ឆ្មបភូមិនិគមលើខ្ពង់រាបថ្ម

ឆ្មប លី ធីទិន ងូតទឹកឱ្យទារកនៅភូមិ កុកពាង ឃុំ ង៉ាមឡា ស្រុក អៀនមិញ
ឆ្មប លី ធីទិន ងូតទឹកឱ្យទារកនៅភូមិ កុកពាង ឃុំ ង៉ាមឡា ស្រុក អៀនមិញ

មិនថាថ្ងៃឬយប់ ពេលស្ត្រីត្រៀមសម្រាលកូនត្រូវការ ឆ្មបភូមិនិគម វឺ ធីមី នៅភូមិ កាំងតាំង ឃុំ លុងគូ ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) តែងមានវត្តមាន។ ឆ្លងកាត់ជាង ១៣ ឆ្នាំមិនមានប្រាក់ខែ មិនមានប្រាក់ឧបត្ថម្ភប៉ុន្តែឆ្មប មី នៅតែឃ្មាតខ្មីបរិច្ចាគកម្លាំងវ័យក្មេងអោយការងារឆ្មប ឧបត្ថម្ភការថែទាំទារកក្នុងផ្ទៃ ចលនាម្តាយមានផ្ទៃពោះនិងកំពុងចញ្ចឹមកូនតូចទៅចាក់វ៉ាក់សាំង។ល។

ឃ្មាតខ្មីជាមួយការងារ
នៅតំបន់ដែនដីចុងខាងជើងមាតុភូមិ លុងគូ គឺជាឃុំមួយក្នុងចំណោម ឃុំតំបន់ភ្នំ ព្រំដែននៃស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង)។ ជីវភាពរស់នៅរបស់ បងប្អូនជនជាតិមួយផ្នែកធំនៅទីនេះនៅលំបាកលំបិន ខ្វះខាតច្រើនអនេក។ ជារៀងរាល់ថ្ងៃ មានទំនាក់ទំនងជាមួយបងប្អូនជនជាតិ អ្នកស្រី វឺ ធីមី យល់ច្បាស់និងចែករំលែកជាមួយការលំបាកលំបិន នឿយហត់ទាំងនោះ ជាពិសេសជាមួយបងប្អូននារីពេលពួកគាត់ត្រូវទៅស្រែចម្ការផង ត្រូវធ្វើការងារផ្ទះនិងថែទាំ ចិញ្ចឹមប្រៀនប្រដៅកូនៗ។

10-co do thon ban-minh quyet-ha giang.jpg
ឆ្មប វឺ ធីមី អញ្ជើញមកផ្តល់ការពិគ្រោះយោបល់ជូនស្ត្រីមានផ្ទៃពោះ ស៊ុង ធីម៉ៃ នៅភូមិ កាំងតាំង ឃុំ លុងគូ ស្រុក ដុងវ៉ាន់

បោះជំហានលើដងផ្លូវតូចទៅដល់ផ្ទះស្ត្រីត្រៀមសម្រាលកូន អ្នកស្រី វឺ ធីមី មានប្រសាសន៍ថា៖ កាលពីមុននេះ បងប្អូននារីស្ទើរតែទាំងអស់នៅបណ្តាភូមិសុទ្ធតែសម្រាលកូននៅនឹងផ្ទះតែម្តង អញ្ជើញបូជាចារ្យ គ្រូសែនប្រារព្ធពិធី សម្រាលកូនតាមធម្មជាតិ។ ព្រោះហេតុដូច្នេះ ហានិភ័យក្នុងដំណើរការសម្រាលកូនគឺមិនអាចជៀសបានឡើយ។ ទោះបីជាដូច្នោះ តាំងពីជាង ១០ ឆ្នាំមកនេះ នៅពេលកម្មវិធីឆ្មបភូមិនិគមមានវត្តមាននៅ លុងគូ បណ្តាករណីសម្រាលកូននៅនឹងផ្ទះតែម្តងសុទ្ធតែត្រូវបានផ្តល់ការពិគ្រោះយោបល់ពិនិត្យសុខភាពគភ៌ហើយថែទាំយ៉ាងល្អ។ ហេតុដូច្នេះ កាត់បន្ថយបានហានិភ័យជាច្រើនអោយស្ត្រីត្រៀមសម្រាលកូននិងទារក

យោងតាមការគណនារបស់អ្នកស្រី មី ប៉ុន្មានឆ្នាំកន្លងទៅ អ្នកស្រីបានសម្រាលកូននៅនឹងផ្ទះបានជាង ៦០ ករណី ពិនិត្យសុខភាពគភ៌បានជិត ៩០០ ករណី ថែទាំក្រោយពីសម្រាលកូនរួចជូនម្តាយនិងទារករាប់រយនាក់ រកឃើញ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ទាន់ពេលករណីលំបាក គ្រោះថ្នាក់ជាច្រើនដូចជាឈឺពោះសម្រាលកូនមិនគ្រប់ខែ ប្រវត្តិជំងឺពិសក្រឡាភ្លើង ឈឺពោះសម្រាលកូនអូសបន្លាយ។ល។

ត្រូវមានគោលនយោបាយឧបត្ថម្ភ
ក្រោយពេលទៅរៀនថ្នាក់ "ឆ្មបភូមិនិគម" ពីឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១០ អ្នកស្រី មី បានត្រឡប់មកធ្វើការនៅកន្លែងខ្លួនរស់នៅតែមិនមានឧបត្ថម្ភឬក៏ចំនួនទឹកប្រាក់តាវកាលិកដទៃណាទាំងអស់។ ប៉ុន្តែអ្នកស្រីនៅតែឃ្មាតខ្មីជាមួយការងារដែលខ្លួនបានបណ្តុះបណ្តាល។

អ្នកស្រីតែងតែផ្សព្វផ្សាយ ចលនាអំពីថែទាំសុខភាពម្តាយនិងកុមារ ពិនិត្យសុខភាពគភ៌ ផ្តល់ការពិគ្រោះយោបល់ថែទាំសុខភាពអ្នកម្តាយពេលមានផ្ទៃពោះនៅនឹងផ្ទះតែម្តង។ល។ អាស្រ័យហេតុដូច្នេះ បណ្តាទំនៀមទម្លាប់អន់ថយត្រូវបានជំនួសអោយដោយចំណេះដឹងបន្តពូជមានឯកទេសបន្តិចម្តងៗ ដែលអ្នកស្រី មី បញ្ជូនដល់ប្រជាជន។

13-co do thon ban-minh quyet-ha giang.jpg
ឆ្មបភូមិនិគមសហការជាមួយបុគ្គលិកស្ថានីយសុខភាពឃុំមកថែទាំសុខភាពបន្តពូជនៅបណ្តាក្រុមគ្រួសារតែម្តង

ក្រៅពីតួនាទីជាឆ្មបភូមិនិគម អ្នកស្រី មី ក៏កាន់តំណែងធ្វើជាប្រធានភូមិ ប្រធានសាខាសមាគមនារីភូមិនិងឃោសនា ផ្សព្វផ្សាយច្បាប់ដល់មាមីងបងប្អូនក្នុងភូមិនិគមជាប្រចាំ។ ខ្លួនអ្នកស្រីផ្ទាល់បានសហការជាមួយស្ថានីយ៍សុខភាពឃុំឬឆ្មបភូមិនិគមរបស់ភូមិផ្សេងៗ អនុវត្តសកម្មភាពថែទាំសុខភាពជាច្រើនជូនប្រជាជនលើភូមិសាស្រ្តដូចជាចាក់វ៉ាក់សាំងបើកទូលាយ បង្ការប្រយុទ្ធប្រឆាំងកង្វះអាហារូបត្ថម្ភ រៀបចំយុទ្ធនាការលេបថ្នាំវីតាមីនអាអោយកុមារ។ល។

6-co do thon ban-minh quyet-ha giang.jpg
ឆ្មប វឺ ធីមី ប្រកាសតាមឧបករណ៍បំពងសំឡេងដល់បណ្តាក្រុមគ្រួសារមានកុមារស្ថិតក្នុងវ័យអាយុមកចាក់វ៉ាក់សាំងនៅអគារវប្បធម៌ភូមិ កាំងតាំង ឃុំ លុងគូ ស្រុក ដុងវ៉ាន់

លោក ង្វៀន វ៉ាន់យ៉ាវ នាយកមន្ទីរសុខាភិបាលខេត្ត ហាយ៉ាង បានឲ្យដឹងថា៖ "គំរូ 'ឆ្មបភូមិនិគម' ត្រូវបានដាក់ដំណើរការលើភូមិសាស្ត្រខេត្តពីឆ្នាំ ២០០៨។ រហូតមកទល់ពេលនេះ គំរូនេះនៅតែដំណើរការប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ននេះ បណ្តាឆ្មបតាមភូមិនិគមដូចជា វឺ ធីមី លី ធីទិន ។ល។ នៅមិនទាន់មានឧបត្ថម្ភច្រើននៅឡើយបានជាការរក្សាបានស្ថិរភាពកងកម្លាំងនេះក្នុងអំឡុងពេលខាងមុខកំពុងជួបការលំបាកជាច្រើន។ មន្ទីរបានលើកជាសំណើឡើងទៅលំដាប់ថ្នាក់មជ្ឈិមដើម្បីមានគោលនយោបាយ ប្រភពថវិកាក្នុងគោលបំណងជួយឧបត្ថម្ភដល់ឆ្មបភូមិនិគម ដើម្បីអ្នកធ្វើការងារថែទាំសុខភាពជូនប្រជាជននៅមូលដ្ឋាន ស្ងប់ចិត្តបម្រើការងារ"

អត្ថបទ៖ ឌឹក ថ រូបថត៖ មិញគ្វៀត
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែ សីហា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍