បច្ចុប្បន្ននេះ ខេត្ត បាកលៀវ បានបង្កបង្កើតខ្សែចង្វាក់ចែកចាយផលិតផល OCOP ជំរុញសកម្មភាពតំណភា្ជប់ការផ្គត់ផ្គង់ - តម្រូវការ ស្របពេលនោះដែរជំរុញការចងសម្ពន្ធគ្នាជាមួយនឹងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចយ៉ាងខ្លាំងក្លាដើម្បីបង្កើនការងារផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល។
លោកស្រី ង្វៀន ធីកឹមទូ ម្ចាស់សិប្បកម្មងៀត កៀវហាញ់ នៅទីរួមស្រុក ចូវហ៊ឹង ស្រុក វិញឡើយ បានចែករំលែកថា អាស្រ័យដោយបានយកចិត្តទុកដាក់ឧបត្ថម្ភរបស់ផ្នែកសមត្ថកិច្ច ផលិតផលនៃសិប្បកម្មកាន់តែឈោងឈានទៅឆ្ងាយពីមួយថ្ងៃទៅមួយថ្ងៃ រួមជាមួយនឹងនោះបរិមាណលក់ដូរក៏កើនឡើងជាង ២ ដល់ ៣ ដងធៀបទៅនឹងពីមុន ជាពិសេសគឺផលិតផល OCOP ចម្បងចំនួន ២ គឺបង្គាក្រៀមនិងងៀតត្រីប្រឃឿ។
វាយតម្លៃអំពីកម្មវិធី OCOP លោក ផាម វ៉ាន់ថៀវ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ បានអោយដឹងថា ខេត្ត បាកលៀវ ចាំបាច់ត្រូវធ្វើពិពិធកម្មទម្រង់ពាណិជ្ជកម្ម ជាពិសេសគឺការចូលរួមក្នុងបណ្តាញលក់ផលិតផល OCOP នៅលើបណ្តាញសង្គម វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច។ល។ កាន់តែច្រើនឡើងថែមទៀត គោលបំណងរួមចំណែកបង្កកម្លាំងសាយភាយ លើកកម្ពស់រូបភាពផលិតផលនិងពាណិជ្ជសញ្ញា OCOP នៅលើទីផ្សារ៕
ផលិតដោយ៖ ចិន្តា - ទន់កៀត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ