អញ្ជើញមកកាន់ស្រុកកោះ ទ្រឿងសា សព្វថ្ងៃនេះ ពណ៌បៃតងនៃដើមរាំង Barringtonia asiatica ដើម Heliotropium foertherianum ដើមស្ងាវ សួនបន្លែបង្ការ ត្រកូន ជន្លង់។ល។ ដុះពាសពេញគ្រប់ទីកន្លែង។
ស្រុកកោះ ទ្រឿងសា ឥឡូវមានអគ្គិសនីថាមពលព្រះអាទិត្យ រលកទូរទស្សន៍ រលកទូរសព្ទជាដើមហើយ។ ត្រូវបានយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ការជួយឧបត្ថម្ភរបស់បងប្អូនជនជាតិក្នុងនិងក្រៅប្រទេស ស្រុកកោះ ទ្រឿងសា នៅមានសំណង់ថ្មីជាច្រើនបន្ថែមទៀតដូចជា៖ បង្គោលអធិបតេយ្យភាព អគាររំលឹកវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ វត្ត សុងទឺតី មជ្ឈមណ្ឌលសុខភាព សាលារៀន ទីសំចតជៀសព្យុះ (ទីសំចតដែលមានប្រព័ន្ធសន្ទះបិទបង្ខាំងចរន្តទឹក) បម្រើព័ស្តុភាររបរនេសាទត្រី។ល។
ចែករំលែកអំពីជីវភាពរស់នៅលើកោះ បង ង្វៀន មិញតឹម អោយដឹងថា៖ "គ្រួសារខ្ញុំមាន ៤ នាក់ កូនច្បងបានបញ្ជូនឡើងទៅដីគោកដើម្បីទៅរៀនអនុវិទ្យាល័យ កូនតូចនៅទីនេះជាមួយយើងខ្ញុំ។ ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងតំបន់ ៤ កងទ័ពជើងទឹក ជីវភាពរស់នៅរបស់ប្រជាជននៅលើកោះបានកែលម្អយ៉ាងច្បាស់ក្រឡែត។ យើងខ្ញុំស្ងប់ចិត្តច្បាមសមុទ្រ ច្បាមកោះហើយប្តេជ្ញាចិត្តការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រពិសិដ្ឋនៃមាតុភូមិ "៕
អត្ថបទនិងរូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញ លើយ