ទឹកចិត្តបងប្អូនជនជាតិ ខ្មែរ ចំពោះលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង

លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញសួរសុខទុក្ខវីរមាតា វៀតណាម នៅឃុំជនបទថ្មី ង៉ុកតូ ស្រុក មីស្វៀន ខេត្ត សុកត្រាំង (ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៥)
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញសួរសុខទុក្ខវីរមាតា វៀតណាម នៅឃុំជនបទថ្មី ង៉ុកតូ ស្រុក មីស្វៀន ខេត្ត សុកត្រាំង (ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៥)

ពេលឮដំណឹងលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ទទួលមរណភាព បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង បានសម្តែងក្តីអាឡោះអាល័យយ៉ាងក្រៃលែងចំពោះបុគ្គលិកលក្ខណៈដ៏ធំមួយ ថ្នាក់ដឹកនាំមានមនសិកា មានទស្សនវិស័យមួយរូបបានមានការចូលរួមវិភាគទានធំធេងសម្រាប់បុព្វហេតុរបស់បក្សរបស់ប្រជាជាតិ។ល។

ឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង) ជាដែនដីមានបងប្អូនជនជាតិ ខ្មែរ ច្រើនបំផុតនៃខេត្ត សុកត្រាំង។ លោក ត្រឹនសេន  ជាពលរដ្ឋម្នាក់ នៅឃុំ ដាយតឹម បានអោយថា ពេលដឹងដំណឹងលោកអគ្គលេខាបក្ស  ង្វៀន ភូត្រុង ទទួលមរណភាព បងប្អូនជនជាតិ ខ្មែរ  នៅទីនេះអាឡោះអាល័យ ជាខ្លាំងពីព្រោះលោកអគ្គលេខាបក្ស ជាថ្នាក់ដឹកនាំល្អ យកចិត្តទុកដាក់ដល់ប្រជាជន។ លោក ត្រឹនសេន បរិយាយថា៖ "ប៉ុន្មានថ្ងៃថ្មីៗ នេះ  បងប្អូន ជនជាតិ ខ្មែរ ជាច្រើនតែងតាមដានព័ត៌មាននៅលើម ធ្យោបាយផ្សព្វផ្សាយ ព័ត៌មានអំពីដំណើរជីវិត ដំណើរការដឹកនាំ គំរូនៃលោកអគ្គលេខាបក្ស។  បងប្អូនជនជាតិ ខ្មែរ នៅក្នុងឃុំសម្តែងការស្តាយ ពេលដែលមិនអាចធ្វើដំណើរ ទៅដល់ទីកន្លែងដើម្បីអុជធូបចូលរួមជូនដំណើរ លោកអគ្គលេខាបក្ស។

8-soc trang-tri dung.jpg
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញសួរសុខទុក្ខវីរមាតា វៀតណាម នៅឃុំជនបទថ្មី ង៉ុកតូ ស្រុក មីស្វៀន ខេត្ត សុកត្រាំង (ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៥)

នៅឃុំ មីធន់ ស្រុក មីទូ (ខេត្ត សុកត្រាំង) ជាមូលដ្ឋានមានប្រជាជនជាង ៥០% ជាជនជាតិ ខ្មែរ លោក សឺន សារ៉ាញ់  លេខាគណៈកម្មាធិការបក្សឃុំ បានអោយថា៖ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ជាថ្នាក់ដឹកនាំស្នូល បង្គាប់ការងារកសាង ពង្រឹងបក្សដោយវិធីយ៉ាងប្តូរផ្តាច់  គ្រប់ជ្រុងជ្រោយ និងសមកាល ដាច់ខាតប្រយុទ្ធប្រឆាំងឯកត្តនិយម  ប្រយុទ្ធប្រឆាំងអំពើពុករលួយ  ភាពអវិជ្ជមានដើរទន្ទឹមនឹងហាត់ពត់សីលធម៌បដិវត្តន៍មិនឈប់ឈរ ពង្រីក ប្រពៃណីល្អប្រសើរនៃជនជាតិហើយផ្សារភ្ជាប់ជាមួយប្រជាជន។

7-soc trang-tri dung.jpg
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញសួរសុខទុក្ខវីរមាតា វៀតណាម នៅឃុំជនបទថ្មី ង៉ុកតូ ស្រុក មីស្វៀន ខេត្ត សុកត្រាំង (ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៥)

លោក សឺន សារ៉ាញ់ ចែករំលែក៖ ក្រោមការដឹកនាំដ៏ភ្លឺស្វាង ឆ្លាតវៃ របស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង បក្សយើងនិងប្រទេសជាតិមួយថ្ងៃកាន់តែរឹងមាំ ឆ្លងកាត់រាល់ការលំបាកលំបិន បញ្ហាប្រឈម សម្រេចបានសមិទ្ធផលធំធេងលើគ្រប់វិស័យទាំងអស់។

ខេត្ត សុកត្រាំង មានប្រជាជនជាង ៣០% ជាជនជាតិ ខ្មែរ ច្រើនបំផុតទូទាំង ប្រទេស ដោយមានវត្តពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរ ចំនួន ៩៤ វត្ត។  ប៉ុន្មានថ្ងៃនេះ បរិយាកាសនៅតាមទីសក្ការៈបូជាស្ងប់ស្ងៀម រាល់សកម្មភាព លេងកម្សាន្តសប្បាយត្រូវបានផ្អាកជាបណ្តោះអាសន្ន។

3-danh chanh da-xa Dai Tam.jpg
បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង អនុវត្តយន្តូបនីយកម្មក្នុងការផលិតកសិកម្ម

ព្រះតេជព្រះគុណ លី មិញឌឹក ព្រះចៅអធិការវត្ត បទុមវង្សា សំរោង នៅសង្កាត់ ៥ ទីក្រុង សុកត្រាំ នឹកឡើងវិញ រយៈកាល ៩ ឆ្នាំមុននេះ ថ្ងៃទី ៩  ខែ មីនា ឆ្នាំ ២០១៥ លោកអគ្គលេខាបក្ស  បានទទួលជួបយ៉ាងជិតស្និទ្ធ គណៈប្រតិភូក្នុងគណៈអចិន្ត្រៃយ៍ គណៈអភិបាលសមាគម ព្រះពុទ្ធសាសនា  វៀតណាម ខេត្ត សុកត្រាំង។

1-tuan phi-khmer soc trang.jpg
ធ្វើតាមពាក្យបណ្តាំរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ថែរក្សានិងពង្រីកអត្តសញ្ញាណជានិច្ចកាល

ព្រះតេជព្រះគុណ លី មិញឌឹក មានថេរៈដីកាអោយដឹងថា៖ លោក អគ្គលេខាបក្ស សង្ឃឹមថាពុទ្ធសាសនាខេត្ត សុកត្រាំង  ធ្វើជាគំរូសាមគ្គីជាមួយ សាសនាមិត្ត សាមគ្គីក្នុងសហគមន៍ប្រជាជន  ដើម្បីអនុវត្តគោលដៅរបស់ ខេត្តបានដាក់ចេញ កសាងខេត្ត សុកត្រាំង មួយថ្ងៃកាន់តែសម្បូររុងរឿង  ស៊ីវិល័យ។ រួមចំណែកដ៏សក្តិសមចូលក្នុងកិច្ចការកសាងប្រទេសជាតិដើម្បីគោលដៅប្រជាជនមានបាន ប្រទេសជាតិរុងរឿង  ប្រជាធិបតេយ្យ  សមភាព ស៊ីវិល័យ។

2-hoc chu Khmer-soc trang-tuan phi.jpg
ការសិក្សាអក្សរ ខ្មែរ នៅវត្ត អូរជុំ នៅឃុំ វិញគ្វើយ ទីរួមខេត្ត ង៉ាណាំ (ខេត្ត សុកត្រាំង)

ព្រះតេជព្រះគុណ លី មិញឌឹក មានថេរៈដីកាចែករំលែកថា៖ លោកអគ្គលេខាបក្ស  ង្វៀន ភូត្រុង លាចាកលោកទៅគឺជា ការបាត់បង់ដ៏ធំធេងមួយ នៃប្រទេសជាតិនិយាយរួមនិងបងប្អូនជនជាតិ ភាគតិចនិយាយដោយឡែក។  ខ្ញុំករុណាអាត្មាភាពកើតទុកក្នុងចិត្តយ៉ាងខ្លាំង ស្រងោចចិត្ត សោកស្តាយ លោកពី ព្រោះក្នុងអំឡុងពេលដឹកនាំប្រទេសជាតិ លោកតែងយកចិត្តទុកដាក់បង្គាប់ការ បង្ក លក្ខណៈឱ្យការអភិវឌ្ឍនៃបងប្អូនជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគ ក្នុងទូទាំងប្រទេស ក្នុងនោះមានបងប្អូនជនជាតិ ខ្មែរ។  អាស្រ័យហេតុនេះ ជីវភាពបងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង  ត្រូវបានលើកកម្ពស់យ៉ាង ច្បាស់ក្រឡែត គ្រួសារជនជាតិ ខ្មែរ នីមួយៗ  សុទ្ធតែមានការងារធ្វើ កូនក្មួយ ត្រូវបានសិក្សារៀនសូត្រសម្រេចជោគជ័យ។

4-xa Vinh Quoi-tuan phi.jpg
ផ្លូវគមនាគមន៍ជនបទត្រូវបានបណ្តាក់ទុនធំទូលាយ ជួយបងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ងាយស្រួលផ្តោះប្តូរទំនិញ

រីឯព្រះតេជគុណ សឺន ភឿកលើយ ព្រះចៅអធិការវត្ត  អូរជុំ នៅឃុំ វិញគ្វើយ  ទីរួមខេត្ត ង៉ាណាំ មានថេរៈដីកាឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ ជនជាតិ ខ្មែរ នៅតាមភូមិនិគមក្នុងឃុំសុទ្ធតែរំលឹកនឹកដល់លោកអគ្គលេខាបក្ស។  បងប្អូន ជនជាតិ ខ្មែរ នៅទីនេះតែងជឿងជាក់លើការដឹកនាំរបស់បក្ស បំពេញល្អ កាតព្វកិច្ចរបស់ប្រជាជន ប្តេជ្ញាចិត្តរួមកម្លាំង  រួមចិត្តគំនិតគ្នាជាមួយអាជ្ញាធរ មូលដ្ឋានកសាងស្រុកកំណើតកាន់តែអភិវឌ្ឍ សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃតាមពាក្យបណ្តាំរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង៕

អត្ថបទនិងរូបថត៖ ទន់ភី ទ្រីយុង - ទន់ភី - ចិន្តា
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែកក្កដា៖ សឺន ហេង

អ្នកប្រហែលជាចាប់អារម្មណ៍