ទិវាបុណ្យកសិផល OCOP និងវប្បធម៌ភោជនាហារខេត្តទាំង ៦ វៀតបាក់

ក្នុងឱកាសនេះ ខេត្ត បាក់កាន រៀបចំពិធីប្រកាសនិងប្រគល់វិញ្ញាបនបត្របញ្ជាក់លើកតម្កើងផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ខេត្តចំនួន ២៧ ឆ្នាំ ២០២៤
ក្នុងឱកាសនេះ ខេត្ត បាក់កាន រៀបចំពិធីប្រកាសនិងប្រគល់វិញ្ញាបនបត្របញ្ជាក់លើកតម្កើងផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ខេត្តចំនួន ២៧ ឆ្នាំ ២០២៤

ស្ថិតក្នុងខ្សែព្រឹត្តិការណ៍នៃកម្មវិធីទេសចរណ៍ "ឆ្លងតាមរយៈតំបន់បេតិកភណ្ឌ វៀតបាក់ លើកទី ១៥ - បាក់កាន ឆ្នាំ ២០២៤ ទិវាបុណ្យកសិផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) និងវប្បធម៌ភោជនាហារខេត្តទាំង ៦ វៀតបាក់ រួមមាន៖ បាក់កាន ថាយង្វៀន ត្វៀនក្វាង ហាយ៉ាង ឡាងសឺន និង កាវបាំង ទើបតែប្រព្រឹត្តឡើងនៅខេត្ត បាក់កាន។

vna_potal_khai_mac_ngay_hoi_nong_san_ocop_va_van_hoa_am_thuc_6_tinh_viet_bac_7556058.jpg
ក្នុងឱកាសនេះ ខេត្ត បាក់កាន រៀបចំពិធីប្រកាសនិងប្រគល់វិញ្ញាបនបត្របញ្ជាក់លើកតម្កើងផលិតផលឧស្សាហកម្មជនបទគំរូថ្នាក់ខេត្តចំនួន ២៧ ឆ្នាំ ២០២៤

ទិវាមបុណ្យទាក់ទាញស្តង់ទំនិញដាក់តាំងបង្ហាញចំនួន ៧០ ឧទេ្ទសនាមវប្បធម៌ភោជនាហារ ផលិតផល OCOP ទាំងឡាយនៃខេត្តទាំង ៦ វៀតបាក់ បណ្តាកសិផលឧស្សាហកម្មជនបទគំរូខេត្ត បាក់កាន ស្តង់ទំនិញពាណិជ្ជកម្មចំនួន ៥០ ចំណុះបណ្តាផ្នែកទំនិញកសិកម្ម - រុក្ខកម្ម - អាហារសមុទ្រនិងកែច្នៃម្ហូបអាហារផលិតផលកាត់ដេរសម្លៀកបំពាក់ ម៉ូដសម្លៀកបំពាក់ ស្បែកជើងរបស់របរប្រើប្រាស់ក្នុងគ្រួសារជាដើម។

vna_potal_khai_mac_ngay_hoi_nong_san_ocop_va_van_hoa_am_thuc_6_tinh_viet_bac_7556063.jpg
ប្រតិភូទាំងឡាយអញ្ជើញទស្សនាបណ្តាស្តង់ទំនិញនៅក្នុងទិវាបុណ្យ

ឆ្លងតាមរយៈទិវាបុណ្យ គណៈកម្មការរៀបចំមានគោលបំណងចង់ជំរុញសកម្មភាពផ្តោះប្តូរពាណិជ្ជកម្មរវាងបណ្តាខេត្ត វៀតបាក់។ ស្របពេលនោះដែរ ក៏ជាឱកាសដើម្បីសហគ្រាស សហករណ៍  គ្រឹះស្ថានឧស្សាហកម្មជនបទ សិប្បកម្មផលិតកម្មអាជីវកម្មនៃបណ្តាខេត្តក្នុងតំបន់ វៀតបាក់  ជួបប្រាស្រ័យ ដោះដូរ ផ្លាស់ប្តូរសិក្សារៀនសូត្រ ចែករំលែកបទពិសោធន៍ ស្វែងយល់ព័ត៌មានទីផ្សារ៕

អត្ថបទនិងរូបថត៖ វូ ហ្វាងយ៉ាង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍