ផ្សារគោកណ្តាលឰដ៏អាកាស

ផ្សារគោ ម៉ែវវ៉ាក គ្មានទិដ្ឋភាពអូសទាញបង្ខំទិញហើយលក់ បងប្អូនដឹកគោចេញទៅផ្សារប្រសិនបើត្រូវតម្លៃគឺលក់ មិនត្រូវតម្លៃក៏រីករាយដឹកគោត្រឡប់ទៅវិញទុកប្រជុំផ្សារលើកក្រោយ
ផ្សារគោ ម៉ែវវ៉ាក គ្មានទិដ្ឋភាពអូសទាញបង្ខំទិញហើយលក់ បងប្អូនដឹកគោចេញទៅផ្សារប្រសិនបើត្រូវតម្លៃគឺលក់ មិនត្រូវតម្លៃក៏រីករាយដឹកគោត្រឡប់ទៅវិញទុកប្រជុំផ្សារលើកក្រោយ

ផ្សារគោស្ថិតនៅកណ្តាលទីរួមស្រុក ម៉ែវវ៉ាក ស្រុកតំបន់ភ្នំ ម៉ែវវ៉ាក (ខេត្ត ហាយ៉ាង) កន្លែងមានសម្រស់រក្សាបានភាពដើមដ៏ស្រស់ស្អាត ដ៏អស្ចារ្យដោយមានជួរភ្នំថ្មត្រចៀកឆ្មារកេតរកូតកំណាត់ខ្សែផ្លូវច្រកភ្នំបត់បែនដូចអន្ទង់អាំងកណ្តាលឰដ៏អាកាស។

ផ្សារបើកប្រជុំលក់តាមវេនកំណត់នៅថ្ងៃអាទិត្យ (ហើយនៅថ្ងៃសៅរ៍ចំពោះអ្នកនៅឆ្ងាយ)។ ពេលបើកប្រជុំផ្សារម្តងៗ មានគោប្រហែល ១០០ ដល់ ២០០ ក្បាលត្រូវបានដោះដូរ លក់ដូរ។ ចំណុចពិសេសពេលធ្វើដំណើរមកដល់ទីនេះគឺនារី បុរសសុទ្ធតែពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន។

1-cho bo Meo Vac-duc tho.jpg
ផ្សារគោស្ថិតនៅកណ្តាលទីរួមស្រុក ម៉ែវវ៉ាក ស្រុកតំបន់ភ្នំ ម៉ែវវ៉ាក (ខេត្ត ហាយ៉ាង)

ផ្សារមិនត្រឹមតែជាទីកន្លែងដោះដូរ លក់ដូរគោរវាងប្រជាជននៅតាមឃុំនៃស្រុក ម៉ែវវ៉ាក ជាមួយឈ្មួញពីតំបន់ទំនាបឡើងមក (ជាចម្បងគឺឈ្មួញនៅតាមខេត្ត៖  វិញភុក ត្វៀនក្វាង ភូ ថ ថៃង្វៀន ។ល។) ក៏ជាទីកន្លែងផ្លាស់ប្តូរ ជួបប្រាស្រ័យ រ៉ាយរ៉ាប់ពីមនោសញ្ចេតនារវាងមិត្រភក្ដិ ទៀតផង។

4--cho bo Meo Vac-duc tho.jpg

ផ្សារបើកប្រជុំនៅពេលព្រឹកប៉ុន្តែក៏មានពេលខ្លះអូសបន្លាយពេញមួយថ្ងៃ បង្កើតបានជាលក្ខណៈ វប្បធម៌ដ៏ល្អឯករបស់បងប្អូនបណ្តាជនជាតិ ក្នុងនោះជាចម្បងគឺបងប្អូនជនជាតិ ម៉ុង៕

អត្ថបទនិងរូបថត៖ ឌឹក ថ
បញ្ចូលទិន្នន័យពីកាសែតបោះពិម្ពខែ កក្កដា៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍