ដ៏កក់ក្តៅទឹកចិត្តមនុស្សនៅកន្លែងខ្យល់ព្យុះទឹកជំនន់

កងកម្លាំងយោធានគរបាលដំណើរការស្វែងរកជនរងគ្រោះទាំងឡាយបាត់ខ្លួនដោយសារការបំណាក់ដីនៅភូមិ ឡាងនូ ឃុំ ភុកខាញ់ ស្រុក បាវអៀន (ខេត្ត ឡាវកាយ)
កងកម្លាំងយោធានគរបាលដំណើរការស្វែងរកជនរងគ្រោះទាំងឡាយបាត់ខ្លួនដោយសារការបំណាក់ដីនៅភូមិ ឡាងនូ ឃុំ ភុកខាញ់ ស្រុក បាវអៀន (ខេត្ត ឡាវកាយ)

ព្យុះយ៉ាហ៊្គី (ព្យុះលេខ ៣) និងបាតុភូតភ្លៀងព្យុះមួយមេៗ ធំបន្ទាប់ពីព្យុះប៉ុន្មានថ្ងៃដើមខែ កញ្ញា កន្លងទៅថ្មីៗ នេះ បានបង្កអន្តរាយយ៉ាងធ្ងន់ធ្ងរនៅតាមខេត្ត ទីក្រុងជាច្រើននៃភូមិភាគខាងជើង។ ប្រឈមមុខនឹងកម្លាំងបំផ្លិចបំផ្លាញនៃធម្មជាតិ ស្មារតី "ស្រលាញ់គ្នាក្នុងគ្រាក្រ" របស់ជនជាតិ វៀតណាម ហាក់ដូចជាត្រូវបានគុណឡើងទ្វេដង សាយភាយកន្លែងខ្យល់ព្យុះទឹកជំនន់ ។ល។

2-thu tuong toi Lang Nu-Lao Cai-Duong Giang.jpg
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ដឹកនាំការងារស្វែងរកជនរងគ្រោះដោយទឹកជំនន់ឡើងរហ័សហូរចាក់គំហុក បំណាក់ដីនៅភូមិ ឡាងនូ ឃុំ ភុកខាញ់ ស្រុក បាវអៀន (ខេត្ត ឡាវកាយ)

"មិនទុកឲ្យប្រជាជនណាខ្វះហូប ខ្វះសម្លៀកបំពាក់ ត្រូវអត់ឃ្លានរងារ ខ្វះទឹកផឹក គ្មានទីលំនៅ រួសរាន់ជម្នះផលវិបាកព្យុះលេខ ៣ មានប្រសិទ្ធភាព ឆាប់លំនឹងស្ថានភាពប្រជាជនរួសរាន់ស្តារផលិតកម្ម អាជីវកម្ម គ្រប់គ្រងអតិផរណាបានល្អ នៅតែខិតខំសម្រេចបានកំណើនសេដ្ឋកិច្ច ៧% ។ល។" - នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ បញ្ជាក់យ៉ាងច្បាស់គោលដៅនៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋានស្តីពីការជម្នះផលវិបាកព្យុះលេខ ៣។

ព្យុះលេខ ៣ បង្កផលវិបាកធ្ងន់ធ្ងរ
ព្យុះលេខ ៣ បក់បោកមកដល់ដោយថាមពលបំផ្លិចបំផ្លាញដ៏គួរឱ្យភ័យខ្លាចជាមួយនឹងបាតុភូតភ្លៀងព្យុះមួយមេៗ ធំបន្ទាប់ពីព្យុះបានបណ្តាលឱ្យវាលទំនាបនិងតំបន់ភ្នំភូមិភាគខាងជើងកើតទឹកជំនន់ បាក់ស្រុតគួរឱ្យរន្ធត់។

1-tong bi thu chu tich nuoc To Lam-tueyn quang.jpg
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូឡឹម អញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តប្រជាជនតំបន់ទឹកជំនន់ ខ្យល់ព្យុះនៅឃុំ ត្រឿងស៊ិញ ស្រុក សឺនយឿង (ខេត្ត ត្វៀនក្វាង)

កម្លាំងបំផ្លិចបំផ្លាញនៃខ្យល់ព្យុះមិនត្រឹមតែនៅកន្លែងផ្ចិតព្យុះសង្ឃរាបោកបក់កាត់ខេត្ត ក្វាងនិញ ហាយផុង ប៉ុណ្ណោះទេថែមទាំងនៅតាមមូលដ្ឋានផ្សេងៗ ទៀតដូចជាខេត្ត ថៃង្វៀន អៀនបាយ ឡាវកាយ កាវបាំង បាក់យ៉ាង ត្វៀនក្វាង ភូ ថ ជាដើម។ សម្លឹងមើលខ្យល់ព្យុះទឹកជំនន់លើកនេះឡើងវិញ អាចនឹងឃើញរឿងរ៉ាវ រូបភាពសោកសង្រេងជាច្រើន​ បណ្តាលអោយប្រជាជនទូទាំងប្រទេសតក់ស្លុត។

3-ngap lut tai Quang Ninh-ttxvn phat.jpg
ទឹកជំនន់ហៀរចេញពីសំណង់ធារាសាស្ត្រ ហាថាញ់ នៅឃុំ ដុងហាយ ស្រុក តៀនអៀន (ខេត្ត ក្វាងនិញ) បង្កការជន់លិចតំបន់លំនៅឋាន

នោះគឺជារឿងរ៉ាវរថយន្តដឹកអ្នកដំណើរជាង ៣០ នាក់នៅខេត្ត កាវបាំង ត្រូវបង្កប់ ស្ពាន ផុងចូវ (ខេត្ត ភូ ថ) បាក់ធ្លាក់ចុះទៅក្នុងទឹកហូរចាក់ខ្មួលខ្មាញ់។ ជាពិសេសនៅខេត្ត ឡាវកាយ ភ្លៀងទឹកជំនន់បង្កឱ្យបាក់ស្រុតដីបានបង្កប់លុបបាត់ផ្ទះប្រជាជនជាច្រើនខ្នង ក្នុងនោះតំបន់ ឡាងនូ មួយទាំងមូលនៅឃុំ ភុកខាញ់ ស្រុក បាវអៀន ដោយមានប្រជាជនរាប់សិបក្រុមគ្រួសារត្រូវបង្កប់លុបបាត់ក្រោយមួយយប់។

5-cuu tro cao bang-tt quan su.jpg
ការដឹកជញ្ជូនទំនិញជំនួយសង្គ្រោះពីឧទ្ធម្ភាគចក្រចុះទៅកាន់តំបន់ទឹកជំនន់ចំណុះស្រុក ង្វៀនប៊ិញ (ខេត្ត កាវបាំង)

បង ហ្វាង វ៉ាន់យៀប ប្រធានភូមិ ឡាងនូ - អ្នកឃើញទឹកជំនន់មួយទំហឹងហូរចាក់គំហុកគួរឱ្យភ័យខ្លាចដោយផ្ទាល់នឹងភ្នែកនៅយប់នៃថ្ងៃទី ១០ ខែ កញ្ញា ចែករំលែកថា៖ ទឹកជំនន់មួយទំហឹងបានបង្កប់លុបបាត់ដំបូលផ្ទះជាង ៣០ ខ្នង ក្នុងនោះគឺជាសាច់ញាតិ មិត្រភក្ដិញាតិព្រៀងលាន "អាសន្នអន្ធក្រ" នឹងគ្នា។

ក្នុងចំណោម ៣៧ ក្រុមគ្រួសាររងទឹកជំនន់ឡើងរហ័ស ហូរចាក់គំហុក មាន ២ ក្រុមគ្រួសារលែងនៅមាននរណាម្នាក់ហើយក្នុងចំណោមមនុស្សបាត់បង់ជីវិតមានសិស្សសាលាជាច្រើននាក់ មានប្អូនខ្លះទើបតែអាយុជាង ៣ ឆ្នាំ។

2.1-chu tich quoc hoi tran thanh man-thong nhat-Thai Nguyen.jpg
លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ម៉ឹន អញ្ជើញសួរសុខទុក្ខ ជូនអំណោយប្រជាជនឃុំ ង៉ាមី ស្រុក ភូប៊ិញ (ខេត្ត ថៃង្វៀន)

នៅសង្កាត់ ហុងហា ទីក្រុង អៀនបាយ (ខេត្ត អៀនបាយ) ក្នុងអំឡុងថ្ងៃខ្យល់ព្យុះទឹកជំនន់មានជាង ២.១០០ ក្រុមគ្រួសារប្រជាជនផ្ទះត្រូវលិចក្នុងទឹក បង្កឱ្យអន្តរាយយ៉ាងច្រើនអំពីទ្រព្យសម្បត្តិ។ ប្រជាជននៅទីនេះ នៅតែ តក់ស្លុតដោយសារពុំដែលត្រូវឆ្លងកាត់ "ទឹកជំនន់លិចផែនដី" មួយទំហឹងដ៏ធំដល់ម្លឹង!

អ្នកស្រី លឿង ធីធូហឿង នៅសង្កាត់ ហុងហា ចែករំលែកថា៖ "ផ្ទះខ្ញុំមិនមានអន្តរាយអំពីអាយុជីវិតមនុស្សប៉ុន្តែបានដឹងថា គ្រួសារជាច្រើននៅតាមមូលដ្ឋានផ្សេងទៀតត្រូវបាត់បង់សាច់ញាតិបានជាឃើញថាស្រងោចចិត្តណាស់!"

19-bo doi xuyen dem-thai nguyen-hoang hieu.jpg
កម្មាភិបាល យុទ្ធជនកងពលតូចការពារដែនអាកាស ២១០ បានជំនួយសង្គ្រោះប្រជាជនខេត្ត ថៃង្វៀន ទល់ភ្លឺ

ទឹកស្រកបន្ទាប់ពីទឹកជំនន់មួយទំហឹងជាប្រវត្តិសាស្ត្រ ចំនួនទំនិញលក់ចាប់ហួយ វត្ថុអនុស្សាវរីយ៍ទាំងអស់របស់គ្រួសារលោកស្រី ថាច់ ធីតឹម នៅក្រុមលំនៅឋាន ហុងថាំង សង្កាត់ ហុងហា ត្រូវបង្កប់លុបបាត់ក្នុងភក់ដី ស្រង់យករបស់របរដែលនៅប្រើប្រាស់បានមកវិញតែប៉ុណ្ណោះ។

7.1-trao qua của to chuc quoc te-yen bai-tuan anh.jpg
លោកស្រី វូ ធីហៀនហាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អៀនបាយ ជូនអំណោយជួយឧបត្ថម្ភរបស់រដ្ឋាភិបាល អូស្ត្រាលី អោយប្រជាជនសង្កាត់ ហុងហា ទីក្រុង អៀនបាយ រងការអន្តរាយយ៉ាងច្រើនអំពីទ្រព្យសម្បត្តិដោយសារខ្យល់ព្យុះទឹកជំនន់

លោកស្រី តឹម រៀបរាប់ឡើងវិញថា ទឹកឡើងយ៉ាងលឿន ជន់លិចអស់ជាន់ទី ១ ទាំងស្រុង បានជាអីវ៉ែអីវ៉ាន់ក្នុងផ្ទះខូចអស់។ ខ្យល់ព្យុះទឹកជំនន់មកដល់ ប្រជាជនយើងខ្ញុំពេលនោះនៅដឹងត្រឹមតែរើជញ្ជូនប៉ុណ្ណោះ

ការខិតខំប្រឹងប្រែងជម្នះការខូចបង់អន្តរាយ
គ្រោះមហន្តរាយធម្មជាតិដោយមានថាមពលបំផ្លិចបំផ្លាញខ្លាំងពេក ឆក់យកអាយុជីវិតរបស់មនុស្សរាប់រយនាក់ បំផ្លាញមូលដ្ឋានសម្ភារៈជាច្រើន។

9-xuan khu-tphcm.jpg
គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ រៀបចំបញ្ជូនទំនិញចំនួន ៨០ តោន ក្នុងនោះមានអង្ករចំនួន ៤០ តោនត្រូវបានជញ្ជូនដោយរថភ្លើងចេញទៅជួយឧបត្ថម្ភបងប្អូនជនរួមជាតិរងការអន្តរាយដោយទឹកជំនន់នៅខេត្ត អៀនបាយ និង ភូ ថ

លើសពីពេលណាៗ ទាំងអស់ កូនចៅនៃទឹកដី វៀតណាម ម្នាក់ៗ សុទ្ធតែស្រងោចចិត្តចំពោះការបាត់បង់របស់បងប្អូនជនរួមជាតិ។

ក្រោយពីព្យុះកន្លងផុតទៅភ្លាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម បានរៀបចំពិធីបំផុសការឧបត្ថម្ភបងប្អូនជនរួមជាតិរងការអន្តរាយដោយខ្យល់ព្យុះទឹកជំនន់ក្នុងគោលបំណងពង្រីកប្រពៃណីសាមគ្គីភាព "អ្នកមានរក្សាខ្សត់" អំពាវនាវបងប្អូនជនរួមជាតិ យុទ្ធជនទូទាំង ប្រទេសរួមដៃគ្នាជួយឧបត្ថម្ភ។

L1300828.JPG
បងៗ ង្វៀន វ៉ាន់ភុក ឡេ មិញហៀវ ង្វៀន វៀតហូយ ដោយមានការប្រយុទ្ធចំណាយពេលជិត ២ ម៉ោងជួយសង្គ្រោះមនុស្សកណ្តាលយប់ទឹកជំនន់ជោរឡើងរំដោះជនរងគ្រោះម្តាយនិងកូនលោកស្រី ង្វៀន ធីហាំង ង្វៀន ធុយលិញ រស់នៅនៅក្រុម ៤ សង្កាត់ មិញតឹន ទីក្រុង អៀនបាយ។ ក្នុងរូបថត៖ លោកស្រី ង្វៀន ធីហាំង ត្រូវបានជួយសង្គ្រោះដោយបន្តោងខ្សែនាំចេញ

មិនត្រឹមតែជួយឧបត្ថម្ភដោយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្មានថ្ងៃកន្លងទៅ រឿងរ៉ាវ ទាំងឡាយអំពីការដែលប្រជាជនទូទាំងប្រទេសរួមដៃជាមួយគ្នាដើម្បីជួយឧបត្ថម្ភបងប្អូនជនរួមជាតិតំបន់ខ្យល់ព្យុះទឹកជំនន់ត្រូវបានរម្លឹកដល់ដោយមានភាពរំភើបចិត្តអំពីទង្វើនៃទឹកចិត្តជនរួមជាតិដ៏ថ្លៃថ្លា។

4-luc luong quan doi-yen bai-duong giang.jpg
កងកម្លាំងយោធាចូលរួមជម្នះផលវិបាកភ្លៀងទឹកជំនន់បង្កឡើងនៅទីក្រុង អៀនបាយ (ខេត្ត អៀនបាយ)

នោះគឺជារឿងរបស់ប្អូនពីរនាក់ ង្វៀន ខាយហ្វា ជាសិស្សសាលាថ្នាក់ទី ៥ សាលាបឋមសិក្សា - អនុវិទ្យាល័យ - មធ្យមសិក្សាចំណេះទូទៅ សាវវៀត និងប្អូន ត្រឹន យៀបញី ជាសិស្សសាលាថ្នាក់ទី ៥ សាលាបឋមសិក្សា ឡេ ហុងផុង សុទ្ធតែនៅទីក្រុង ប៉្លៃគូ (ខេត្ត យ៉ាឡាយ) ក្រោយពីពេលឃើញរូបភាពទាំងឡាយនៅតំបន់ទឹកជំនន់ត្រូវបានបញ្ចាំងលើទូរទស្សន៍បានសម្រេចចិត្តវាយជ្រូកដីយកប្រាក់សន្សំដើម្បីពឹងឪពុកម្តាយផ្តល់ជូនប្រាក់ជួយឧបត្ថម្ភ។

15-Cam Khe-Phu Tho-Ta Toan.jpg
ប្រជាជនរាប់ពាន់ក្រុមគ្រួសារនៅស្រុក កឹមខេ (ខេត្ត ភូ ថ) ត្រូវពន្លិចក្នុងទឹក

រឿងរ៉ាវរបស់អ៊ំបើកម៉ូតូកង់បី ង្វៀន តៀនហុង អាយុ ៥៤ ឆ្នាំ កំពុងរស់នៅនៅទីក្រុង ហូ ជីមិញ បានប្រមូលប្រាក់រាយទាំងអស់នៅក្នុងហោប៉ៅបានចំនួន ១,៤ លានដុងផ្ញើដល់បងប្អូនជនរួមជាតិភូមិភាគខាងជើងរងផលប៉ះពាល់ដោយខ្យល់ព្យុះ ទឹកជំនន់។ល។

មិនត្រឹមតែមានប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ ជនជាតិ វៀតណាម នៅក្រៅប្រទេសក៏ងាកមករកមាមីងបងប្អូននៅកន្លែងខ្យល់ព្យុះទឹកជំនន់ដោយស្មារតីចែករំលែក។

20-viet yen-bac giang-danh lam.jpg
ផ្លូវចូលទៅកាន់ឃុំ ទ្រីអៀន ស្រុក អៀនយុង (ខេត្ត បាក់យ៉ាង) លិចយ៉ាងជ្រៅបណ្តាលអោយជីវភាពរស់នៅរបស់ប្រជាជនជួបការលំបាករាប់មិនអស់

រួមជាមួយនឹងនោះ អង្គការសប្បុរសធម៌ជាច្រើនក៏បានចេញដំណើរ រួមដៃគ្នាជាមួយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម និងកងកម្លាំងសមត្ថកិច្ចដើម្បីរៀបចំដោះស្រាយជាបន្ទាន់នៅនឹងកន្លែង។ ស្របពេលនោះដែរ វៀតណាម ក៏ទទួលយកមនោសញ្ចេតនានៃប្រទេសជាច្រើនលើពិភពលោកក៏ដូចជាការយកចិត្តទុកដាក់របស់អង្គការអន្តរជាតិជាច្រើនទៀតផង។

ទឹកចិត្តបងប្អូនជនរួមជាតិ - ប្រការផ្សារភ្ជាប់ សរសៃខ្សែភ្ជាប់ប្រជាជាតិ វៀតណាម តាំងពីសម័យបង្កបង្កើតទឹកដីប្រទេសជាតិ ឆ្លងកាត់ភាពមិនទៀងទាត់ក្នុងដំណើរវិវត្តនៃកាលៈទេសៈចំពោះខ្មាំងប្រទេសជាតិ រួចខ្មាំងខ្យល់ព្យុះទឹកជំនន់មហន្តរាយធម្មជាតិ។

6-Bac Giang-danh lam.jpg
ក្រុមជំនួយសង្គ្រោះជាច្រើនបានផ្តល់ការឧបត្ថម្ភសម្ភារៈប្រើប្រាស់ដ៏ចាំបាច់ប្រចាំថ្ងៃដឹកជញ្ជូនចូលទៅជួយឧបត្ថម្ភប្រជាជននៅឃុំ ទ្រីអៀន ស្រុក អៀនយុង (ខេត្ត បាក់យ៉ាង) ត្រូវនៅដាច់ពីគេទាំងស្រុងដោយសារទំនប់ក្រោមត្រូវទឹកហូរហៀរលិច

កាន់តែស្ថិតក្នុងលំបាកលំបិន ភក្តីភាពបងប្អូនជនរួមជាតិក៏កាន់តែផ្សារភ្ជាប់គ្នាយ៉ាងស្អិតល្មួតហើយកាន់តែបានពូនជ្រំ កសាងរឹងមាំថែមទៀត។ យុវជនទាំងឡាយសព្វថ្ងៃនេះនៅតែកំពុងបន្តប្រពៃណីប្រជាជាតិ ដោយបេះដូងសប្បុរសធម៌ ត្រៀមសម្រុកចូលកន្លែងខ្យល់ព្យុះសង្ឃរា ទឹកជំនន់ដ៏ជ្រៅជាស្រេចដើម្បីជំនួយសង្គ្រោះបងប្អូនជនរួមជាតិបានទាន់ពេលវេលា៕

គិតដល់ម៉ោង ៦ និង ០០ នាទីព្រឹកនៃថ្ងៃទី ១៥ ខែ កញ្ញា ព្យុះលេខ ៣ ភ្លៀងទឹកជំនន់ បំណាក់ដី ទឹកជន់លិចដោយបាតុភូតភ្លៀងព្យុះមួយមេៗ ធំបន្ទាប់ពីព្យុះបានធ្វើឱ្យមនុស្សចំនួន ៣៤៨ នាក់ស្លាប់ បាត់ខ្លួន រងរបួសចំនួន ១.៩២១ នាក់ ផ្ទះជិត ២៣២ ពាន់ខ្នងរងការខូចខាត ស្រូវជាង ១៩០ ពាន់ហិកតារងការជន់លិច អន្តរាយ ដំណាំជិត ៤៨ ពាន់ហិកតារងការជន់លិច អន្តរាយ ឈើហូបផ្លែជិត ៣២ ពាន់ហិកតារងការខូចខាត ទ្រុងបែវារីវប្បកម្មរងការខូចខាត កួចរសាត់ចំនួន ៣.២៦៩ សត្វចតុបាទ ទ្វេបាទជាង ២,៦ លានក្បាលត្រូវងាប់។ល។ ដោយសារខ្យល់ព្យុះមានរយៈពេលយូរហើយរក្សាជាប្រចាំអាំងតង់ស៊ីតេខ្យល់ព្យុះ ខ្យល់កន្ត្រាក់យ៉ាងខ្លាំងបានធ្វើឱ្យហាងទំនិញ ទីស្នាក់ការ សាលារៀនជាច្រើនត្រូវប៉ើងដំបូល ខូចខាត ស្លាកសញ្ញាផ្សាយពាណិជ្ជកម្ម បង្គោលភ្លើង បង្គោលទូរគមនាគមន៍ ស្ថានីយអង់តែនសេវាទូរស័ព្ទចល័តត្រូវបាក់រលំ។ ដើមឈើទីប្រជុំជនក្នុងទីក្រុងត្រូវបះគល់ រលំបាក់។ នៅតាមបណ្តាខេត្តនិងទីក្រុង៖ ក្វាងនិញ ហាយផុង ថាយប៊ិញ ហាយយឿង ហាណូយ ត្រូវដាច់ចរន្តអគ្គិសនី ដាច់ទំនាក់ទំនងលើទ្រង់ទ្រាយធំជាដើម។ យោងតាមក្រសួងផែនការនិងវិនិយោគ ប៉ាន់ប្រមាណការអន្តរាយអំពីសម្ភារៈដោយសារព្យុះលេខ ៣ ភ្លៀងទឹកជំនន់ បំណាក់ដី ទឹកជន់លិចបង្កឡើងអស់ទឹកប្រាក់ប្រហែល ៤០ ពាន់លានដុង។

ផលិតដោយ៖ ង៉ុកថាញ់ - ក្រុមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន វៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍