ខេត្ត តីនិញ កសាងខ្សែចង្វាក់តំណភ្ជាប់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់

ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (បច្ចុប្បន្នជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម) ត្រឹន លឺវក្វាង ទស្សនាស្តង់ទំនិញដាក់តាំងបង្ហាញផលិតផលកសិកម្មស្អាតនៃខ្សែចង្វាក់ តំណភ្ជាប់សម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) និងសម្ពន្ធក្រុមហ៊ុន ហ៊ុងញើន
ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (បច្ចុប្បន្នជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម) ត្រឹន លឺវក្វាង ទស្សនាស្តង់ទំនិញដាក់តាំងបង្ហាញផលិតផលកសិកម្មស្អាតនៃខ្សែចង្វាក់ តំណភ្ជាប់សម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) និងសម្ពន្ធក្រុមហ៊ុន ហ៊ុងញើន

ខេត្ត តីនិញ មានទីតាំងយុទ្ធសាស្រ្តនៅក្នុងតំបន់សេដ្ឋកិច្ចគោលដៅសំខាន់នៃភូមិភាគខាងត្បូងតំណភា្ជប់ជាមួយនឹងទីផ្សារ កម្ពុជា។

ដោយមានធនធានដីធ្លីធំទូលាយ យន្តការ គោលនយោបាយងាយស្រួល ខេត្ត តីនិញ កំពុងក្លាយជាគោលដៅនៃវិនិយោគិនកសាងខ្សែចង្វាក់តំណភ្ជាប់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។

Chuoi lien ket nong nghiep Tay Ninh 2.jpg
សម្ពោធឆ្លងមណ្ឌលចិញ្ចឹមសត្វអនុវត្តបច្ចេកវិទ្យាខ្ពស់ DHN តីនិញ នៅឃុំ តឹនហូយ ស្រុក តឹនចូវ (ខេត្ត តីនិញ) ដោយមានដើមទុនវិនិយោគចំនួន ២០០ ពាន់លានដុង

ដោយមានគោលនយោបាយសមស្របជាច្រើនដូចជា៖ ឧបត្ថម្ភការប្រាក់កម្ចីអភិវឌ្ឍផលិតកសិកម្ម កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់និងកសិកម្មសរីរាង្គ ឧបត្ថម្ភការចងសម្ពន្ធគ្នាក្នុងផលិតកម្មនិងលក់ដូរផលិតផលកសិកម្ម ជួយឧបត្ថម្ភការអនុវត្តធ្វើតាមជាក់ស្តែងការផលិតកសិកម្មល្អក្នុងកសិកម្មនិងជលផល ។ល។ ខេត្ត តីនិញ កំពុងជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានទាក់ទាញការវិនិយោគយ៉ាងសកម្មមកលើកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។

ពាក់កណ្តាលខែ ឧសភា ឆ្នាំ ២០២៤ មណ្ឌលចិញ្ចឹមសត្វអនុវត្តបច្ចេកវិទ្យាខ្ពស់ DHN តីនិញ នៅឃុំ តឹនហូយ ស្រុក តឹនចូវ មានដើមទុនវិនិយោគសរុបចំនួន ២០០ ពាន់លានដុងបានដាក់ឱ្យដំណើរការ។

ទន្ទឹមនឹងនោះ សម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) និងសម្ពន្ធក្រុមហ៊ុន ហ៊ុងញើន កំពុងបណ្តាក់ទុនរួមគ្នាជំរុញពន្លឿនគម្រោងគោលដៅសំខាន់ចំនួន ៧ នៃមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ DHN ចម្រុះ តីនិញ ដំណាក់កាល ២០២៥ - ២០៣០ ដោយមានដើមទុនវិនិយោគសរុបចំនួន ២.៥០០ ពាន់លានដុង។

យោងតាមលោក ហ្កាប័រ ហ្វលូត អគ្គនាយកសកលនៃសម្ពន្ធក្រុមហ៊ុន De Heus (ហូឡង់) ប្រធានសមាគមសហព័ន្ធសហគ្រាស ទ្វីបអ៊ឺរ៉ុប នៅ វៀតណាម (EuroCham) ការឧបត្ថម្ភដ៏សកម្មពីខាងអាជ្ញាធរមូលដ្ឋានជាមូលហេតុទាក់ទាញសហគ្រាស ជាច្រើនចំណុះ EuroCham ចូលមកខេត្ត តីនិញ វិនិយោគនិងដាក់ដំណើរការគម្រោង។

រហូតមកទល់ពេលនេះ ខេត្ត តីនិញ មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Vinamilkសម្រេចវិញ្ញាបនបត្រសហគ្រាស កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់។

Chuoi lien ket nong nghiep Tay Ninh 3.jpg
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Vinamilk នៅខេត្ត តីនិញ បានទទួលស្គាល់ជាសហគ្រាសកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់

សហគ្រាសមួយចំនួនក៏អនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងការផលិតកម្មដូចជា៖ កសិដ្ឋានចិញ្ចឹមមាន់ពងរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត QL Vietnam Agroresources (ម៉ាឡេស៊ី) រោងចក្រភ្ញាស់ពងសត្វទ្វេបាទ CNCo របស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Belហ្កា តីនិញ សមត្ថភាពផលិតជាង ១៩ លានកូនមាន់ក្នុងមួយឆ្នាំ ក្រុមហ៊ុនភាគហ៊ុនស្ករ បៀនហ្វា ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ហ៊ឹងធិញ ។ល។ សម្ពន្ធក្រុមហ៊ុន ហ៊ុងញើន កំពុងសហការជាមួយនឹងនាយកដ្ឋានបសុពេទ្យកសាងខ្សែចង្វាក់ផលិតសាច់មាន់ធានាសុវត្ថិភាពការឆ្លងរាលដាលនៃជំងឺ សុវត្ថិភាពម្ហូបអាហារសម្រេចវិញ្ញាបនបត្រ HACCP GlobalGAP ISO 22000 Halal។

យោងតាមលោក ង្វៀន ថាញង៉ុក ប្រធានគណៈកម្មាធិការប្រជា ជនខេត្ត តីនិញ ការអភិវឌ្ឍកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់តាមខ្សែចង្វាក់តម្លៃគឺតម្រង់ទិសដៅអភិវឌ្ឍអាទិភាពនិងការផ្លោះរំលងរបស់ខេត្ត។ ខ្សែចង្វាក់មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ DHNចម្រុះជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់រួមចំណែកជំរុញការអភិវឌ្ឍកសិកម្មចីរភាព សេដ្ឋកិច្ចបៃតង ការស្ដារបង្កើតឡើងវិញនៃមូលដ្ឋាន។

ផ្តើមពីនោះ បង្កើនទិន្នផលពលកម្ម លើកកម្ពស់គុណភាព ប្រសិទ្ធភាពផលិតកម្ម ឆ្លើយតបតម្រូវការផ្លាស់ប្តូរ ពិពិធភាពនៃទីផ្សារ។ ខេត្ត តីនិញ ដាក់គោលដៅអភិវឌ្ឍ ២២ តំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ក្នុងនោះ មានតំបន់ដាំដុះចំនួន ១២ តំបន់ចិញ្ចឹមសត្វចំនួន ៧ តំបន់ដាំដុះចម្រុះនិងចិញ្ចឹមសត្វចំនួន ៣។

Chuoi lien ket nong nghiep Tay Ninh 6.jpg
សត្តឃាតសត្វទ្វេបាទតាមបច្ចេកវិទ្យាទំនើបបានអនុវត្តនៅខេត្ត តីនិញ

តំបន់ផលិតកម្មនីមួយៗ បានទទួលស្គាល់ បញ្ជាក់ជាតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់បង្កបង្កើតខ្សែចង្វាក់តំណភ្ជាប់ លក់ដូរផលិតផល ឡើងតិចបំផុតចំនួន ១ រួមចំណែកលើកអត្រាតម្លៃកសិផល រុក្ខផល ជលផលបានផលិតក្រោមរូបភាពសហការនិងចងសម្ពន្ធគ្នាសម្រេចជាង ២៥% នៅឆ្នាំ ២០២៥ និង ៣៥% នៅឆ្នាំ ២០៣០៕

អត្ថបទនិងងរូបថត៖ យ៉ាងផឿង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍