ភូមិ ឡាងនូ លិចលង់បែកបាក់ខ្ទេចខ្ទីបន្ទាប់ពីទឹកជំនន់ដ៏កំណាច

យុទ្ធជនកងវរសេនាធំ ៩៨ ប្រហែល ៣០០ នាក់ កងពលធំ ៣១៦ យោធភូមិភាគ ២ ប៉ូលីសចល័តចំនួន ៨០ នៃបញ្ជាការដ្ឋនប៉ូលីសចល័តរួមជាមួយនឹងមនុស្សរាប់រយនាក់បំបែកគ្នាស្វែងរកជនរងគ្រោះបាត់ខ្លួនចំនួន ៦៥ នាក់បន្ទាប់ពីទឹកជំនន់ឡើងរហ័សរាលដាលមួយផ្នែកជំនួយការបញ្ចុះសពអ្នកស្លាប់ដោយឧបទ្ទវហេតុ

ទឹកជំនន់ហូរចាក់ខ្មួលខ្មាញ់ ទឹកជំនន់ហូរចាក់គំហុកគួរឱ្យរន្ធត់ នាព្រឹកវាសនាកំណត់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ បានកួចភូមិ ឡាងនូ ឃុំ ភុកខាញ់ ស្រុក បាវអៀន (ខេត្ត ឡាវកាយ) ទាំងមូលទៅបាត់។

03 L1310458.JPG
សុនខហិតក្លិនលុយទឹកភក់ស្វែងរកជនរងគ្រោះបាត់ខ្លួន នៅព្រឹកនៃថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៤
06 L1037921.JPG
នារសៀលនៃថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៤ ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត ឡាវកាយ ទ្រិញ ស៊ន់ទ្រឿង ប្រជុំដកបទពិសោធន៍

អ្វីដែលសេសសល់ពេលនេះនៅត្រឹមតែការលិចលង់បែកបាក់ខ្ទេចខ្ទី សា្ងត់ជ្រងំ។ ជិតមួយសប្តាហ៍កន្លងផុតទៅហើយ កងកម្លាំង សមត្ថកិច្ចនៅតែបន្តរុករកតាំងពីមួយម៉ែត្រៗ នៅលើវាលភក់ល្ហល្ហេវ ដើម្បីស្វែងរកជនរងគ្រោះនៅបាត់ខ្លួន។

07 L1310921.JPG
ប្រជាពលរដ្ឋភូមិ ឡាងនូ រង់ចាំដំណឹងពីសាច់ញាតិបាត់ខ្លួន
03 L1310458.JPG
បណ្តាយុទ្ធជនកងពលធំ ៣១៦ យោធភូមិភាគ ២ ស្វែងរកជនរងគ្រោះ

ភូមិ ឡាងនូ ដ៏ស្រស់ស្អាតសុខក្សេមក្សានពេលនេះនៅត្រឹមតែក្នុងការចងចាំ គឺការឈឺចាប់ពិបាក បំភ្លេចបាននៃអ្នកមានសំណាងរស់រានមានជីវិត៕

អត្ថបទនិងរូបថត៖ ង៉ុកថាញ់
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍