គោលនយោបាយអនុគ្រោះសម្រាប់បងប្អូនជនជាតិតំបន់ភ្នំស្រុក អាលឿយ

ក្រុមគ្រួសារជនជាតិ ប៉ាកូ ជាច្រើន នៅឃុំ ហុងធឿង ស្រុក អាលឿយ បានកម្ចីទុនអនុគ្រោះអភិវឌ្ឍមុខរបរតម្បាញសំពត់សង្កិម ចូលរួមចំណែកថែរក្សារបរប្រពៃណី
ក្រុមគ្រួសារជនជាតិ ប៉ាកូ ជាច្រើន នៅឃុំ ហុងធឿង ស្រុក អាលឿយ បានកម្ចីទុនអនុគ្រោះអភិវឌ្ឍមុខរបរតម្បាញសំពត់សង្កិម ចូលរួមចំណែកថែរក្សារបរប្រពៃណី

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ បណ្តាកម្មវិធីឥណទានគោលនយោបាយនិយាយរួម អនុក្រឹត្តលេខ 28/2022/NĐ–CP នៃរដ្ឋាភិបាលស្តីអំពីគោល នយោបាយឥណទានអនុគ្រោះអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំនិយាយដោយឡែកនៅស្រុក អាលឿយ (ខេត្ត ធឿធៀន - ហ្វេ) បានឆ្លើយតបតម្រូងការទុនកម្ចីសម្រាប់ក្រុមគ្រួសារក្រីក្រនិងមុខសញ្ញាគោលនយោបាយផ្សេងៗ ទៀតនៅលើភូមិសាស្រ្តដោយទាន់ពេលវេលា។

2-chinh sach uu dai-a luoi-tran viet.jpg
គ្រួសារអ្នកស្រី កាន់ វ៉ានលឹក ជនជាតិ ប៉ាកូ នៅឃុំ ក្វាងញ៉ឹម ស្រុក អាលឿយ កម្ចីទុនអោយកូនទៅធ្វើការនៅប្រទេសក្រៅ ជីវភាពគ្រួសារធូរធារជាងមុន
4-chinh sach uu dai-a luoi-tran viet.jpg
គ្រួសារបង ហូ វ៉ាន់ធឹក ជនជាតិ ប៉ាកូ នៅឃុំ ហុងគីម ស្រុក អាលឿយ បានកម្ចីថវិកាឧបត្ថម្ភកែលម្អលំនៅឋាន
3-chinh sach uu dai-a luoi-tran viet.jpg
បានកម្ចីប្រាក់អនុគ្រោះចំនួន ១៥០ លានដុង បង ង្វៀន ហាយតែវ ជនជាតិ ប៉ាកូ នៅឃុំ ក្វាងញ៉ឹម ស្រុក អាលឿយ ក្លៀវក្លាហ៊ានវិនិយោគទ្រុងរោងចិញ្ចឹមជ្រូកតាមវិធីសាស្រ្តសុវត្ថិភាពជីវសាស្រ្ត បានទទួលស្គាល់ជាកសិករផលិតកម្មពូកែរបស់ស្រុក

ក្រុមគ្រួសាររាប់សិបពាន់នៅស្រុក អាលឿយ បានកម្ចីទុនអនុគ្រោះវិនិយោគអភិវឌ្ឍផលិតកម្ម អាជីវកម្ម បង្វែរផ្លាស់ប្តូរដំណាំដាំដុះ សត្វចិញ្ចឹម មុខរបរប្រពៃណី។ល។ ហើយ អាស្រ័យហេតុនោះ ជួយក្រុមគ្រួសាររាប់ពាន់មានឱកាសរួចផុតភាពក្រីក្រដោយចីរភាព ពលកររាប់សិបពាន់មានការងារធ្វើ គ្រួសារជាច្រើនបានកម្ចី ឧបត្ថម្ភសាងសង់ ជួសជុលផ្ទះចូលរួមចំណែកកែលម្អជីវភាពរស់នៅ៕

អត្ថបទនិងរូបថត៖ ត្រឹនវៀត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញ លើយ

អ្នកប្រហែលជាចាប់អារម្មណ៍