បើកផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន

ភ្ញៀវទស្សនាស្តង់ទំនិញនៅផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប។ រូបថត៖ ញឹតអាន – ទីភ្នាក់ងារព័ត៌មានវៀតណាម
ភ្ញៀវទស្សនាស្តង់ទំនិញនៅផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប។ រូបថត៖ ញឹតអាន – ទីភ្នាក់ងារព័ត៌មានវៀតណាម

នាយប់នៃថ្ងៃទី ១៣ ខែ វិច្ឆិកា នៅទីលាន វ៉ ង្វៀនយ៉ាប (សង្កាត់ អានថាញ់ ទីក្រុង ហុងងឺ) មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគ ដុងថាប សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង ហុងងឺ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ មន្ទីរការបរទេសនិងអង្គភាពពាក់ព័ន្ធការរៀបចំពិធីបើកផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប ឆ្នាំ ២០២៤។

អញ្ជើញថ្លែងមតិនៅក្នុងពិធីបើកផ្សារណាត់តាំងពិព័រណ៍ នាយិកាមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត ដុងថាប លោកស្រី វ៉ ផឿងធុយ បានឲ្យដឹងថា៖ ផ្សារណាត់តាំងពិព័រណ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ស្ថិតក្នុងខ្សែសកម្មភាពកិច្ចការបរទេសត្រូវបានខេត្ត ដុងថាប រៀបចំដាក់ដំណើរការក្នុងឆ្នាំ ២០២៤។ ខេត្ត ដុងថាប ( វៀតណាម) និងខេត្ត ព្រៃវែង (ព្រះរាជាណាចក្រ កម្ពុជា) គឺជាភូមិសាស្ត្រចំនួន ២ មានព្រំដែនរួមគ្នា។ ទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តទាំង ២ តែងតែត្រូវបានពូនជ្រំ ពង្រឹង អភិវឌ្ឍ​​យ៉ាងខ្លាំងក្លា ស្របតាមពាក្យស្លោក ‟ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។ ភាគីទាំងពីរឯកភាពរៀបចំសកម្មភាពដើម្បីឧបត្ថម្ភធុរកិច្ច ប្តូរវេនគ្នារៀបចំផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មជារៀងរាល់ឆ្នាំ។

02 vna_potal_khai_mac_hoi_cho_trien_lam_xuc_tien_thuong_mai_vung_bien_gioi_-_dong_thap_nam_2024_7702402.jpg
ភ្ញៀវទស្សនាស្តង់ទំនិញរបស់សហគ្រាស​មក​ពី​ប្រទេស ​កម្ពុជា។ រូបថត៖ ញឹតអាន – ទីភ្នាក់ងារព័ត៌មានវៀតណាម

យោងតាមគណៈកម្មាធិការប្រជាជនខេត្ត ដុងថាប ផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប ឆ្នាំ ២០២៤ ប្រព្រឹត្តឡើងពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីសមាគម ខ្មែរ - វៀតណាម នៅ កម្ពុជា និងអាជីវកម្មមួយចំនួនមកពី កម្ពុជា សហគ្រាស សហករណ៍ អង្គភាពផលិតកម្មឧស្សាហកម្ម ហត្ថកម្មខ្នាតតូច ភូមិសិប្បកម្មនិងពាណិជ្ជកម្មនៅលើភូមិសាស្ត្រ ដុងថាប និងតាមខេត្ត ទីក្រុងនានាក្នុងប្រទេស សមាគមមុខរបរក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ។ល។

ផ្សារណាត់តាំងពិព័រណ៍មានស្តង់ទំនិញជាង ១៥០ ត្រូវបានបែងចែកជាតំបន់៖ តំបន់តាំងពិព័រណ៍របស់មន្ទីរ ផ្នែក ស្រុក ទីក្រុងក្នុងខេត្ត តំបន់សហគ្រាសនៅក្នុងខេត្ត ដុងថាប តំបន់ស្តង់ទំនិញសម្រាប់អង្គភាពសហគ្រាស សហករណ៍ សិប្បកម្មផលិតកម្មមានផលិតផលត្រូវបានទទួលស្គាល់សម្រេចបានស្តង់ដារ OCOP ពីផ្កាយ ៣ ឡើងទៅ តំបន់តាំងពិព័រណ៌ផលិតផលរបស់ធុរកិច្ច កម្ពុជា តំបន់ដាក់តាំងបង្ហាញឧទ្ទេសនាមផលិតផលពិសេសដាច់ដោយឡែករបស់មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម ទេសចរណ៍និងវិនិយោគតាមខេត្ត ទីក្រុង តំបន់ស្តង់ទំនិញពាណិជ្ជកម្ម តំបន់របស់របរឈើ វិចិត្រសិល្បៈ តំបន់ម្ហូបអាហារ តំបន់សម្រាប់អោយកម្មវិធីសម្តែងសិល្បៈពេលយប់។

ទំនិញដែលតាំងពិព័រណ៍ផ្សារណាត់ត្រូវតែធានាគុណភាព មានប្រភពដើមកំណើតច្បាស់លាស់ ធានាសុវត្ថិភាពអនាម័យភោជនាហារ ជៀសវាងទំនិញក្លែងក្លាយ ទំនិញមិនធានាគុណភាព។ ទំនិញ​ដែលតាំងពិព័រណ៍ផ្សារណាត់​រួម​មាន៖ ផលិតផល​កសិកម្ម ផលិតផលឧស្សាហកម្ម ផលិតផលហត្ថកម្មខ្នាតតូច ហត្ថកម្មវិចិត្រសិល្បៈ ភូមិសិប្បកម្ម ផលិតផលឧស្សាហកម្មជនបទគំរូៗ។

03 vna_potal_khai_mac_hoi_cho_trien_lam_xuc_tien_thuong_mai_vung_bien_gioi_-_dong_thap_nam_2024_7702396.jpg
គណៈប្រតិភូប្រារព្ធពិធីកាត់ខ្សែបូបើកផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប ឆ្នាំ ២០២៤។ រូបថត៖ ញឹតអាន – ទីភ្នាក់ងារព័ត៌មានវៀតណាម

រួមជាមួយនឹងនោះគឺជាទំនិញប្រើប្រាស់ របស់របរប្រើប្រាស់ក្នុងគ្រួសារ ឧបករណ៍សំណង់ តុបតែងខាងក្នុងនិងខាងក្រៅ ឧបករណ៍អគ្គិសនី អេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មាន ឧបករណ៍និងគ្រឿងបន្លាស់អេឡិចត្រូនិក ផលិតផលទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន។ សំពត់ត្បាញ សម្លៀកបំពាក់ដេរស្រាប់ គ្រឿងអលង្ករណ៍ម៉ូត ផលិតផលស្បែកជើង គ្រឿងសំអាងនិងផលិតផលថែរក្សាផ្ទាល់ខ្លួន ត្បូងមានតម្លៃ គ្រឿងអលង្ការ សេវាកម្មធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង ។ល។

បន្ទាប់ពីពិធីបើកផ្សារណាត់តាំងពិព័រណ៍ ក្នុងអំឡុងពេលប្រព្រឹត្តឡើងផ្សារណាត់តាំងពិព័រណ៍នឹងមានសកម្មភាព៖ កម្មវិធីផ្លាស់ប្តូរ ផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល ពាណិជ្ជសញ្ញា បច្ចេកវិទ្យាថ្មី ជំរុញពាណិជ្ជកម្ម ជួញដូរ លក់រាយ ចុះហត្ថលេខាលើកិច្ចសន្យាកិច្ចសហប្រតិបត្តិការ ផ្ទេរបច្ចេកវិទ្យា ចែកចាយទំនិញ ។ល។ របស់អង្គការ សហគ្រាស សហករណ៍ សិប្បកម្មផលិតកម្ម ធ្វើអាជីវកម្ម។

ការរៀបចំផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប ឆ្នាំ ២០២៤ គោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិយាយរួមនិងវិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិយាយដោយឡែករវាងខេត្ត ដុងថាប និងខេត្ត ព្រៃវែង បង្កលក្ខណៈសម្រាប់សហគ្រាសខេត្ត ដុងថាប ភ្ជាប់ខ្លួនជាមួយនឹងទីផ្សារ ផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល បើកទូលាយកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មនិងវិនិយោគជាមួយដៃគូនៅប្រទេស កម្ពុជា។

04 vna_potal_khai_mac_hoi_cho_trien_lam_xuc_tien_thuong_mai_vung_bien_gioi_-_dong_thap_nam_2024_7702399.jpg
គណៈប្រតិភូទស្សនាស្តង់ទំនិញតាំងពិព័រណ៍ផលិតផលនៅផ្សារណាត់តាំងពិព័រណ៍ជំរុញពាណិជ្ជកម្មតំបន់ព្រំដែន - ដុងថាប។ រូបថត៖ ញឹតអាន – ទីភ្នាក់ងារព័ត៌មានវៀតណាម

ទន្ទឹមនឹងនោះ ឧទ្ទេសនាមសក្ដានុពល ប្រៀបខ្លាំង សមិទ្ធផលអំពីសេដ្ឋកិច្ច វប្បធម៌ - សង្គម គោលនយោបាយអនុគ្រោះរបស់ខេត្ត ដុងថាប គោលបំណងទាក់ទាញវិនិយោគិនក្នុងស្រុកនិងបរទេស។ ឆ្លងតាមរយៈសកម្មភាពក្នុងក្របខណ្ឌផ្សារណាត់តាំងពិព័រណ៍ រួមចំណែកផ្សព្វផ្សាយរូបភាព អ្នក ដុងថាប ទៅកាន់ខេត្ត ទីក្រុងនានាក្នុងប្រទេសនិងប្រទេសជាមិត្ត កម្ពុជា៕

អត្ថបទនិងរូបថត៖ញឹតអាន
ប្រែសម្រួលដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍