្លម្សៅស្លឹកយ៉ាវ។ រូបថត៖ ហ្វាយធូ |
យុវនារីជនជាតិ អេដេ ម្នាក់ៗ ទទួលភារកិច្ចមួយក្នុងការរៀបចំគ្រឿងផ្សំសម្រាប់ស្លសម្លម្សៅស្លឹកយ៉ាវ។ រូបថត៖ ហ្វាយធូ |
ដើម្បីស្លសម្លម្សៅស្លឹកយ៉ាវ ជនជាតិ អេដេ ឆាឆ្អឹងជាមុនសិន បន្ទាប់នោះគឺដាក់ល្ហុងបណ្ដូលដើមចេក ត្រាវ ត្រប់ល្វីង ចូលឆាជាមួយគ្នា។ បន្ទាប់ពីដាក់ទឹកចូលទៅក្នុងឆ្នាំងរួចហើយ ចាំដល់ពេលទឹកពុះ ជាត់ទឹកពីល្បាយម្សៅអង្ករនិងស្លឹកយ៉ាវដែលបានបុកម៉ដ្ឋរួចហើយដាក់ចូលទៅក្នុងឆ្នាំង។
បុកស្លឹកយ៉ាវនឹងម្សៅអង្ករ គ្រឿងផ្សំដ៏សំខាន់ពីរ មិនអាចជំនួសបានរបស់មុខម្ហូបសម្លម្សៅស្លឹកយ៉ាវ។ រូបថត៖ ហ្វាយធូ |
ជនជាតិ អេដេ ជុំគ្នាក្បែរស្ពកបាយជាមួយនឹងបណ្តាមុខម្ហូបប្រពៃណី។ រូបថត៖ ហ្វាយធូ |
ទីបញ្ចប់ ជនជាតិ អេដេ បង់គ្រឿងទេសដើម្បីបានមុខម្ហូបសម្លស្លឹកយ៉ាវដ៏សុក្រិត ក្តៅ ឈ្ងុយឈ្ងប់។ ក្នុងបរិយាកាសដ៏កក់ក្តៅ ជួបជុំគ្នានាបណ្តាថ្ងៃដើមឆ្នាំ សម្លស្លឹកយ៉ាវ មុខម្ហូបប្រពៃណី របស់ជនជាតិ អេដេ បែរជាធ្វើអោយរំជួលចិត្តបណ្តាជនចំណាកស្រុកពេលបានវិលមកវិញនិងបានផ្សារភ្ជាប់ស្អិតរមួតនឹងសមាជិកក្នុងគ្រួសារ៕
ហ្វាយធូ
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម