អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១ (២០២១ - ២០២៥) មុខមាត់ថ្មីទីរួមខេត្ត វិញចូវ (សុកត្រាំង) កាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ រូបថត៖ អានហៀវ

ប្រធានគណៈកម្មាធិការជនជាតិខេត្ត សុកត្រាំង លោក ឡឹម ហ្វាងម៉ូវ៖ “ខេត្ត សុកត្រាំង គិតគូរជីវភាពរស់នៅបងប្អូនបណ្តាជនជាតិភាគតិចឥតឈប់ឈរ…”

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ ខេត្ត សុកត្រាំង បានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ បណ្តាកម្មវិធី គម្រោងទាំងឡាយ បង្កើតប្រភពកម្លាំងសំខាន់ៗ លើកកម្ពស់ជីវភាព សម្ភារៈ ស្មារតីរបស់ប្រជាជននៅតំបន់ដាច់ស្រយាល អាស្រ័យហេតុនេះ ពង្រឹងទំនុកចិត្តរបស់បងប្អូនជនជាតិលើការដឹកនាំរបស់បក្ស និង រដ្ឋពង្រឹងកម្លាំងនៃធ្លុងមហាសាមគ្គីប្រជាជាតិ។ អ្នកកាសែតជនជាតិ និងតំបន់ភ្នំបានមានបទសន្ទនាជាមួយលោក ឡឹម ហ្វាងម៉ូវ ប្រធានគណៈកម្មាធិការកិច្ចការជនជាតិខេត្ត សុកត្រាំង អំពីខ្លឹមសារនេះ...

មុខជនបទនៃទីរួមខេត្ត វិញចូវ (សុកត្រាំង) កាន់តែមានភាពផ្លាស់ប្តូរមុខមាត់ថ្មី។ រូបថត៖ អាន ហៀវ

វឌ្ឍនភាពជីវភាពរស់នៅបងប្អូនជនជាតិនៅទីរួមខេត្ត វិញចូវ

វិញចូវ (ខេត្ត សុកត្រាំង) ជាទីរួមខេត្តជាប់មាត់សមុទ្រមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ (ស្មើនឹងអត្រាជាង ៧០% ក្នុងនោះជាង ៥៣% ជាជនជាតិ ខ្មែរ)។ ការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដំណាក់កាលទី១៖ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) ជីវភាពរស់នៅរបស់ជនជាតិភាគតិចនៅទីរួមខេត្ត វិញចូវ កាន់តែមានភាពផ្លាស់ប្តូរមុខមាត់ថ្មី។​

កីឡាករកីឡាការិនីប្រើប្រាស់អស់សមត្ថភាព បច្ចេកទេសដើម្បីប្រញាប់ប្រញាល់ទៅកាន់គោលដៅប្រណាំងក្នុងពិធីប្រណាំងទូក ង ខេត្ត សុកត្រាង តំបន់វាលទំនាបទន្លេ គឺវឡុង ប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យអកអំបុក

ពិធីបុណ្យប្រណាំងទូក ង របស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

សម្រាប់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ទូក ង មានតួនាទីសំខាន់ណាស់ ហើយត្រូវបានចាត់ទុកជាវត្ថុស័ក្កសិទ្ធការពារភាពសុខសាន្ត ជាតំណាងនៃសាមគ្គីភាព​ និងកម្លាំងភូមិនិគមទៀតផង។ ពិធីបុណ្យអុំទូក ង នៅខេត្ត សុកត្រាំង សព្វថ្ងៃបានក្លាយទៅជាពិធីបុណ្យមួយមានអត្ថន័យមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅ ជាសកម្មភាពវប្បធម៌រួមមួយរបស់សហគមន៍ រួមចំណែកអភិរក្ស ពង្រីកលើកតម្កើងអត្តសញ្ញាណវប្បធម៌ ប្រពៃណី។ល។

ព្រះតេជគុណ លៀវ ទ្រីយី ព្រះជន្មាយុ ១៩ ព្រះវស្សា បួសរៀនបាន ១០ វស្សាដោយមានបទពិសោធន៍និងចំណេះវិជ្ជាក្នុងការឈរបង្រៀនអក្សរ ខ្មែរ

ថ្នាក់រៀនអក្សរ ខ្មែរ អ៊ូអរឡើងនាវិស្សមកាលមកដល់

ជាមូលដ្ឋានមានវត្ត ខ្មែរ ជិត ១០០ វត្ត ជារៀងរាល់ឆ្នាំ អោយតែឱកាសវិស្សមកាលមកដល់ នៅតាមវត្តក្នុងខេត្ត សុកត្រាំង ក៏អ៊ូអរដោយមានថ្នាក់បង្រៀនភាសា ខ្មែរ ទៀត។

អឺងកងសូរសំឡេងស្គរឆៃយ៉ាំភ្លាមក្រោយពិធីកិច្ចទាំងឡាយពោរពេញទៅដោយលក្ខណៈសាសនា

អញ្ជើញមកកាន់ខេត្ត សុកត្រាំង ចូលរួមពិធីសែនសមុទ្រ

អោយតែដល់ឱកាសថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែ ផល្គុន រៀងរាល់ឆ្នាំ តាមប្រតិទិន ខ្មែរ បងប្អូនជនជាតិ ខ្មែរ នៅភូមិ ជ្រោយរំចេក អនុសង្កាត់ វិញអាន សង្កាត់ ២ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) ក៏ប្រារព្ធពិធីសែនសមុទ្រ (ឬជ្រោយរំចេក) ក្នុងគោលបំណងសម្តែងការដឹងគុណលោកអ្នកបុព្វការីជនបានមានគុណបំណាច់រានឆ្ការពង្រីកដែនដីចោលទំនេរ ថ្លែងអំណរគុណមហាសមុទ្រផ្តល់បង្គាបង្កង ត្រី ភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង។ល។

សហគ្រាសកែច្នៃជលផលទាំងឡាយរបស់ខេត្ត សុកត្រាំង រក្សាចង្វាក់កំណើនល្អបានជួយបង្កើតការងារធ្វើស្ថិរភាពជូនពលករ

ខេត្ត សុកត្រាំង បង្កើតកម្លាំងចលករអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

ខេត្ត សុកត្រាំង ដោយមានឆ្នេរសមុទ្រប្រវែងជាង ៧២ គីឡូម៉ែត្រ ស្ថិតនៅចុងប្រភពទន្លេ មេគង្គ និងជាប់សមុទ្រខាងកើត។ ដោយមានទីតាំងភូមិសាស្រ្តអំណោយផលរួមជាមួយប្រភពធនធានសមុទ្រដ៏សម្បូរបែប សុកត្រាំង គឺជាខេត្តមានសក្តានុពល ឧត្តមភាពជាច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ...
ពិធីកិច្ចថ្វាយព្រះច័ន្ទ អកអំបុករបស់បងប្អូនជនជាតិ ខ្មែរ ក្នុងពិធីថ្វាយព្រះច័ន្ទត្រូវបានបង្ហាញឡើងវិញនៅលើឆាក មណ្ឌលវប្បធម៌ទេសចរណ៍ អាវបាអម ស្រះគូ (ខេត្ត ត្រាវិញ)

ភាពអ៊ូអរពិធីបុណ្យអកអំបុករបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

នៅថ្ងៃពេញបូណ៌មី ខែ ១០ ចន្ទគតិរៀងរាល់ឆ្នាំ បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ក៏អឺងកងរៀបចំពិធីបុណ្យអកអំបុកម្តងទៀត ឬហៅថាពិធីបុណ្យថ្វាយព្រះខែឬពិធី "អកអំបុក"។ នេះជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃនិងជាពិធីបុណ្យប្រជាប្រិយដ៏ធំក្នុងចំណោមពិធីបុណ្យប្រជាប្រិយដ៏ធំទាំងឡាយរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ។
សិស្សនារី ខ្មែរ ត្រៀវ ធីអាញ់ធឺ និង ឡឹម ធីង៉ុកនឺ ថ្នាក់ទី ១២ A1 ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីក្នុងបរិវេណវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង (ខេត្ត សុកត្រាំង)។

សិស្សនារី ខ្មែរ ក្នុងបរិវេណវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង 

សិស្សនារី ខ្មែរ ត្រៀវ ធីអាញ់ធឺ និង ឡឹម ធីង៉ុកនឺ ថ្នាក់ទី ១២ A1 ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីក្នុងបរិវេណវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង (ខេត្ត សុកត្រាំង)។
សុកត្រាំង ជាខេត្តមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន (ស្មើនឹងចំនួន ៣៥,៤៤% នៃចំនួនប្រជាជនខេត្ត) ក្នុងនោះ ជនជាតិ ខ្មែរ ស្មើនឹងចំនួន ៣០,១៩% រស់នៅស្មើសព្វនៅលើភូមិសាស្ត្របណ្តាស្រុក ទីរួមខេត្ត ទីក្រុង ចម្រុះលាយឡំជាមួយជនជាតិ គិញ ចិន

ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង លោក លី រដ្ឋា៖ "រួមកម្លាំងកសាងស្រុកកំណើត សុកត្រាំង កាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ…"

ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ កម្មវិធី គម្រោង គោលនយោបាយជនជាតិត្រូវបានរៀបចំដំណើរការអនុវត្តនៅលើភូមិសាស្ត្រខេត្ត សុកត្រាំង បានពង្រីកប្រសិទ្ធភាព រួមចំណែកធានាសុខុមាលភាពសង្គម សម្រេចរួចរាល់កូតាអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំ ។ល។ ជុំវិញខ្លឹមសារនេះ លោក លី រដ្ឋា - សមាជិកគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មការជនជាតិខេត្ត សុកត្រាំង បានអញ្ជើញផ្តល់បទសម្ភាសន៍ពិសេសរបស់កាសែតរូបភាព
បរិយាកាសស្ថាបត្យកម្មនៅខាងក្រៅវត្ត ឃ្លាំង ទាក់ទាញភ្ញៀវទេសចរដោយពណ៌ទឹកមាសស្រស់ឆើតឆាយ

ស្ថាបត្យកម្មដ៏វិសេសវិសាលនៃវត្ត ឃ្លាំង នៅខេត្ត សុកត្រាំង

ជាវត្តបុរាណមួយរបស់ជនជាតិ ខ្មែរ វត្ត ឃ្លាំង ជាកន្លែងប្រជុំជីវភាពវប្បធម៌ ជំនឿរបស់ប្រជាជនយ៉ាងច្រើនកុះករនៅលើមូលដ្ឋាន។ មិនត្រឹមតែដោយមានរចនាបថស្ថាបត្យកម្ម - ចម្លាក់ ខ្មែរ សុទ្ធសាធប៉ុណ្ណោះទេថែមទាំងបង្ហាញអោយឃើញការលាយប្រសព្វគ្នាជាមួយវប្បធម៌ ចិន - វៀត វត្តនេះត្រូវបានចាត់ចំណាត់ថ្នាក់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈលំដាប់ថ្នាក់ជាតិនិងជាគោលដៅទេសចរណ៍មួយនៅក្នុងចំណោមគោលដៅទេសចរណ៍របស់ភ្ញៀវទេសចរ ពេលឆៀងចូលទស្សនាខេត្ត
ផ្សារបណ្តែតទឹក ង៉ាណាំ - គោលដៅដ៏ល្អឯកនៃតំបន់ស្ទឹងទន្លេភូមិភាគខាងត្បូង

ផ្សារបណ្តែតទឹក ង៉ាណាំ - គោលដៅដ៏ល្អឯកនៃតំបន់ស្ទឹងទន្លេភូមិភាគខាងត្បូង

ស្ថិតនៅចម្ងាយពីកណ្តាលទីក្រុង សុកត្រាំង ប្រហែល ៦០ គីឡូម៉ែត្រ ផ្សារបណ្តែតទឹក ង៉ាណាំ គឺជាផ្លូវប្រសព្វនៃទន្លេចំនួនប្រាំច្រកផ្សេងៗ គ្នាចាប់ពី កាម៉ៅ ឡើងមក វិញក្វើយ ចូលមក ឡុងមី ថាញ់ទ្រី ឆ្លងកាត់មក ភុងហៀប ចុះមក។ នេះក៏ជាផ្សារបណ្តែតទឹកមួយដែលមានអាយុកាលយូរលង់ណាស់មកហើយ មានភាពអ៊ូអរ ពាំនាំមកនូវលក្ខណៈវប្បធម៌ស្ទឹងទន្លេនៃតំបន់វាលទំនាបទន្លេ គឺវឡុង។
​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង

​ចំណុចភ្លឺពីគម្រោងចិញ្ចឹមគោនៅខេត្ត សុកត្រាំង

តាំងពីឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង បានអនុម័តលើគម្រោង “អភិវឌ្ឍន៍ការចិញ្ចឹមគោនៅភូមិសាស្រ្តខេត្ត សុកត្រាំង ដំណាក់កាល ២០២២ - ២០២៥ តម្រង់ទិសដល់ឆ្នាំ ២០៣០" នឹងថវិកាសរុបជាង ២.២០៨ ពាន់លានដុង។ នេះជាគម្រោងទ្រង់ទ្រាយធំនៅតំបន់វាលទំនាបទន្លេ គឺវឡុង រួមចំណែកបង្កើនតម្លៃ អភិវឌ្ឍការចិញ្ចឹមគោយកសាច់ គោយកទឹកដោះតាមទិសដៅទំនិញ ជួយមាមីងបងប្អូនកសិករលើកកម្ពស់ប្រសិទ្ធភាពចិញ្ចឹម បង្កើតប្រភពប្រាក់ចំណូល...
ការអភិវឌ្ឍភូមិរបរតម្បាញឫស្សី ភឿកក្វើយ រួមចំណែកបង្កើតការងារធ្វើ លើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនជនជាតិ ខ្មែរ នៅឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)។ រូបថត៖ អានហៀវ

ប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅខេត្ត សុកត្រាំង

នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ គណៈកម្មាធិការបក្ខភាគខេត្ត សុកត្រាំង បានដាក់ចេញសេចក្តីសម្រេចចិត្តលេខ 13-NQ/TU ស្តីពីការអនុវត្ត កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដំណាក់កាលឆ្នាំ ២០២១ - ២០២៥។
អ្នកស្រី ឡឹម ធីហឿង នៅភូមិ ភឿកគ្វើយ ឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង) រែង អុំឲ្យជ្រះកន្ទក់ ទុកតែគ្រាប់អំបុកក្រអូបសស្គុសទាំងអស់

ដាល់អំបុកថ្វាយព្រះខែ

អំបុកមិនត្រឹមតែជាមុខអាហារឆ្ងាញ់ ល្អឯកប៉ុណ្ណោះ ទេថែមទាំងជាមុខអាហារមានលក្ខណៈវប្បធម៌ប្រពៃណី របស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង)  ទៀតផង។ ក្នុងទិវាពិធីបុណ្យអកអំបុក ឬហៅថាពិធីបុណ្យថ្វាយព្រះខែ នៅថ្ងៃពេញបូណ៌មីខែ កត្តិក អំបុកត្រូវបានជនជាតិ ខ្មែរ ណាមបូ ធ្វើជាគ្រឿងរណ្តាប់ថ្វាយទេព្តា ព្រះពុទ្ធក្នុងគោលបំណងថែ្លងអំណរគុណព្រះដ៏ពិសិដ្ឋបានប្រទានអោយពួកគាត់ភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដងពេញមួយឆ្នាំ។
ខេត្ត សុកត្រាំង ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋាននាំមុខគេក្នុងទូទាំងប្រទេសអំពីផលចំណូលពីការនាំចេញជលផល

ខេត្ត សុកត្រាំង ទាញយកប្រៀបខ្លាំងផលិតកម្មកសិកម្ម

ដោយមានផ្ទៃដីកសិកម្មចំនួន ២៨០.៣៨៤ ហិកតា ស្មើនឹងផ្ទៃដីធម្មជាតិចំនួន ៨៤,៦៦ ភាគរយ លក្ខខណ្ឌអាកាសធាតុ ដីធ្លីអំណោយផល ខេត្ត សុកត្រាំងតម្រង់ទិសដៅអភិវឌ្ឍកសិកម្មតាមទិសដៅបៃតង នរន្តរភាពនិងទំនើប។ ក្នុងនោះ ជលផលជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ស្រូវជាផលិតផលចម្បង ដំណាំហូបផ្លែជាផលិតផលសក្តានុភាព។ល។
ការប្រណាំងទូក ង - វិញ្ញាសាកីឡាប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ត្រូវបានរៀបចំ ឡើងក្នុងឱកាសពិធីបុណ្យ អកអំបុក តែងតែទាក់ទាញ ភ្ញៀវទេសចរក្នុងនិងបរទេសមក ទស្សនានិងលើកទឹកចិត្ត យ៉ាងច្រើនកុះករ

ខេត្ត សុកត្រាំង ពង្រីកវប្បធម៌ប្រពៃណីផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍

ស្ថិតក្នុងតំបន់ផ្នែក​ខាង​ក្រោមនៃទន្លេ ហូវ ខេត្ត សុកត្រាំង ជួបប្រសព្វគ្នា ជ្រួតជ្រាបរវាងជនជាតិទាំងបី គិញ ខ្មែរ និង ចិន ដោយមានបេតិកភណ្ឌវប្បធម៌ ពិធីបុណ្យ សំណង់ស្ថាបត្យកម្ម កូនកោះសម្បូរស្តុកស្តម្ភរួមជាមួយនឹងប្រព័ន្ធអេកូឡូស៊ី ព្រៃរនាមជាប់មាត់សមុទ្រ... នេះគឺជាសក្តានុពលដ៏ចម្បងដើម្បីខេត្ត សុកត្រាំង ពង្រីកតម្លៃវប្បធម៌ប្រពៃណីផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍...
សាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ - អារាមឋានរបស់សមណសិស្ស ខ្មែរ គ្រប់ព្រះអង្គនៅ ណាមបូ។ រូបថត៖ អាន ហៀវ

សាលារៀនរបស់បណ្តាសមណសិស្ស ខ្មែរ

បង្រៀនចំណេះដឹងវប្បធម៌ផង ថែមទាំងបង្រៀនអក្សរសាស្ត្រ ខ្មែរ និងភាសាបាលីដល់សមណសិស្ស សាលាមធ្យមសិក្សាបំពេញវិជ្ជា បាលី ណាមបូ ជាកន្លែងបណ្តុះបណ្តាលប្រភពធនធានមនុស្ស ប្រកបដោយគុណភាពគឺជាព្រះសង្ឃជនជាតិ ខ្មែរ ណាមបូ ខេត្តទាំង ៩ នៅវាលទំនាបទន្លេ គឺវឡុង រួមចំណែក អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់តំបន់បងប្អូនជនជាតិភាគតិច នៅទីនេះ។
ដកស្រង់ចេញពីល្ខោនយូកេសម្តែងដោយសិល្បករសិល្បការិនីនៃក្រុមសិល្បៈខ្មែរ ខេត្ត សុកត្រាំង។ រូបថត៖ អានហៀវ

ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង - កន្លែងអភិរក្សពង្រីកផ្សព្វផ្សាយចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ខ្មែរ

ក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង ជាអង្គភាពសិល្បៈមួយក្នុងចំណោមអង្គភាពសិល្បៈជនជាតិមានសកម្មភាពសម្តែងជាច្រើនបង្កប់នូវលក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែករបស់បងប្អូនជនជាតិ ខ្មែរ ដូចជា ច្រៀង រាំ ភ្លេង ល្ខោនយូកេ របាំ... សកម្មភាពទាំងនេះមិនត្រឹមតែបម្រើជីវភាពរស់នៅខាងស្មារតីរបស់មាមីងបងប្អូនក្នុងនិងក្រៅខេត្តប៉ុណ្ណោះទេថែមទាំងបានរួមចំណែកឃោសនាគោលនយោបាយ គោលការណ៍របស់បក្សនិងរដ្ឋជូនបងប្អូនជនជាតិមានភាពជិតស្និទ្ធ ងាយយល់ជាង។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ជាមួយកូនសិស្សវិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ក្នុងឱកាសដំណើរបេសកកម្មនៅខេត្ត សុកត្រាំង

ហ្វ៊ិញកឿង - សាលាជួយក្តីសុបិនអោយកូនក្មួយបងប្អូនជនជាតិ

​បង្កើតឡើងនៅឆ្នាំ ១៩៩២ វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង គឺជាកន្លែង "បណ្តុះពន្លក" អនាគតអោយសិស្សសាលាជនជាតិ ខ្មែរ ខេត្ត សុកត្រាំង ជាច្រើនជំនាន់។ ពីសាលារៀននេះ សិស្សសាលាបានវិវដ្តន៍រីកចម្រើនមិនដឹងជាប៉ុន្មានទៅហើយទេ ត្រឡប់មករួមកម្លាំងកសាងនិគមជនបទ ភូមិស្រុកកាន់តែសម្បូរសប្បាយ ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ...
ដើម្បីឱ្យនំស្រួយហើយមានពណ៌លឿងស្រអាប់ អ្នកធ្វើនំស្រង់នំចេញពីពុម្ព បន្តចៀនប្រហែល ២ នាទីទៀត ទើបស្រង់ចេញដាក់ឱ្យសម្រស់ប្រេងឆា

នំកំប៉ុង ដាយតឹម ឈ្ងុយឆ្ងាញ់

វាលទំនាបទន្លេ គឺវឡុង មានផលិតផលពិសេសប្រចាំតំបន់ មុខម្ហូបល្បី ឈ្មោះជាច្រើន ក្នុងនោះមាននំកំប៉ុង (បាញ់កុង) ដាយតឹម ផងដែរ។ នេះគឺជា មុខម្ហូបមានតាំងពីយូរយារណាស់មកហើយ លក្ខណៈពិសេស ដាច់ដោយឡែក របស់បងប្អូនជនជាតិ ខ្មែរ នៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)។
វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង ជា "ផ្ទះរួមតែមួយ" របស់កូនក្មួយបងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

"រួមផ្ទះតែមួយ" របស់កូនក្មួយបងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង

អតីតជាសាលាបណ្ដុះបណ្ដាល វិក្រឹតការគ្រូបង្រៀននៅតំបន់ចុងកាត់មាត់ញកនិងជនជាតិខេត្ត សុកត្រាំង វិទ្យាល័យមធ្យមសិក្សាចំណេះទូទៅអន្តេវាសិកជនជាតិ ហ្វ៊ិញកឿង នៅសង្កាត់លេខ ៣ ទីក្រុង សុកត្រាំង ឥឡូវនេះបានក្លាយជា "រួមផ្ទះតែមួយ" របស់កូនក្មួយបងប្អូនជនជាតិ ខ្មែរ ជាច្រើនជំនាន់នៅខេត្ត សុកត្រាំង។
ទិដ្ឋភាពនៃពិធីបុណ្យកឋិនទាននៅវត្ត បទុមវង្សាសំរោង

អញ្ជើញទៅវត្ត បទុមវង្សាសំរោង ចូលរួមពិធីបុណ្យកឋិនទាន

ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏ធំរបស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូង ពិធីបុណ្យកឋិនទានតែងតែត្រូវបានប្រារព្ធឡើងក្នុងអំឡុងពេលចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្តិក តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ ពោរពេញដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ ខ្មែរ ពិធីបុណ្យកឋិនទានបង្ហាញពីការបួងសួងសុំសេចក្ដីសុខ ភ្លៀងខ្យល់អំណោយផលដល់ភូមិស្រុក សន្តានចិត្តគោរពជ្រះថ្លារបស់អ្នករាល់គ្នាដល់ព្រះសង្ឃគ្រប់ព្រះអង្គ។ល។
កម្មាភិបាលកសិកម្មទីក្រុង សុកត្រាំង អញ្ជើញទស្សនាគំរូចិញ្ចឹមគោយកទឹកដោះពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់ក្រុមគ្រួសារលោក ថាច់ មិញយឿង ជនជាតិ ខ្មែរ នៅសង្កាត់លេខ ១០

លក្ខណៈថ្មីនៅតំបន់ជាយក្រុងខេត្ត សុកត្រាំង

ក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតខេត្ត សុកត្រាំង ឡើងវិញ សង្កាត់ ឃុំទាំងឡាយនៅជាយក្រុងនៃទីក្រុង សុកត្រាំង កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ ពីតំបន់ជនបទដ៏លំបាកលំបិន តំបន់ដីទាំងនេះពិតជាបាន "សម្របខ្លួន" ចូលក្នុងចង្វាក់ជីវិតដ៏ស្វាហាប់ មុខមាត់ជនបទផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ។ល។
ចង្វាក់រាំក្បាច់បុរាណប្រពៃណីសម្តែងដោយសិល្បការិនី ថាច់ ណាវី និង ទ្រៀវ ធីផឿង នៃក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង នៅវត្ត បទុមវង្សាសំរោងទីក្រុង សុកត្រាំង (ខេត្ត សុកត្រាំង)

ចង្វាក់រាំក្បាច់បុរាណប្រពៃណី ខ្មែរ ខេត្ត សុកត្រាំង

ចង្វាក់រាំក្បាច់បុរាណប្រពៃណីសម្តែងដោយសិល្បការិនី ថាច់ ណាវី និង ទ្រៀវ ធីផឿង នៃក្រុមសិល្បៈ ខ្មែរ ខេត្ត សុកត្រាំង នៅវត្ត បទុមវង្សាសំរោងទីក្រុង សុកត្រាំង (ខេត្ត សុកត្រាំង)។
មាមីងបងប្អូនពុទ្ធបរិស័ទ ខ្មែរ អញ្ជើញទស្សនានិងគោរពបូជាព្រះពុទ្ធបដិមាព្រះសក្យមុនីបរិនិព្វានធំជាងគេនៅប្រទេស វៀតណាម នៅក្នុងបរិវេណវត្ត បទុមវង្សា សំរោង នៅសង្កាត់លេខ ៥ (ទីក្រុង សុកត្រាំង)

វត្តអារាម ខ្មែរ - សសរស្តម្ភខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ ខេត្ត សុកត្រាំង

រំឭកដល់តំបន់ដែនដីនៃខេត្ត សុកត្រាំង ហាក់ដូចជាអ្នកណាៗ ក៏ត្រូវរងការស្រូបទាញទឹកចិត្ត ដោយនូវវត្តអារាម ខ្មែរ ពណ៌ស្រស់ស្អាតដ៏លេចធ្លោ ស្ថាបត្យកម្មដ៏ស្រស់ល្អឆើត។ វត្តអារាម ខ្មែរ នីមួយៗ នៅទីនេះសុទ្ធតែត្រូវបានចាត់ទុកដូចជាសារមន្ទីអំពីព្រះពុទ្ធសាសនានិងសិល្បៈរបស់ភូមិ ស្រុក ជាមជ្ឈមណ្ឌលប្រជុំជីវភាពសាសនា វប្បធម៌សហគមន៍ ព្រមទាំងជាសាលារៀន កន្លែងសម្រាប់ជនជាតិ ខ្មែរ ពឹងផ្អែកខាងដួងព្រលឹងពេលនៅមានជីវិតរស់នៅនិងផ្ញើ
ក្រុមសិល្បៈ សុកត្រាំង បង្ហាញឡើងវិញនូវពិធីកិច្ចមង្គលការប្រពៃណីរបស់ជនជាតិ ខ្មែរ នៅក្នុងទិវាមហោស្រព

ដ៏ខ្ញៀវខ្ញាអ៊ូអរទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ

"ការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ប្រកបដោយសមភាព សាមគ្គីភាព ការគោរព សមាហរណកម្មនិងការអភិវឌ្ឍ" គឺជាប្រធានបទចម្បងនៃទិវាមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅខេត្ត សុកត្រាំង។
កីឡាករកីឡាការិនីជនជាតិខ្មែរដោយមានស្មារតីត្រៀមប្រណាំងទូក ង

ការប្រណាំងទូក ង នៅតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០២២ ដោយមាន ៥៤ ក្រុមចូលរួមប្រកួត

ក្នុងក្របខ័ណ្ឌនៃទិវាមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ភូមិភាគខាងត្បូងឆ្នាំ ២០២២ ការប្រណាំងទូក ង ខេត្ត សុកត្រាំង នៅតំបន់ វាលទំនាបទន្លេ គឺវឡុង បានចាប់ផ្ដើមប្រកួតនៅម៉ោង ១២:០០ ថ្ងៃនេះ (ថ្ងៃទី ៧ ខែ វិច្ឆិកា) នៅទីក្រុង សុកត្រាំង (ខេត្ត សុកត្រាំង) ដោយមាន ៥៤ ក្រុមចូលរួម។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការបង្រៀនអក្សរ ខ្មែរ នៅតាមវត្តអារាម ចំណុចសាលាផ្សេងៗ នៅលើភូមិសាស្ត្រខេត្ត សុក ត្រាំង តែងតែទទួលបានការគាំទ្រ លើកទឹកចិត្តពីអាជ្ញាធរមូលដ្ឋាន មាមីងប្អូនពុទ្ធសាសនិក។ រូបថត៖ អានហៀវ

ខេត្ត សុកត្រាំង អភិរក្សភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ ខ្មែរ

សុកត្រាំង ជាខេត្តមួយមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ ស្មើនឹងអត្រាជាង ៣០% នៃចំនួនប្រជាជន ហេតុដូច្នេះហើយការអភិរក្សភាសានិយាយនិងអក្សរសរសេររបស់បងប្អូនជនជាតិតែងតែត្រូវបានផ្តោតការយកចិត្តទុកដាក់ជាសំខាន់។
លោកវរសេនីយត្រី គ្រូពេទ្យ ឡេ វ៉ាន់ក្វឹក អ្នកអស់ពីចិត្តពីថ្លើមដើម្បីបងប្អូនជនជាតិ ខ្មែរ នៅតំបន់ជាប់មាត់សមុទ្រទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង)

លោកគ្រូពេទ្យពាក់ស័ក្តិពណ៌បៃតង

ដោយមានការព្យាយាមអស់ពីចិត្តពីថ្លើម ជិតស្និទ្ធនិងតែងតែមានទំនួលខុសត្រូវជាមួយនឹងអាជីព ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ លោកវរសេនីយត្រីយោធិនអាជីព គ្រូពេទ្យ ឡេ វ៉ាន់ក្វឹក ត្រូវបានប្រជាជន ជាពិសេសគឺបងប្អូនជនជាតិ ខ្មែរ នៅតំបន់ជាប់មាត់សមុទ្រ ស្ថិតលើភូមិសាស្ត្រឃុំ វិញហាយ ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) គោរពរាប់អានដូចជាសាច់ញាតិក្នុងគ្រួសារ។
មាន ១០០ % ឃុំក្នុងស្រុកសម្រេចលក្ខណៈវិនិច្ឆ័យចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិ

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន

ជាមូលដ្ឋានដ៏ល្បីឈ្មោះជាមួយនឹងគំរូចិញ្ចឹមបង្គា - ដាំដំណាំស្រូវនោះ ពីឆ្នាំ ២០១៩ មក ស្រុក មីស្វៀន បានក្លាយជាស្រុកសម្រេចស្តង់ដារជនបទថ្មីដំបូងគេនៃខេត្ត សុកត្រាំង។ និទាឃរដូវនេះ ធ្វើដំណើរតាមដងផ្លូវជនបទត្រូវបានរំលេចសម្រស់ឡើងបន្ថែមទៀតដោយមានផ្ទះថ្មីៗ ជាច្រើនខ្នង វាលស្រែស្រះបង្គាទាំងឡាយទទួលបានអារម្មណ៍អំពីតំបន់ជនបទមួយដ៏គួរឲ្យចង់រស់នៅកំពុងឈោងឈានឡើងយ៉ាងខ្លាំងក្លា...។