ទីក្រុងនៃបណ្តាគំរូ 0 ដុង

ប៉ះកង់រទេះដោយឥតគិតថ្លៃជូនអ្នកពិការភាព
ប៉ះកង់រទេះដោយឥតគិតថ្លៃជូនអ្នកពិការភាព

ពង្រីកប្រពៃណីភក្តីភាព ប៉ុន្មានឆ្នាំកន្លងទៅ អាជ្ញាធរនិងប្រជាជន ទីក្រុង ហូ ជីមិញ បានដាក់ដំណើរការគំរូ ០ ដុងក្នុងគោលបំណងចែករំលែក ឧបត្ថម្ភអ្នកមានស្ថានភាពលំបាកលំបិន។

ប្រសិនបើមានឱកាសដើរតាមបណ្តោយវិថី ង្វៀន  ឌិញចៀវ (ខណ្ឌ ៣)  ឡេ វ៉ាន់វៀត វ៉ វ៉ាន់ង៉ឹន ង្វៀន វ៉ាន់បា (ទីក្រុង ធូឌឹក)។ល។  អាចឃើញទូនំប៉័ង  ធុងតែទឹកកក ធុងទឹកចម្រោះ។ល។ បិទអក្សរឥតគិតថ្លៃមានវត្តមានគ្រប់ទិសទី។ 

Thanh pho cua nhung mo hinh 0 dong 5B.JPG
ហាងលក់សម្លៀកបំពាក់ 0 ដុង នៅសង្កាត់ ២ ខណ្ឌ តឹនប៊ិញ (ទីក្រុង ហូ ជីមិញ) ដោយមានពាក្យស្លោកថា "អ្នកណាខ្វះមកយក អ្នកណាសល់មកអោយ"

តៀមអាហារ ០ ដុង (ឥតគិតថ្លៃ) ហាងលក់កសិផលជូនបន្លែ ឥតគិតថ្លៃដោយមានសារ "អ្នកណាត្រូវការអញ្ជើញមកយកបាន  យកគ្រប់ហូប  មិនយកច្រើនពេក ថ្ងៃស្អែកមានទៀត"។ល។  ក៏មានវត្តមាននៅតាមខណ្ឌ  ស្រុកជាច្រើននៅលើភូមិសាស្ត្រទីក្រុង។ ដើម្បីបង្កើតបរិយាកាសអានសៀវភៅដោយឥតគិតថ្លៃជូនប្រជាជនទីក្រុង ហូ ជីមិញ ក៏បានដាក់ដំណើរការគំរូឡានក្រុងសៀវភៅទៀតផង។ 

Thanh pho cua nhung mo hinh 0 dong 4A.JPG
ក្រុមយុវជនស្ម័គ្រចិត្តកាត់សក់ដោយឥតគិតថ្លៃជូនអ្នកក្រីក្រនៅតាមចិញ្ចើម ថ្នល់នៅខណ្ឌ ១ (ទីក្រុង ហូ ជីមិញ)

ធ្វើត្រាប់ខ្សែផ្លូវឡានក្រុងលេខ ៨ - ខ្សែផ្លូវឡានក្រុងផ្សារភ្ជាប់នឹងប្អូនៗ  សិស្សសាលា និស្សិត ឡានក្រុងសៀវភៅត្រូវបានរៀបចំដូចជាបណ្ណាល័យតូចមួយដោយមានទាំងធ្នើឈើ តុ កៅអី។ល។ ទន្ទឹមនឹងនោះ  ទីក្រុង ហូ ជីមិញ  ក៏មានបណ្ណាល័យ 0 ដុងជាច្រើនដូចជា៖  បណ្ណាល័យសហគមន៍នៃគម្រោងផ្ទះស្លឹកច្រើននៅលើផ្លូវ ហ្វាហ៊ឹង សង្កាត់ ១២ (ខណ្ឌ ១០) បណ្ណាល័យ ខ្នាតតូច កូបាន របស់អ្នកស្រី ហ្វ៊ិញ ថាញ់ថាវ នៅស្រុក គូជី។ល។ តែងតែត្រៀមខ្លួនបម្រើប្រជាជនជាស្រេច។

Thanh pho cua nhung mo hinh 0 dong 1B.JPG
"មិនកក់ប្រាក់ មិនបង្កាន់ដៃ មិនបង្ខំអោយសងវិញ" ជាសារនៅបណ្ណាគារមិនបាច់បង់ថ្លៃរបស់លោក ង្វៀន ង៉ុកកឹន នៅខណ្ឌ ប៊ិញថាញ់ (ទីក្រុង ហូ ជីមិញ)

ដោយមានបណ្តាគំរូ ០ ដុង អាជ្ញាធរនិងប្រជាជនទីក្រុង ហូ ជីមិញ  បានមានទង្វើដ៏មានអត្ថន័យបង្ហាញពីស្មារតីសាមគ្គីភាព  ប្រពៃណី "ស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមក" "អ្នកមានរក្សាខ្សត់" រួមចំណែកអនុវត្តគោលដៅ  "មិនទុកអោយនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ" ជាមួយប្រទេសទាំងមូល៕

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍