លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង តែងតែសួរសុខទុក្ខស្ថានភាពផលិតកម្ម ជីវភាពរស់នៅយ៉ាងដិតដល់របស់បងប្អូនបណ្តាជនជាតិភាគតិច។ ស្របពេលនោះដែរ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង តែងតែផ្តែផ្តាំបងប្អូនជនជាតិ រួបរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារកែលម្អជីវភាពរស់នៅថែរក្សាតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិ ផ្តោតលើការប្រលងប្រណាំងពលកម្មផលិតកម្ម មិនស្តាប់តាមជនអាក្រក់ញុះញង់ ធ្វើអំពើអាក្រក់។ មនោសញ្ចេតនានិងការយកចិត្តទុកដាក់ពិសេសទាំងនោះរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ចំពោះបងប្អូនបណ្តាជនជាតិភាគតិច បានក្លាយទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងបុព្វហេតុកសាង អភិវឌ្ឍធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល។
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទ្ទេសនាមរូបភាពដ៏រំភើបចិត្តមួយចំនួនអំពីលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ជាមួយបងប្អូនបណ្តាជនជាតិភាគតិចនៅទូទាំងប្រទេស៕
នាថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១១ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញចូលរួមទិវាជួបជុំមហាសាមគ្គីប្រជាជាតិទាំងមូលនៅតំបន់លំនៅឋានភូមិ កូវ ឃុំ បាក់សឺន ស្រុក គីមបូយ (ខេត្ត ហា្វប៊ិញ)
ផលិត៖ ហ្វាងតឹម - ហឿងហៀន
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ភខែកក្កដា៖ សឺន ហេង