នារីជនជាជតិ តៃ ជក់ចិត្តនឹងសម្លៀកបំពាក់ ប៉ាថែន

អ្នកស្រី ម៉ា ធីបឹម ជក់ចិត្តនឹងរបរប៉ាក់ ត្បាញប្រពៃណីរបស់ជនជាតិ ប៉ាថែន
អ្នកស្រី ម៉ា ធីបឹម ជក់ចិត្តនឹងរបរប៉ាក់ ត្បាញប្រពៃណីរបស់ជនជាតិ ប៉ាថែន

ភូមិ ធឿងមិញ ឃុំ ហុងក្វាង ស្រុក ឡឹមប៊ិញ ខេត្ត ត្វៀនក្វាង មានក្រុមគ្រួសារចំនួន ១៧០ គ្រួ ក្នុងនោះជាង ៩០% នៃចំនួនក្រុមគ្រួសារជាបងប្អូនជនជាតិ ប៉ាថែន។

អ្នកស្រី ម៉ា ធីបឹម ជាជនជាតិ តៃ មកធ្វើកូនប្រសានៅភូមិ ធឿងមិញ ជិត ២០ ឆ្នាំមកនេះ។ អាស្រ័យដោយវាងវៃ​ ស៊ូទ្រាំលំបាក អ្នកស្រី បឹម បានរៀនចេះមុខរបរត្បាញប្រពៃណីរបស់ជនជាតិ ប៉ាថែន។

Pa Then 1.jpg
អ្នកស្រី ម៉ា ធីបឹម (អង្គុយកណ្តាល)​ ជាមួយនឹងសិក្ខាកាមទាំងឡាយក្នុងថ្នាក់រៀនប៉ាក់ ត្បាញប្រពៃណីរបស់ជនជាតិ ប៉ាថែន

អ្នកស្រី បឹម អោយដឹងថា បើប្រៀបធៀបជាមួយនឹងសម្លៀកបំពាក់របស់ជនជាតិ តៃ សម្លៀកបំពាក់ជនជាតិ ប៉ាថែន​ ស្មុគស្មាញជាងដោយមានសំពត់ អាវក្រៅ អាវអៀម មួក ខ្សែក្រវាត់។ ដើម្បីអាចធ្វើអោយហើយសម្លៀកបំពាក់មួយឈុតរបស់ជនជាតិ ប៉ាថែន ត្រូវចំណាយពេលធ្វើជាង ២ ខែជាប់ៗ គ្នា។ ចំណុចលេចធ្លោនៃឈុតសម្លៀកបំពាក់គឺក្បូរក្បាច់ រចនាទាំងឡាយដូចជា៖ សត្វឆ្កែ សត្វនាគ ភ្នែកក្តាមជាដើម សុត្ធតែត្រូវបានប៉ាក់ ត្បាញដោយដៃទាំងអស់។

Pa Then 3.jpg
ក្បូរក្បាច់ រចនាលើសម្លៀកបំពាក់ជនជាតិ ប៉ាថែន ត្រូវបានត្បាញយ់ាងល្អិតល្អន់

ដើម្បីកុំឱ្យមុខរបរត្បាញសំពត់សង្កិមរបស់ជនជាតិ ប៉ាថែន សាបរលាប អ្នកស្រី បឹម និងសាខាសមាគមនារីភូមិ ធឿងមិញ តែងតែត្រៀមចិត្តជាស្រេចណែនាំជូនបងប្អូននារីដទៃទៀត ជាពិសេសគឺយុវជនយុវនារីក្នុងភូមិ។

អ្នកស្រី ស៊ីន ធីធើម ភូមិ ធឿងមិញ ឱ្យដឹងថា អាស្រ័យដោយមានថ្នាក់រៀននិងបានអ្នកស្រី បឹម ណែនាំទើបបងស្រីនិងបងប្អូននារីក្នុងភូមិបានចេះត្បាញកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីសម្លៀកបំពាក់ បងប្អូននារីថែមទាំងត្បាញកន្សែងនិងផលិតផលផ្សេងៗ មួយចំនួនទៀតដើម្បីលក់ឱ្យភ្ញៀវអញ្ជើញមកទស្សនានិងមកទេសចរណ៍ រួមចំណែកបង្កើតប្រាក់ចំណូលបន្ថែម លើកកម្ពស់ជីវភាព៕

អត្ថបទនិងរូបថត៖ ក្វាងកឿង
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍