"គ្រាប់គុជបៃតង" នៅដែនដីភ្នក់ភ្លើងសង្គ្រាម ក្វាងទ្រី

ទំនប់កំពង់ផែ កូន ក គឺជាកន្លែងសំចតបោះយុថ្កា ជ្រកចៀសព្យុះសម្រាប់ទូកកប៉ាល់នេសាទត្រីផង ក៏ជាកំពង់សំចតកប៉ាល់ដឹកជញ្ជូនទេសចរទៅមករវាងកោះនិងដីគោកទៀតផង
ទំនប់កំពង់ផែ កូន ក គឺជាកន្លែងសំចតបោះយុថ្កា ជ្រកចៀសព្យុះសម្រាប់ទូកកប៉ាល់នេសាទត្រីផង ក៏ជាកំពង់សំចតកប៉ាល់ដឹកជញ្ជូនទេសចរទៅមករវាងកោះនិងដីគោកទៀតផង

កោះ កូន ក (ឬហៅថា ហនកូ កនហូ ឬក៏ ថាវភូ ហនមែ) គឺជាកោះស្ថិតនៅដែនសមុទ្រខេត្ត ក្វាងទ្រី ចម្ងាយពីដីគោកប្រហែល ១៥ ម៉ៃល៍ឆ្ពោះទៅប៉ែកខាងកើត។ កោះ កូន ក មានផ្ទៃក្រឡាចំនួន ២,៣ គីឡូម៉ែត្រការ៉េដោយមានប្រជាជនចំនួន ២៤ ក្រុមគ្រួសារ។

3-dao Con Co-Minh Duc.jpg
ព្រៃថ្មោងនៅលើកោះចំណុះប្រព័ន្ធអេកូឡូស៊ីព្រៃត្រូពិចដ៏កម្រដោយមានតិណជាតិរុក្ខជាតិជាច្រើនស្រទាប់ ជួយអោយកោះ កូន ក ជាកោះបៃតងពិតប្រាកដ

ស្ថិតនៅក្នុងទីតាំងសំខាន់ពិសេស - ច្រកទ្វារភាគខាងត្បូងនៃឈូងសមុទ្រ បាក់បូ កោះ កូន ក គឺជាប៉ុស្តិ៍មុខការពារអធិបតេយ្យភាពទឹកដីប្រទេសជាតិមានតួនាទីយ៉ាងសំខាន់ក្នុងការងារការពារទប់ទល់សមុទ្រដែនដី ទឹកដីនិងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៃប្រព័ន្ធកោះនិងកោះសមុទ្រ វៀតណាម។

2-dao Con Co-Minh Duc.jpg
មនោសញ្ចេតនារវាងយុទ្ធជនកងទ័ពការពារព្រំដែនប៉ុស្តិ៍ កូន ក (កងទ័ពការពារព្រំដែន ក្វាងទ្រី) ជាមួយនឹងប្រជានេសាទនៅលើកោះ
1-dao Con Co-Minh Dúc.jpg
បង្គោលទង់ជាតិនៅលើកោះ កូន ក កម្ពស់ចំនួន ៣៨.៨ ម៉ែត្រដោយមានទង់ជាតិទំហំចំនួន ២៤ ម៉ែត្រការ៉េបក់រវិច បំពក់ទឹកចិត្តស្នេហាជាតិនិងមោទនភាពជាតិ

កោះ កូន ក មានសម្រស់នៅរក្សាបានភាពដើម ដ៏សុខសាន្តត្រាណ ឆ្ងាយដាច់ស្រយាលនឹងចង្វាក់ជីវិតដ៏ទ្រហឹងអឺងកងនៅឯទីក្រុង។ ព្រោះហេតុដូច្នេះហើយ នេះជាអាសយដ្ឋានទេសចរណ៍ត្រូវបានភ្ញៀវទេសចរមិនតិចឡើយជ្រើសរើសដើម្បីឈប់សម្រាក អញ្ជើញទស្សនា ស្រាវជ្រាវរាវរកនិងសម្របខ្លួនចូលក្នុងធម្មជាតិដ៏អស្ចារ្យ៕

អត្ថបទនិងរូបថត៖ មិញឌឹក
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍