នៅម៉ោង ១៦ និង ៣០ នាទីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ១៩៥៤ បណ្តាទាហាន បារាំង ចុងក្រោយបង្អស់ដកថយឆ្លងកាត់ស្ពាន ឡុងបៀន កងទ័ពនិងប្រជាជនយើង គ្រប់គ្រងទីក្រុងទាំងស្រុង។ នាព្រឹកថ្ងៃទី ១០ ខែ តុលា គណៈកម្មាធិការរដ្ឋអំណាច យោធាទីក្រុងនិងអង្គភាពទ័ពធំកងទ័ពឈានមុខ - កងពលធំ ៣០៨ បែងចែកជា ក្រុមធំៗ ជាច្រើនបើកប្រតិបត្តិការយោធាសម្រុកចូល ហាណូយ ក្នុងទង់ជាតិ និងផ្កាព្រោងព្រាតរបស់ប្រជាជនចំនួន ២០ ម៉ឺននាក់ត្រេកអរទទួលស្វាគមន៍ក្បួន កងទ័ពជ័យជម្នះត្រឡប់មកវិញបន្ទាប់ពីរយៈពេល ៩ ឆ្នាំតស៊ូប្រយុទ្ធដ៏យូរអងែ្វង។
នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហោឡារិក កំណត់សម្គាល់ការបញ្ចប់ ដោយជ័យជម្នះកិច្ចការតស៊ូប្រយុទ្ធប្រឆាំងនឹង បារាំង ដ៏រងទុក្ខវេទនា ពលីជីវិត ប៉ន្តែយ៉ាងអង់អាច ត្រចះត្រចង់របស់ប្រជាជនរដ្ឋធានីនិយាយដោយឡែកនិង ទូទាំងប្រទេសនិយាយរួម។
ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួប ៧០ ឆ្នាំនៃទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៥៤ ដល់ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤) កាសែតរូបភាពជនជាតិនិង តំបន់ភ្នំគោរពឧទេ្ទសនាមដល់បងប្អូនជនរួមជាតិនូវរូបភាពមួយចំនួនគួរអោយ រំភើបចិត្តយ៉ាងខ្លាំងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ៕
រូបថត៖ ឯកសារទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ៖ សឺនហេង