ថ្នាក់រៀនត្រូវបានគណៈកម្មការវត្តនិងព្រះសង្ឃរៀបចំឡើងជាប្រចាំក្នុងគោលបំណងរួមចំណែកថែរក្សាភាសានិយាយ អក្សរសរសេរនិងបណ្តាតម្លៃវប្បធម៌ ដ៏វិសេសវិសាលនៃជនជាតិ ខ្មែរ ស្របពេលនោះដែរ ជួយកូនក្មួយបងប្អូនជនជាតិមានបរិយាកាសសិក្សារៀនសូត្រគាប់ប្រសើរនិងមានប្រយោជន៍។
ព្រះតេជគុណ លៀវ ទ្រីយី ព្រះអង្គបង្រៀនអក្សរ ខ្មែរ នៅវត្ត ពោធិសត្ថារាម (វត្ត ពោធិ៍) ស្ថិតនៅអនុសង្កាត់ ៣ សង្កាត់ ៧ (ទីក្រុង សុកត្រាំង) មានថេរដីការ៖ "មួយឆ្នាំៗ វត្តបើកបង្រៀនអក្សរ ខ្មែរ ៣ ថ្នាក់ ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ ដោយមានប្រមាណជា ១០០ ប្អូន ស្ថិតក្នុងវ័យអាយុពី ៦ ឆ្នាំដល់ ១៤ ឆ្នាំ។ ថ្នាក់រៀនត្រូវបានរៀបចំឡើងពីម៉ោង ៩ ដល់ម៉ោង ១១:៣០ នាទីពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍"។
ដើម្បីលើកទឹកចិត្តកូនក្មួយបងប្អូនជនជាតិរៀនសូត្រល្អ មុនពេលចូលវគ្គសិក្សា វត្តបានឧបត្ថម្ភសៀវភៅសិក្សា សៀវភៅសរសេរ សិក្ខូបករណ៍ ។ល។ ក៏ដូចជាបង្កើតបរិយាកាសសប្បាយរីករាយជូនប្អូនៗ ចូលរួមសិក្សារៀនសូត្រ។
ម៉ោងរៀនដ៏ជិតស្និទ្ធ មានប្រយោជន៍ នាថ្ងៃឈប់សម្រាកផ្តើមចេញពីទឹកចិត្តគ្រូបង្រៀន ជាបរិយាកាសលេងកម្សាន្តគួរជាទីពេញចិត្តផង ជាទីជម្រុលទឹកចិត្តចំណាប់អារម្មណ៍ អោយប្អូនយល់បន្ថែមអំពីទំនៀមទម្លាប់នៃជនជាតិ ខ្មែរ ទៀតផង។
ការទៅវត្តរៀនអក្សរ ខ្មែរ ជាប្រពៃណីមានមកតាំងពីដើមរហូតមកទល់ពេលនេះបានជាត្រូវបានពុទ្ធបរិស័ទស្រុះចិត្តស្រុះគំនិតយ៉ាងខ្លាំង។ សកម្មភាពនេះក៏ទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ជួយឱ្យគុណភាពបង្រៀននិងរៀនអក្សរ ខ្មែរ កាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃទៀតផង៕
អត្ថបទនិងរូបថត៖ សឺន ហេង
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែកក្កដា៖ យ័ញ លើយ