មាតុភូមិសម្លឹងមើលពីសមុទ្រ

ទោះបីរលកធំៗ ខ្យល់បក់ខ្លាំងក៏ដោយក៏ប៉ុន្តែយុទ្ធជនកងទ័ពជើងទឹកនៅតែរក្សាការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិទាំងយប់ទាំងថ្ងៃ
ទោះបីរលកធំៗ ខ្យល់បក់ខ្លាំងក៏ដោយក៏ប៉ុន្តែយុទ្ធជនកងទ័ពជើងទឹកនៅតែរក្សាការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋនៃមាតុភូមិទាំងយប់ទាំងថ្ងៃ

នៅកន្លែងរលករណ្តំអនេកប្បមាណតំបន់ប្រជុំកោះ ត្រឿងសា - កន្លែងជួរមុខនៃមាតុភូមិ មានយុទ្ធជនទាំងឡាយអាយុដប់ប្រាំបី ម្ភៃឆ្នាំកំពុងបំពេញកាតព្វកិច្ចយាមល្បាតតាំងពីមួយតឹកកោះ តាំងពីមួយព្យាមរលកដ៏ពិសិដ្ឋទាំងយប់ទាំងថ្ងៃ។

HIE_7964.JPG
យុទ្ធជនកងទ័ពជើងទឹកបែរទៅសមុទ្រ

យុទ្ធជន ត្រឿងសា ទាំងនោះមានស្បែកឡើងខ្មៅរលោង ណែនហាប់ ដោយភាពក្រោះគគ្រើមនឹងកម្ដៅថ្ងៃ ខ្យល់នៃលម្ហសមុទ្រ។ នៅក្នុងពួកគាត់លេចឡើងក្រសែភ្នែកដ៏ស្មោះស្ម័គ្រ ឆន្ទៈមោះមុត មានកិត្តិយសមោទនភាពពេលបានលះបង់ រួមកម្លាំងពលំខ្លួនថែរក្សាភាពសុខក្សេមក្សាន្តជូនកោះសមុទ្រមាតុភូមិ។

IMG_0792.JPG
យុទ្ធជនកងទ័ពជើងទឹក ង្វៀន ឌឹកតៀប ដោយមានស្បែកខ្មៅស្រអាប់ "លក្ខណៈពិសេសប្រចាំ ត្រឿងសា"

មានកិត្តិយស មោទនភាពនោះក្នុងខ្លួន យុទ្ធជនម្នាក់ៗ នៅឯ ត្រឿងសា តែងតែជឿទុកចិត្តយ៉ាងរឹងមាំពុះពារជម្នះម៉ឺនសែនការលំបាកវេទនា រក្សាជំហររឹងប៉ឹងនៅឯជួរមុខដែលជាទីតែងរងនូវកម្លាំងរលករណ្តំបោកឥតស្រាក សន្យាថាលះបង់អស់ពីចិត្តពីថ្លើម ហាត់ពត់យ៉ាងសកម្ម ជាមួយនឹងមិត្តរួមកងជួរការពារអធិបតេយ្យភាពកោះសមុទ្រ សក្តិសមនឹងប្រពៃណីរបស់បុព្វបុរស៕

អត្ថបទនិងរូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍