ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការកសាងជនបទថ្មី

ខ្សែផ្លូវផ្កានិងប្រព័ន្ធអំពូលភ្លើងថាមពលអគ្គិសនីពន្លឺព្រះអាទិត្យដោយព្រះតេជគុណ ថាច់ ថាវ ប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុក កូវកែ ចលនាថវិកា
ខ្សែផ្លូវផ្កានិងប្រព័ន្ធអំពូលភ្លើងថាមពលអគ្គិសនីពន្លឺព្រះអាទិត្យដោយព្រះតេជគុណ ថាច់ ថាវ ប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុក កូវកែ ចលនាថវិកា

បច្ចុប្បន្ន ខេត្ត ត្រាវិញ មានអ្នកមានប្រជាប្រិយភាពជិត ៤០០ នាក់ ត្រូវបានប្រជាជនផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសតាំង ជាស្ពានមេត្រីដ៏សំខាន់រវាងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាននិងបងប្អូនជនជាតិភាគតិច។ ជាពិសេស អ្នកមានប្រជាប្រិយភាពនៅតំបន់បងប្អូនជនជាតិភាគតិច ខេត្ត ត្រាវិញ មានការរួមវិភាគទានយ៉ាងធំធេងក្នុងការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី។

អ្នកមានប្រជាប្រិយភាពនៅខេត្ត ត្រាវិញ នាពេលកន្លងទៅបានចលនាបងប្អូនជនជាតិភាគតិចចូលរួមវិភាគទានជាង ៧,៦ ពាន់លានដុង ជិត ២ ម៉ឺនថ្ងៃពលកម្ម បរិច្ចាកដីដាំដំណាំជាង ១៦៧.០០០ ម៉ែត្រការ៉េដើម្បីធ្វើសំណង់ផ្លូវគមនាគមន៍ជនបទ សាលារៀន អគារប្រជុំជីវភាពសហគមន៍ កសាងផ្លូវជាង ៤,៨ គីឡូម៉ែត្រ ស្ពានចរាចរណ៍ជនបទ ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥៤៩ កសាងគំរូសេដ្ឋកិច្ចប្រកបដោយចីរភាពចំនួន ១២៩ ដោយមានក្រុមគ្រួសារចូលរួមជាង ១.៥០០ គ្រួ។

phat huy vai tro nguoi co uy tin 2.JPG
ព្រះតេជគុណ ថាច់ ថាវ ប្រធានសមាគមព្រះសង្ឃស្នេហាជាតិស្រុក កូវកែ (ទី ៥ គិតពីស្តាំមក) បានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រាវិញ ដោយសារមានព្រះហស្ដដ៏គំរូក្នុងការកសាងស្រុកជនបទថ្មីកម្រិតលើកកម្ពស់

អ្នកមានប្រជាប្រិយភាពចូលរួមសម្រុះសម្រួលការវិវាទ ទំនាស់ទាស់ទែងកើតមានឡើងនៅក្នុងមូលដ្ឋានទាន់ពេលវេលា មិនទុកអោយ "ចំណុចក្តៅ" "ចំណុចស្មុគស្មាញ" កើតមានឡើង។ ពួកគាត់ថែមទាំងមានការរួមវិភាគទានដ៏សំខាន់ក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណី ថែរក្សាទំនៀមទម្លាប់ដ៏ល្អប្រសើរភាសានិយាយ អក្សរសរសេររបស់ជនជាតិ។ល។

អ្នកមានប្រជាប្រិយភាពបានក្លាយជាទីពំនឹងរបស់សហគមន៍លំនៅឋានប្រជាជន រួមចំណែក ជួយខេត្ត ត្រាវិញ សម្រេចភារកិច្ចកសាងជនបទថ្មីសម្រេចរួចរាល់ស្ទើរតែទាំងស្រុង។

phat huy vai tro nguoi co uy tin 5.jpg
លោក គឹម រួន លេខាសាខាបក្សភូមិ បត់ចេក ឃុំ លឿងហ្វា ស្រុក ចូវថាញ់ គឺជាអ្នកមានប្រជាប្រិយភាពនៅក្នុងតំបន់បងប្អូនជនជាតិ ខ្មែរ ថែទាំចម្ការដំណាំហូបផ្លែរបស់គ្រួសារ

រហូតមកទល់ពេលនេះ ឃុំចំនួន ៨៥ ក្នុងចំណោមឃុំទាំង ៨៥ ក្នុងខេត្តសម្រេចបានស្តង់ដារជនបទថ្មីចំនួន ៥១ ឃុំជនបទថ្មីកម្រិតលើកកម្ពស់ ឃុំជនបទថ្មីគំរូចំនួន ៩។ ស្រុក ទីរួមស្រុក ទីក្រុងចំនួន ៩ ក្នុងចំណោមស្រុកទីរួមស្រុក ទីក្រុងទាំង ៩ ត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចបានស្តង់ដារនិងសម្រេចភារកិច្ចកសាងជនបទថ្មីរួចរាល់៕

អត្ថបទនិងរូបថត៖ ថាញ់ហ្វា
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍