មកកាន់ស្រុក ត្រឹនដេ សព្វថ្ងៃនេះ យើងខ្ញុំមានអារម្មណ៍ថាមានការផ្លាស់ប្តូរនៅតំបន់បងប្អូនជនជាតិភាគតិច។ នោះគឺជាប្រព័ន្ធស្ពាន ផ្លូវថ្នល់ គមនាគមន៍ជនបទកាន់តែធំទូលាយ រឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឡែកក្នុងដំណាក់កាលឆ្នាំ ២០១៩ - ២០២៤ ស្រុកបានកសាងសំណង់ថ្មីចំនួន ៥១៩ សម្រេចស្ថាពរនិងដាក់ឱ្យប្រើប្រាស់ចំនួន ៤៥១ សំណង់។ គម្រោងសុខុមាលភាពសង្គមជាច្រើនក៏បញ្ចប់ដាក់ឱ្យប្រើប្រាស់បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង រួមចំណែកជំរុញសេដ្ឋកិច្ច - សង្គមអភិវឌ្ឍ ផ្លាស់ប្តូរមុខមាត់ជនបទ។
លោក ង្វៀន ត្រុងសឺន ប្រធានគណៈកម្មាធិការប្រជាជនស្រុក ត្រឹនដេ បានឲ្យដឹងថា ពីប្រភពទុនបែងចែកជាង ១០៣ ពាន់លានដុងពីកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដំណាក់កាល ២០២១ - ២០២៥ ស្រុក ត្រឹនដេ បានឧបត្ថម្ភលំនៅឋានជូនចំនួន ៣៤៤ ក្រុមគ្រួសារ ជួយឧបត្ថម្ភដីលំនៅឋានជូនចំនួន ៣៧ ក្រុមគ្រួសារ ផ្លាស់ប្តូរមុខរបរជូនជាង ៣៦០ ក្រុមគ្រួសារ ឧបត្ថម្ភទឹកប្រើប្រាស់ចែករំលែកជូនជាង ១៩០ ក្រុមគ្រួសារ វិនិយោគសាងសង់ស្ពាន ផ្លូវជនបទភូមិ ឃុំលំបាកលំបិនខ្លាំងចំនួន ២៨ សំណង់។ ក្រៅពីនោះ កសាងនិងកែលម្អផ្សារតំបន់ជនជាតិភាគតិច ជួយឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មមធ្យោបាយចិញ្ចឹមជីវិតសហគមន៍ បណ្តុះបណ្តាលវិជ្ជាជីវៈ ។ល។
ដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ការខិតខំប្រឹងប្រែងឈោងឈានឡើងរបស់ប្រជាជន ជីវភាពប្រជាជនតំបន់បងប្អូនជនជាតិភាគតិចស្រុក ត្រឹនដេ ត្រូវបានកែលម្អនិងលើកកម្ពស់ពីមួយជំហានទៅមួយជំហាន។ ប្រសិនបើឆ្នាំ ២០១៩ កម្រិតប្រាក់ចំណូលជាមធ្យមក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់នៅលើភូមិសាស្ត្រស្រុកប្រហែល ៣៨,៣៧ លានដុងក្នុងមនុស្សម្នាក់ក៏នៅដំណាច់ឆ្នាំ ២០២៣ កម្រិតប្រាក់ចំណូលជាមធ្យមក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់បានកើនឡើងចំនួន ៦៨,៦២ លានដុងក្នុងមនុស្សមួយនាក់។
នៅ ចូវថាញ់ ស្រុកច្រកទ្វារនៃខេត្ត សុកត្រាំង ទីកន្លែងមានជនជាតិភាគតិចចំនួន ១០ រស់នៅជាមួយគ្នា ដំណាក់កាល ២០១៩ - ២០២៤ សេដ្ឋកិច្ចមានការវិវត្តទៅមុខជាវិជ្ជមានជាច្រើន អភិវឌ្ឍជាបន្តបន្ទាប់ដោយមានកម្រិតកំណើនជាបង្គួរ។ ជីវភាពខាងសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិក្នុងស្រុកកំពុងត្រូវបានកែលម្អឥតឈប់ឈរ។
លោក ទ្រឿង គ្វឹកដៀន ប្រធានគណៈកម្មាធិការប្រជាជនស្រុក ចូវថាញ់ បានឲ្យដឹងថា ស្រុកបានបញ្ចប់ស្ទើរតែគ្រប់កូតានៃកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចដំណាក់កាល ២០២១ - ២០២៥។ ឃុំ ទីរួមស្រុកចំនួន ១០០% តំបន់បងប្អូនជនជាតិភាគតិចមានផ្លូវរថយន្តដល់កណ្តាលឃុំត្រូវបានចាក់ជាផ្លូវកៅស៊ូឬក៏ចាក់ជាផ្លូវបេតុង ផ្លូវគមនាគមន៍ភូមិចំនួន ៩០% ត្រូវបានក្រាលជាកៅស៊ូ ចាក់ជាបេតុងរឹងមាំ ចំនួនក្រុមគ្រួសារ ៩៩% តំបន់បងប្អូនជនជាតិភាគតិចបានប្រើប្រាស់បណ្តាញភ្លើងអគ្គិសនីជាតិនិងប្រភពអគ្គិសនីសមស្របផ្សេងទៀត បងប្អូនជនជាតិភាគតិចចំនួន ៩៩% បានប្រើប្រាស់ទឹកប្រជុំជីវភាពស្របអនាម័យ បងប្អូនជនជាតិភាគតិចជាង ៩៥% ចូលរួមធានារ៉ាប់រងសុខភាព ស្ថានីយ៍សុខភាពចំនួន ១០០% តំបន់ជនជាតិភាគតិចត្រូវបានសាងសង់ឡើងសម្រេចស្តង់ដារជាតិ ។ល។ បងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រស្រុកកាន់តែជឿទុកចិត្តលើការដឹកនាំរបស់បក្ស ការគ្រប់គ្រង ដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីមួយថ្ងៃទៅមួយថ្ងៃ សាមគ្គីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរួមកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច ឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
លោក ឡឹម ហ្វាងមៅ ប្រធានគណៈកម្មាធិការជនជាតិខេត្ត សុកត្រាំង បានឲ្យដឹងថា ការរៀបចំដាក់ដំណើរការស៊ីចង្វាក់នឹងគ្នា ទាន់ពេលវេលា ប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិ ១៧១៩ រួមជាមួយនឹងគោលនយោបាយសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព បានជំរុញឱ្យមានប្រសិទ្ធភាពជាវិជ្ជមាន។ លក្ខខណ្ឌជីវភាពរបស់បណ្តាក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រតំបន់បងប្អូនជនជាតិភាគតិចត្រូវបានកែលម្អពីមួយជំហានទៅមួយជំហាន បងប្អូនជនជាតិមានឱកាសភ្ជាប់ខ្លួនជាមួយបណ្តាគោលនយោបាយ ប្រភពកម្លាំងឧបត្ថម្ភរបស់រដ្ឋ និងសហគមន៍ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារធ្វើនិងបង្កើនប្រាក់ចំណូល បណ្តាតម្រូវការសង្គមដ៏ចាំបាច់ត្រូវបានឆ្លើយតបបានស្ទើរតែទាំងស្រុង។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជនជាតិខេត្ត បានឲ្យដឹងថា ផ្តើមពីប្រភពកម្លាំងនៃកម្មវិធីគោលដៅជាតិចំនួន ៣ ត្រូវបានផ្គួបបញ្ចូល រៀបចំដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាព រហូតមកទល់ពេលនេះចំនួន ១០០% ឃុំមានផ្លូវរថយន្តទៅដល់កណ្តាលឃុំ ក្រុមគ្រួសារតំបន់ជនជាតិភាគតិចជាង ៩៩% បានប្រើប្រាស់បណ្តាញភ្លើងអគ្គិសនីជាតិ អត្រាក្រុមគ្រួសារប្រើប្រាស់ទឹកស្របអនាម័យចម្រេចបានចំនួន ៩៩,៦៥%។ ទូទាំងខេត្តបានឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូនក្រុមគ្រួសារចំនួន ៤.៦០៧ គ្រួដោយមានគំរូអភិវឌ្ឍផលិតកម្មចំនួន ៦៧ រួមចំណែកដល់ការធ្វើពិពិធកម្មមធ្យោបាយចិញ្ចឹមជីវិតសហគមន៍ និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ គិតដល់ដំណាច់ឆ្នាំ ២០២៣ នៅលើភូមិសាស្រ្តខេត្តនៅមានក្រុមគ្រួសារក្រីក្រជាជនជាតិភាគតិចចំនួន ៤.១១៦ គ្រួ អត្រាក្រុមគួសារក្រីក្រជាមធ្យមថយចុះចំនួន ២% ក្នុងមួយឆ្នាំ ក្នុងនោះ អត្រាគ្រួសារជនជាតិ ខ្មែរ ក្រីក្រថយចុះចំនួន ៣% ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
ប្រែសម្រួលដោយ៖ យ័ញលើយ