លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ក្នុងបេះដូងបងប្អូនបណ្តាជនជាតិភាគតិច

ព្រឹទ្ធាចារ្យភូមិ អ៊ី ឌ្ហុនហ្មក់
ព្រឹទ្ធាចារ្យភូមិ អ៊ី ឌ្ហុនហ្មក់

ឮដំណឹងលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ទទួលមរណភាព កម្មាភិបាល បក្ខជននិងបងប្អូនបណ្តាជនជាតិភាគតិចនៅគ្រប់តំបន់ភូមិភាគក្នុងទូទាំងប្រទេសសុទ្ធតែសម្តែងទឹកចិត្តសោកស្ដាយដ៏ក្រៃលែង។ បងប្អូនជនជាតិនឹងចងចាំជានិច្ចដល់រូបភាពកម្មាភិបាលដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋដ៏សាមញ្ញ ជិតស្និទ្ធមួយរូបដោយក្តីគោរពនិងកោតសរសើរយ៉ាងជ្រាលជ្រៅ។ល។

យកចិត្តទុកដាក់អភិវឌ្ឍតំបន់បងប្អូនជនជាតិភាគតិច

"ពេលដឹងដំណឹងអំពីមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ភាពសោកសៅ បង្ហាញលើផ្ទៃមុខរបស់បងប្អូនជនជាតិ ខ្មែរ នៅទីនេះគ្រប់ៗ គ្នា។ ខ្លួនខ្ញុំផ្ទាល់ពិតជាដឹងគុណ លោកអគ្គលេខាបក្សព្រោះក្នុងអំឡុងពេលដឹកនាំប្រទេសជាតិ លោកអគ្គលេខាបក្សតែងតែ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គមនៃតំបន់បងប្អូនជនជាតិភាគតិចនិយាយរួមនិងបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក។ល។" - លោក ត្រឹម ចាយស៊ួល អ្នកមានប្រជាប្រិយភាពក្នុងចំណោមបងប្អូនជនជាតិ ខ្មែរ នៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)។

anh 1-ông Trầm Chài Xuôl ở xã Đại Tâm - anh Tuấn Phi.JPG
លោក ត្រឹម ចាយស៊ួល

ជនកុម្មុយនិស្តសច្ចភាព

លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង គឺជាជនកុម្មុយនិស្តសច្ចភាព ស្មោះស្ម័គ្រ មានកម្រិតចំណេះវិជ្ជា សមត្ថភាព យល់ដឹងជ្រៅជ្រះនិងគួរឱ្យគោរព។ ក្នុងដំណើរនៃកិច្ចផ្លាស់ប្តូរថ្មី មានកម្មាភិបាល បក្ខជនមួយចំនួនមិនតិចឆ្លៀតយកផល ប្រយោជន៍គោលការណ៍របស់បក្ស រដ្ឋដើម្បីគៃប្រវ័ញ្ទ ពុករលួយ ធ្វើឲ្យប៉ះពាល់ដល់ កិត្យានុភាពរបស់បក្ស។ ប្រឈមមុខនឹងស្ថានភាពនោះ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង បានបង្គាប់ការ គណៈកម្មាធិការមជ្ឈិមបក្សចេញសេចក្តីសម្រេចចិត្ត ស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ បង្កើតគណៈកម្មាធិការបង្គាប់ការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ដាច់ខាតចាត់ការហ្មត់ចត់ កម្មាភិបាល បក្ខជនជាច្រើន ប្រព្រឹត្តល្មើស ចាត់ការយ៉ាងម៉ឹងម៉ាត់ហើយមិនមាន តំបន់ហាមឃាត់។ល។" - លោក ទ្រៀវ ឌឹកថាញ់ អតីតអនុលេខាគណៈកម្មាធិការបក្សខេត្ត អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត ហាយ៉ាង ។

anh 2-ong Trieu Duc Thanh-Ha Giang-ttxvn phat.jpg
លោក ទ្រៀវ ឌឹកថាញ់

ជិតស្និទ្ធស្រលាញ់បងប្អូនជនជាតិ

លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ជាអគ្គមគ្គុទេសក៍របស់ប្រទេសជាតិដ៏សាមញ្ញម្នាក់ ជិតស្និទ្ធជាមួយមាមីងបងប្អូន សីលធម៌បដិវត្តន៍ដ៏បរិសុទ្ធភ្លឺថ្លា។ ពេលអញ្ជើញមកកាន់មាមីង បងប្អូនភូមិនិគម លោកអ៊ំចាប់ដៃដោយសេរី។ ខ្ញុំចងឪទឹនស្រាអេកជូនលោកអ៊ំ លោកអ៊ំបាន និយាយថាធម្មតាលោកអ៊ំផឹកមិនបានច្រើនទេប៉ុន្តែមកកាន់ទីនេះនឹងផឹកជាមួយមាមីងបងប្អូនមួយពែង។ ភូមិ ឌូរ៍ ១ សូមចូលរួមរំលែកទុក្ខជាមួយមជ្ឈិមជាមួយក្រុមគ្រួសារ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង"។ - ចាស់ព្រឹទ្ធាចារ្យ អ៊ីឌ្ហុនហ្មក់ អ្នកមានប្រជាប្រិយភាពនៅភូមិ ឌូរ៍ ១ ឃុំ ឌូរ៍ក្មាល់ ស្រុក ក្រុង អាណា (ខេត្ត ដាក់ឡាក់)។

anh 8-gia lang o Dak Lak-anh Hoai THu.jpg
ព្រឹទ្ធាចារ្យភូមិ អ៊ី ឌ្ហុនហ្មក់

ថ្នាក់ដឹកនាំស្និទ្ធស្នាល

នឹកឡើងវិញអំឡុងពេលខែ កញ្ញា ឆ្នាំ ២០១១ ពេលដែលលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញមកទស្សនកិច្ច ធ្វើការងារនៅស្រុកតំបន់ភ្នំព្រំដែន មឿងឡាត (ខេត្ត ថាញ់ហ្វា) ចំណាប់អារម្មណ៍មិនអាចសាបរលាបបានក្នុងបេះដូងខ្ញុំគឺភាពជិតស្និទ្ធ ភាពស្និទ្ធស្នាល។ លោក អគ្គលេខាបក្សបាន មិនក្រែងរអែងឆ្ងាយដាច់ស្រយាល នឿយហត់អញ្ជើញ មកកាន់ស្រុកលំបាកលំបិនបំផុតទូទាំងប្រទេស។ នៅទីនេះ លោក អគ្គលេខាបក្ស បានសួរសុខទុក្ខស្ថានភាពបង្កបង្កើនផល ជីវភាពរស់នៅរបស់មាមីងបងប្អូនយ៉ាងដិតដល់នៅឃុំ មឿងចាញ់ ឃុំ ទ្រុងលី កត់សម្គាល់ ការខ្នះខ្នែងព្យាយាម ខិតខំប្រឹងប្រែងរបស់បក្ខភាគ អាជ្ញាធរ ប្រជាជន បណ្តាជនជាតិនៅស្រុក មឿងឡាត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កែលម្អជីវភាពប្រជាជនពីមួយជំហានទៅមួយជំហាន។ ត្រង់ភាពជិតស្និទ្ធ ការយកចិត្តទុកដាក់របស់លោកអគ្គលេខាបក្សបានបណ្តាលឲ្យកម្មាភិបាល ប្រជាជនស្រុក មឿងឡាត កាន់តែមានសាមគ្គីភាព ប្ដេជ្ញាចិត្តពុះពារក្តីលំបាក ផ្តោតលើការអភិវឌ្ឍអំពីសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា សន្តិសុខនយោបាយរឹងមាំ ខិតខំប្រឹងប្រែងអនុវត្តល្អបណ្តាលក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី" - លោក ទ្រៀវ មិញសៀត អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក មឿងឡាត (ខេត្ត ថាញ់ហ្វា)។

anh 4-trieu minh xiet-thanh hoa-anh Hoa Mai.jpg
លោក ទ្រៀវ មិញសៀត

តាំងចិត្តយកតម្រាបតាមគំរូលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង

ខ្ញុំសែនក្រៀមក្រំចំពោះការ ទទួលមរណភាព របស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង។ ខ្លួនខ្ញុំផ្ទាល់និងយុវវ័យបណ្តាជនជាតិខេត្ត ដាក់ឡាក់ មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ស្រលាញ់ រាប់អាននិងគោរពចំពោះលោកអគ្គលេខាបក្ស។ ខ្ញុំតាំងចិត្តយកតម្រាប់តាមគំរូ លោកអគ្គលេខាបក្ស អស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុរួមរបស់បក្ស ប្រជាជាតិ។ ចងចាំពាក្យផ្តែផ្តាំរបស់លោកអគ្គលេខាបក្សយុវវ័យ បណ្តាជនជាតិក្នុងខេត្ត ដាក់ឡាក់ នឹងបន្តពង្រីកគុណសម្បត្តិ លទ្ធផលសម្រេចបាន តែងតែនាំមុខ ទំនួលខុសត្រូវ ត្រៀមខ្លួនទទួលយកភារកិច្ចលំបាក ភារកិច្ចថ្មីជាស្រេច តែងតែហាត់ពត់គោលជំហរ នយោបាយមោះមុត គុណសម្បត្ដិសីលធម៌។ល។" - លោក អ៊ី ឡេប៉ាស ទើរ៍ អនុលេខា អចិន្ត្រៃយ៍សម្ព័ន្ធ យុវជនកុម្មុយនិស្ត ហូ ជីមិញ ខេត្ត ប្រធានសមាគម សម្ព័ន្ធយុវជនវៀតណាមខេត្ត ដាក់ឡាក់។

anh 3-Y Lê Pas Tơr-dai dien Tay Nguyen-an ttxvn phat.jpg
លោក អ៊ី ឡេប៉ាស ទើរ៍

គំរូមួយគួរយកតម្រាប់តាម

នៅពេលទទួលបានដំណឹងមរណភាពលោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ខ្ញុំមានអារម្មណ៍ថា សោកសៅយ៉ាងខ្លាំង។ ការលាចាកលោកទៅរបស់លោកអគ្គលេខាបក្សគឺជា ការបាត់បង់ដ៏ធំធេង របស់ប្រទេសជាតិ។ ឥឡូវនេះ រាល់ពាក្យទូន្មានរបស់ លោកអ៊ុំ ដូចជា៖ 'កិត្តិយសទើបជាប្រការ ដ៏ពិសិដ្ឋ ថ្លៃថ្នូរបំផុត' 'ដាច់ខាតកម្ចាត់បណ្តាកម្មាភិបាលខិលខូច ពុករលួយចេញពីក្បាលម៉ាស៊ីន'... នៅតែលាន់ឮជិតៗ នេះ។ ខ្ញុំអោយតម្លៃយ៉ាងខ្លាំងចំពោះការរួមវិភាគទាន ការប្តេជ្ញាចិត្តរបស់ លោកអគ្គលេខាបក្សក្នុងការកសាងនិងពង្រឹងបក្សក៏ដូចជាគោលនយោបាយកិច្ចការបរទេស ប៉ិនប្រសប់ជាមួយមិត្រភក្ដិអន្តរជាតិ'' - លោក ទ្រៀវ គ្វក់តាយ ជនជាតិ នុង យុទ្ធជនពិការលំដាប់ថ្នាក់ ៤/៤ នៅភូមិ យ៉ែដង់ ឃុំ ហុងវៀត ស្រុក ហ្វាអាន (ខេត្ត កាវបាំង)។

anh 7-ong Trieu Quoc Tai-anh Chu Hieu.jpeg
លោក ទ្រៀវ គ្វក់តាយ

ក្រុមអ្នកយកពត៌មានទីភ្នាក់ងារពត៌មានវៀតណាមនៅតាមមូលដ្ឋាន
ប្រែសម្រួលនិងបញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែកក្កដា៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍