បងប្អូនជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង៖ ផ្សារភ្ជាប់រវាងលទ្ធិនិងជីវភាព សាសនានិងជនជាតិ

បងប្អូនជនជាតិ ចាម ឥស្លាម ខេត្ត អានយ៉ាង៖ ផ្សារភ្ជាប់រវាងលទ្ធិនិងជីវភាព សាសនានិងជនជាតិ

បងប្អូនជនជាតិ ចាម នៅខេត្ត អានយ៉ាង កាន់សាសនា ឥស្លាម បច្ចុប្បន្នមានជាង ១១.០០០ នាក់ ស្មើនឹងប្រហែល ០,៦% នៃចំនួនប្រជាជនសរុបលើភូមិសាស្ត្រខេត្ត។ មិនត្រឹមតែអនុវត្តល្អទ្រឹស្តីសាសនាប៉ុណ្ណោះទេ បងប្អូនជនជាតិ ចាម នៅទីនេះថែមទាំងជ្រោងខ្ពស់ស្មារតីទំនួលខុសត្រូវ ខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ថែរក្សាវប្បធម៌ប្រពៃណីឆ្ពោះទៅរកជីវភាពមួយដ៏ស៊ីវីល័យ សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ ។ល។

ភូមិ ចាម ទាំងឡាយក្បែរដងទន្លេ ហូវ

អញ្ជើញមកកាន់ឃុំ ញើនហូយ ស្រុក អានភូ ធ្វើដំណើរ លើផ្លូវក្រាលកៅស៊ូ ត្រង់ភ្លឹង យើងខ្ញុំចំណាប់អារម្មណ៍បានបរិយាកាសដ៏កក់ក្តៅ សុខសាន្តត្រាណពីផ្នត់ផ្ទះភូមិ ចាម ទាំងឡាយ។ បង ត្រឹន វ៉ាន់គឿង កម្មាភិបាលវប្បធម៌ឃុំ ញើនហូយ បានឲ្យដឹងថា៖ "ញើនហូយ មានភូមិ ចាម ចំនួន ២ ដោយមាន ចំនួន ៤៨០ ក្រុមគ្រួសារ មនុស្សប្រហែល ២.១៤៣ នាក់ រស់នៅប្រមូលផ្តុំ នៅភូមិចំនួន ៣ គឺ បាក់ដាយ តាក់ទ្រុក និង ប៊ុងលើន។ ឃុំមានខ្សែបន្ទាត់ ព្រំដែនជាមួយនឹងប្រទេស កម្ពុជា ប្រវែង ៦.៤២៧ ម៉ែត្របានជាប្រជាជន ទាំងសងខាងតែងតែធ្វើដំណើរ ជួញដូរទំនិញ ឆ្លងតាមរយៈនោះបង្កើតប្រភពចំណូល លើកកម្ពស់ជីវភាពរស់នៅ"។

អញ្ជើញមកទស្សនាគំរូចិញ្ចឹមគោរបស់លោក អា ម៉ាច នៅភូមិ ប៊ុងលើន យើងខ្ញុំ បានដឹងថា ដោយមានបទពិសោធន៍ចិញ្ចឹមគោជាង ៣០ ឆ្នាំ បច្ចុប្បន្នលោកមាន ហ្វូងគោជាង ៣០ ក្បាល។ លោក អា ម៉ាច ចែករំលែកយ៉ាងរំភើបរីករាយថា៖ "បន្ទាប់ពីពេលទិញគោពូជ ខ្ញុំចិញ្ចឹមប្រហែល ៣ ខែគឺអាចលក់បានហើយ។ ដោយមានទម្ងន់ចំនួន ៥០០ ទៅ ៦០០ គីឡូក្រាមក្នុងមួយក្បាល តម្លៃលក់ប្រហែល ៧២.000 ដុង ក្នុងមួយគីឡូក្រាម ខ្ញុំទទួលបានប្រាក់ចំណេញចំនួន ៥ លានដុងក្នុងមួយក្បាល។ ក្រៅពីនោះ ខ្ញុំថែមទាំងបើករោងចក្រកែច្នៃសាច់ក្រកសាច់គោ បង្កើតការងារធ្វើ និងប្រាក់ចំណូលបន្ថែមជូនមាមីងបងប្អូនក្នុងភូមិទៀតផង"។

TC 10_R4A8608.jpg
រោងចក្រតម្បាញនិងឧទេ្ទសនាមសំពត់សង្កិម ចាម របស់គ្រួសារលោក ម៉ូហាម៉ាត់ និងលោកស្រី សៃ ម៉ាហ៍ ជាកន្លែងច្រើនឆ្នាំកន្លងទៅបង្កើតចេញផលិតផលដ៏ស្រស់ស្អាតអំពីគំរូម៉ូដែល ព័ណ៌សម្បុរ ។ល។ ក្លាយជាផលិតផលទេសចរណ៍ដ៏វិសេសវិសាល
Gan ket dao doi cua nguoi Cham An Giang 1.jpg
ផ្សេងពីសាសនាដទៃទៀត ព្រះវិហារ ឥស្លាម មិនមានអាសនៈ ភ្លើងទៀន ធូបផ្កា រូបគំនូរ រូបចម្លាក់នៅលើជញ្ជាំងសោះឡើយមានត្រឹមតែគាថាគម្ពីរ គួរអាន ដោយអក្សរ អារ៉ាប់ ដល់កិច្ចថ្វាយបង្គំ សមណស័ក្ដិពាក់អាវ achuba ពណ៌ស មានកអាវខ្ពស់
TC 04 3G0A9167.jpg
TC 05 3G0A8100.jpg
សំឡេងអធិស្ឋានបានបន្លឺឡើងលាន់ឮល្វើយៗ លើដំបូលព្រះវិហារ។ បុរសៗ អង្គុយត្រង់ជាជួរៗ បែរទៅខាងមុខដើម្បីអនុវត្តពិធីកិច្ចក្រោកឈរ លុតជង្គង់ ក្រាបសំពះយ៉ាងព្រមៗ គ្នា

រំលឹកដល់ភូមិ ចាម ទាំងឡាយនៅខេត្ត អានយ៉ាង យើងខ្ញុំមកភូមិនៅឃុំ ចូវផុង ទីរួមស្រុក តឹនចូវ។ នោះគឺជាភូមិមួយមិនត្រឹមតែមានភាព ស្រស់ស្អាតដោយសារសំណង់ស្ថាបត្យកម្មបុរាណប៉ុណ្ណោះទេ ថែមទាំងល្បីឈ្មោះដោយមានរបរត្បាញ សំពត់សង្កិមប្រពៃណីទៀតផង។ បង ហ្វ៊ិញ ថាញ់យុយ កម្មាភិបាលវប្បធម៌ឃុំ ចូវផុង បានឲ្យដឹងថា៖ "មុខរបរត្បាញសំពត់សង្កិមនៅទីនេះ តាំងពីយូរណាស់មកហើយដោយមានរាប់រយក្រុមគ្រួសារប្រកបរបរនេះ។ ក៏ប៉ុន្តែ បច្ចុប្បន្ននៅ ត្រឹមតែ ២ ក្រុមគ្រួសារគំរូប៉ុណ្ណោះដែលនៅរក្សាមុខរបរ គឺសិប្បកម្មតម្បាញ សំពត់សង្កិមប្រពៃណីរបស់លោក ម៉ូហាម៉ាត់ និងលោកស្រី សៃម៉ាហ៍"។ លោក ម៉ូហាម៉ាត់ និងលោកស្រី សៃម៉ាហ៍ គឺជាអ្នកស្ថិតក្នុងជំនាន់ទី ៣ ប្រកប មុខរបរ ផ្សារភ្ជាប់ជាមួយនឹងមុខរបរជាង ៥០ ឆ្នាំមកហើយ ហើយបច្ចុប្បន្ន កំពុងអភិវឌ្ឍមុខរបរពីមួយជំហានទៅជំហាន ដោយវិធីលក់ផលិតផលផង ចងសម្ពន្ធជាមួយនឹងបណ្តាក្រុមហ៊ុនទេសចរណ៍ជូនភ្ញៀវទេសចរអញ្ជើញមកទស្សនានិងឆ្លងកាត់ការពិសោធន៍។

លោក ម៉ូហាម៉ាត់ នៅឃុំ ចូវផុង អោយដឹងថា៖ "ផលិតផល ចម្បងរបស់ គ្រួសារ ខ្ញុំផលិតគឺក្រមាត្បាញក្បូរក្បាច់ពពក - ប្រភេទក្បូរក្បាច់ពិសេសមានតែ នៅឃុំ ចូវផុង តែងតែបានអតិថិជននិយមចូលចិត្ត ពិសេសគឺអតិថិជនទាំងឡាយ មកពីប្រទេស អាល្លឺម៉ង់ បារាំង អូស្ត្រាលី ជាដើម"។ បច្ចុប្បន្ននេះ សិប្បកម្ម តម្បាញសង្កិមប្រពៃណីរបស់គ្រួសារលោក ម៉ូហាម៉ាត់ មានកម្មករចំនួន ១៨ នាក់ កម្មករម្នាក់ៗ អាចត្បាញកន្សែងបានពី ៣ ដល់ ៤ ផ្ទាំងក្នុងមួយថ្ងៃ។ ដោយមានតម្លៃលក់ជាមធ្យមចំនួន ៧០.000 ដុងក្នុងមួយកន្សែងនិងចំនួន ១៥០.000 ដុងក្នុងមួយកន្សែងក្បូរក្បាច់ពពក សិប្បកម្មនាំមកនូវប្រាក់ចំណូលប្រហែល ៤ លានដុងក្នុងកម្មករម្នាក់ក្នុងមួយខែ។

TC 09 3G0A8234.jpg
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ញើនហូយ ផ្សព្វផ្សាយគោលការណ៍ មាគ៌ា គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋជាមួយនឹងគណៈកម្មការព្រះវិហារ Masjid Al Khairiyah ឃុំ ញើនហូយ ស្រុក អានភូ (ខេត្ត អានយ៉ាង)
TC 06 3G0A7170.jpg
នៅក្នុងថ្នាក់រៀន ពេលមានមនុស្សចម្លែកមកដល់ សិស្សនារី ចាម ឥស្លាម ត្រូវពាក់អាវដៃវែង ជួតកន្សែងគ្របជិតសក់បន្ថែមត្រឹមត្រូវតាមធម៌វិន័យ ឥស្លាម ស្ដែងអោយឃើញបុគ្គលិកលក្ខណៈនឹងធឹង អភិសមាចារ

លោក ចៅ អាន្នែ អនុប្រធានគណៈកម្មាធិការជនជាតិខេត្ត អានយ៉ាង អោយ ដឹងថា អាស្រ័យដោយពង្រីកប្រសិទ្ធភាព គោលនយោបាយសុខុមាលភាព សង្គម អត្រាក្រុមគ្រួសារជនជាតិ ចាម ក្រីក្រលើភូមិសាស្ត្រខេត្តឥឡូវនេះ នៅត្រឹមតែចំនួន ៦,២% ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាព ក្រីក្រនៅចំនួន ៨,៥%។ រហូតមកទល់ពេលនេះ ១០០% ភូមិ ឃុំតំបន់បងប្អូនជនជាតិ ចាម បានមានបណ្តាញភ្លើងអគ្គិសនីជាតិ ១០០% ខ្សែផ្លូវគមនាគមន៍ ត្រូវបាន ចាក់ជាបេតុង ១០០% ក្រុមគ្រួសារមានអគ្គិសនីនិង ទឹកស្អាតជាដើម។ ជីវភាពរស់នៅទាំងសម្ភារៈ ទាំងស្មារតីរបស់បងប្អូនជនជាតិ ចាម នៅខេត្ត អានយ៉ាង កាន់តែស្ថិរភាពនិងលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ផ្សារភ្ជាប់លទ្ធិនិងជីវភាព

បងប្អូនជនជាតិ ចាម នៅខេត្ត អានយ៉ាង រស់នៅប្រមូលផ្តុំនៅ ៥ ស្រុក ក្នុងចំណោម ១១ ស្រុក ទីរួមខេត្ត ទីក្រុង (ឡុងស្វៀន តឹនចូវ អានភូ ចូវភូ ចូវថាញ់) រស់នៅប្រមូលផ្តុំគ្នា កកើតភូមិ ចាម ចំនួន ៩ នៅក្បែរដងទន្លេ ហូវ។ តាមពេលវេលា បងប្អូនជនជាតិ ចាម បានកកើតជាភូមិ និគមដោយមាន ព្រះវិហារចំនួន ១២ ព្រះវិហារតូចៗ ចំនួន ១៦ សមណស័ក្ដិចំនួន ១២០ នាក់និងអ្នកមុខអ្នកការចំនួន ១២៨ នាក់។ ដឹកនាំព្រះវិហារគឺជា ហាគិម (សង្គ្រាជព្រះវិហារ) ព្រះវិហារតូច គឺ Ahly ត្រូវបានសហគមន៍បោះឆ្នោត ជ្រើសតាំងឡើង គឺជាអ្នកមានប្រជាប្រិយភាព យល់ដឹងទ្រឹស្ដីសាសនា ធម៌វិន័យ ឥស្លាម និងនីតិកម្ម។

TC 08 3G0A8943.jpg
ប្អូនៗ សិស្សសាលាបឋមសិក្សានៅឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ ជនជាតិ ចាម ឥស្លាម នៅខេត្ត អានយ៉ាង នៅតែថែរក្សាបានលក្ខណៈប្រពៃណីក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ
Gan ket dao doi cua nguoi Cham An Giang 21.jpg
ម៉ោងសិក្សារបស់ក្មេងប្រុសជំទង់ៗ ជនជាតិ ចាម ឥស្លាម នៅព្រះវិហារ Masjid Jamiul Azhar ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង)
Gan ket dao doi cua nguoi Cham An Giang 17B.jpg
“ដើម្បីថែរក្សា ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ សហគមន៍ជនជាតិ ចាម ឥស្លាម នៅខេត្ត អានយ៉ាង ជាធម្មតានិយាយភាសាជនជាតិ ស្លៀកពាក់សម្លៀកបំពាក់ជនជាតិ ហូបម្ហូបអាហារជនជាតិហើយប្រជុំជីវភាពជំនឿនៅព្រះវិហារ វិហារតូច។ ជាពិសេស ពិធីឆ្លងវ័យរបស់ជនជាតិ ចាម ឥស្លាម - បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ជាតិតែងតែត្រូវបានបងប្អូនជនជាតិរក្សាជាប្រចាំអនុវត្តក្នុងសកម្មភាពជីវភាពសង្គម“។ លោក ចៅ អាន្នែ - អនុប្រធានគណៈកម្មាធិការជនជាតិខេត្ត អានយ៉ាង។
Gan ket dao doi cua nguoi Cham An Giang 12.jpg
ភូមិ ចាម ឃុំ ចូវផុង ទីរួមខេត្ត តឹនចូវ​ (ខេត្ត អានយ៉ាង) - កន្លែងរក្សាបណ្តាតម្លៃវប្បធម៌ ស្ថាបត្យកម្មដ៏វិសេសវិសាលផ្សារភ្ជាប់សហគមន៍ជនជាតិ ចាម ឥស្លាម

ដោយមានទិសស្លោករស់នៅ "ជីវិតល្អ បវរសាសនា" ហាគិម (សង្គ្រាជ ព្រះវិហារ) សមណស័ក្ដិតែងតែផ្សព្វផ្សាយ ចលនាសាសនិកស្មារតីស្នេហាជាតិ សាមគ្គីភាព សកម្មកសាងស្រុកកំណើត។ លោក សាឡៃ ម៉ាល់ ណាអ៊ីប (Naib) Masjid Al Khairiyah នៅឃុំ ញើនហូយ ស្រុក អានភូ បានអោយដឹងថា៖ "ឃុំមានព្រះវិហារ ឥស្លាម ១ និងព្រះវិហារតូច ១។ ប្រាំដងក្នុងមួយថ្ងៃ សាសនិកទាំងឡាយបួងសួងសូត្រធម៌ចាប់ពី ៥ ដល់ ១០ នាទី។ ក្រៅពីអនុវត្តពិធីកិច្ចសាសនា ហាគិម ថែមទាំងផ្សព្វផ្សាយមាគ៌ា គោលការណ៍របស់បក្ស ធ្វើបច្ចុប្បន្នភាពគោលនយោបាយច្បាប់របស់រដ្ឋ ព្រមទាំងដាស់តឿនទូន្មានសាសនិកទាំងឡាយធ្វើអំពើល្អ ជៀសអោយឆ្ងាយអំពើអាក្រក់។

ក្នុងឱកាសព្រះវិហារធ្វើពិធីបុណ្យ យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ញើនហូយ ក៏ចំណាយពេលវេលាមកផ្សព្វផ្សាយព័ត៌មាន បទបញ្ញត្តិ បទប្បញ្ញត្តិថ្មី។ យោងតាមលោកវរសេនីយ៍ត្រី ង្វៀន ហ៊ឺវហាន ស្នងការនយោបាយនៃប៉ុស្តិ៍ ការពារព្រំដែន ញើនហូយ នេះគឺជាសកម្មភាពសហការ ជាប្រចាំរវាងប៉ុស្តិ៍ និងគណៈកម្មការព្រះវិហារ។ ដោយមានការជួយ ឧបត្ថម្ភរបស់ប៉ុស្តិ៍ បងប្អូន ជនជាតិ ចាម តែងតែគោរពតាមយ៉ាងល្អគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ត្រៀមខ្លួនផ្តល់ព័ត៌មានជាស្រេចអំពី ស្ថានភាព សន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។

ក្នុងនាមជា ហាគិម ព្រះវិហារ Masjid Jamiul Azhar នៅឃុំ ចូវផុង ទីរួម ខេត្ត តឹនចូវ តាំងពីឆ្នាំ ២០០៨ លោក Mukh Tar អោយដឹងថា "រាល់កិច្ច ថ្វាយបង្គំក្នុងមួយថ្ងៃ ព្រះវិហារមានសាសនិកចូលរួមពី ៤០ ដល់ ៥០ នាក់ ដោយឡែកថ្ងៃសុក្រមានសាសនិកប្រហែល ១៥០ ដល់ ២០០ នាក់។ ដោយ សារពាក្យប្រៀនប្រដៅទាំងឡាយពីធម៌វិន័យនៃគណៈកម្មការព្រះវិហារ និងអ្នកមានប្រជាប្រិយភាពបានជួយបងប្អូនជនជាតិ ចាម ចេះស្រឡាញ់ រាប់អាន ជួយគ្នាទៅវិញទៅមក ជៀសឱ្យឆ្ងាយអំពើអបាយមុខ រកស៊ីផ្លូវភេទ គ្រឿងញៀន លួចប្លន់"។

Gan ket dao doi cua nguoi Cham An Giang 11.jpg
ផ្ទះសង់ខ្ពស់ផុតពីដី - លក្ខណៈពិសេសដាច់ដោយឡែកនៃស្ថាបត្យកម្មលំនៅឋានរបស់ជនជាតិ ចាមឥស្លាម នៅតំបន់ស្ទឹងទន្លេ អានយ៉ាង
Gan ket dao doi cua nguoi Cham An Giang 10.jpg
សាច់ក្រកសាច់គោ មុខម្ហូបពិសេសដាច់ដោយឡែករបស់សហគមន៍ជនជាតិ ចាម ឥស្លាម នៅខេត្ត អានយ៉ាង
Gan ket dao doi cua nguoi Cham An Giang 9.jpg
គំរូចិញ្ចឹមគោរបស់លោក អាម៉ាច់ ក្រុមគ្រួសារជនជាតិ ចាម ផលិត ធ្វើអាជីវកម្មពូកែនៅភូមិ ប៊ុងលើន ឃុំ ញើនហូយ ស្រុក អានភូ (ខេត្ត អានយ៉ាង)

យោងតាមលោក ឡេ  វ៉ាន់ភឿក  អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត អានយ៉ាង មានប្រសាសន៍ថា ក្រៅពីការអនុវត្តត្រឹមត្រូវ ទ្រឹស្ដីសាសនា សហគមន៍ជនជាតិ ចាម ឥស្លាមនៅលើភូមិសាស្ត្រខេត្តថែមទាំងសកម្មចូលរួមកិច្ចការចលនា  "ប្រជាជនទាំងមូលសាមគ្គី កសងជីវភាព វប្បធម៌នៅតំបន់ លំនៅឋាន" ទៀតផង។ រួមជាមួយនឹងការលើកជ្រោងទំនួលខុសត្រូវប្រជាពលរដ្ឋ ពួកគាត់ថែមទាំងរក្សាភាសានិយាយ អក្សរសរសេរ និងទំនៀម ទម្លាប់ដោយឡែក រួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ៕

អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ - ត្រុងជិញ
ប្រែសម្រួលដោយ៖ សឺនហេង

អ្នកប្រហែលជាចាប់អារម្មណ៍